Sunday, December 7, 2014

តើ​សាសនា​ណា​ខ្លះ​​​នឹង​​ត្រូវ​បាន​គេ​គោរព​ច្រើន​ជាងគេ​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ?


ព្រះសង្ឃ​នៅ​ក្នុង​ពុទ្ធសាសនាប្រភព៖​ mediamax
ជា​មួយ​ប្រជាជន​ប្រមាណ ៧,២ ពាន់​លាន​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​គេ​បាន​ចាត់​ចំណាត់​ថ្នាក់​សាសនា​ពិភពលោក​ចំនួន ១៩ ធំៗ​ដែល​ជា​ជំនឿ​​ដ៏​សំខាន់​​របស់​​មនុស្ស​ជាតិ​​គ្រប់​ជាតិ​សាសន៍។ សាសនា​ទាំង​១៩ ធំៗ​នេះ​បាន​បែងចែក​ជា​​​សាសនា​តូចៗ​ប្រមាណ ២៧០ ផ្សេង​​ទៀត​ ដែល​នេះ​​នៅ​​មិន​​ទាន់​រាប់​បញ្ចូល​សាសនា​​មិន​សូវ​​លេចធ្លោ​​ជា​ច្រើន​ទៀត​​របស់​ប្រជាជន​ទាំង​​អស់​នេះ​ដែល​មាន​ជា​បន្តបន្ទាប់​តាំង​ពី​មុន​គ្រិស្តសករាជ​មក​ម្ល៉េះ។ 

យ៉ាងណាមិញ​អ្វី​ដែល​ជា​ចំណាប់​អារម្មណ៍​របស់​ប្រិយមិត្ត TheBNEWS សូម​បង្ហាញ​លោក​អ្នក​ ថា​តើ​សាសនា​អ្វី​ខ្លះ​ដែល​នៅ​តែ​អាច​ស្ថិត​នៅ​ក្នុង​ជំនឿ​របស់​ប្រជាជន​សាកលលោក​​​នៅ​ក្នុង​ឆ្នាំ ២០៥០​ខាងមុខ? 

១)​សាសនាគ្រិស្ដ​

-​អ្នក​គោរព​ឆ្នាំ ២០០០ មាន​ចំនួន ១,៩៩ ពាន់​លាន​នាក់
-ប្រទេស​គោរព​សាសនាគ្រិស្ដ​មាន​ចំនួន ២៣៨ ប្រទេស
-អ្នក​គោរព​សាសនាគ្រិស្ដ​នៅ​ក្នុង​ឆ្នាំ ២០៥០ មាន​ចំនួន ៣, ០៥ ពាន់​​លាន​នាក់
-មាន​កំណើន​ពី​ឆ្នាំ ២០០០​ ដល់ ឆ្នាំ ២០៥០ មាន​ចំនួន ៥២,៦១% ឬ ស្មើនឹង ៣៤,៣% នៃ​ប្រជាជន​សាកលលោក។

២) សាសនា​ឥស្លាម
-​អ្នក​គោរព​ឆ្នាំ ២០០០ មាន​ចំនួន ១,១៨៨ ពាន់​លាន​នាក់
-ប្រទេស​គោរព​សាសនាឥស្លាម​មាន​ចំនួន ២០៤ ប្រទេស
-អ្នក​គោរព​សាសនាឥស្លាម​នៅ​ក្នុង​ឆ្នាំ ២០៥០ មាន​ចំនួន ២, ២២ ពាន់​​លាន​នាក់
-មាន​កំណើន​ពី​ឆ្នាំ ២០០០​ ដល់ ឆ្នាំ ២០៥០ មាន​ចំនួន ៨៧,៦១% ឬ ស្មើនឹង ២៥,០% នៃ​ប្រជាជន​សាកលលោក។

...នេះ​ជា​ហេតុផល​​បញ្ជាក់​ថា ហេតុ​អ្វី​បាន​ជា​ប្រជាជន​ជប៉ុន​អាយុ​វែង?...

​៣) សាសនា​ហិណ្ឌូ​

-​អ្នក​គោរព​ឆ្នាំ ២០០០ មាន​ចំនួន ៨១២ ​លាន​នាក់
-ប្រទេស​គោរព​សាសនាហិណ្ឌូមាន​ចំនួន ១១៤ ប្រទេស
-អ្នក​គោរព​សាសនាហិណ្ឌូនៅ​ក្នុង​ឆ្នាំ ២០៥០ មាន​ចំនួន ១, ១៧៥ ពាន់​​លាន​នាក់
-មាន​កំណើន​ពី​ឆ្នាំ ២០០០​ ដល់ ឆ្នាំ ២០៥០ មាន​ចំនួន ៤៤,៨៦% ឬ ស្មើនឹង ១៣,២% នៃ​ប្រជាជន​សាកលលោក។

៤) សាសនា​ព្រះពុទ្ធ​
-​អ្នក​គោរព​ឆ្នាំ ២០០០ មាន​ចំនួន ៣៦០ ​លាន​នាក់
-ប្រទេស​គោរព​សាសនាព្រះពុទ្ធ​​មាន​ចំនួន ១២៦ ប្រទេស
-អ្នក​គោរព​សាសនាព្រះពុទ្ធនៅ​ក្នុង​ឆ្នាំ ២០៥០ មាន​ចំនួន ៤២៤,៦ ​​លាន​នាក់
-មាន​កំណើន​ពី​ឆ្នាំ ២០០០​ ដល់ ឆ្នាំ ២០៥០ មាន​ចំនួន ១៧,៩៥% ឬ ស្មើនឹង ៤,៨% នៃ​ប្រជាជន​សាកលលោក។

៥) សាសនា​ស៊ិក​​ (Sikhism )​

-​អ្នក​គោរព​ឆ្នាំ ២០០០ មាន​ចំនួន ២៣,២ ​លាន​នាក់
-ប្រទេស​គោរព​សាសនា​ស៊ិក​​មាន​ចំនួន ៣៤ប្រទេស
-អ្នក​គោរព​សាសនាស៊ិក​​​នៅ​ក្នុង​ឆ្នាំ ២០៥០ មាន​ចំនួន ៣៧,០៥ ​​លាន​នាក់
-មាន​កំណើន​ពី​ឆ្នាំ ២០០០​ ដល់ ឆ្នាំ ២០៥០ មាន​ចំនួន ៥៩,៣៤% ឬ ស្មើនឹង ០,៤% នៃ​ប្រជាជន​សាកលលោក។

សូម​បញ្ជាក់​ថា សាសនា​ស៊ិក​​ (Sikhism ) ត្រូវ​បាន​​កើត​ឡើង​ជា​លើកដំបូង​នៅ​ក្នុង​កំឡុង​​សតវត្ស​ទី​១៥ នេះ​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់ Punjab ហើយ​ប្រទេស​ដែល​គោរព​សាសនា​នេះ​មាន​នៅ​​​បណ្ដា​ប្រទេស​ស្ថិត​នៅ​ក្នុង​​ឧបទ្វីប​ឥណ្ឌា​ដែល​មាន​ជាអាទិ៍ ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស ស្រីលង្កា នេប៉ាល់ ប៊ូតាន់ ។ល៕​

No comments:

Post a Comment