ក្រដាសប្រាក់ជា «មធ្យោបាយនៃការដោះដូរ-medium of exchange» នៃទំនិញ និងសេវាកម្ម។ ដើម្បីទូទាត់តម្លៃអ្វីមួយ គេត្រូវការប្រើរូបិយប័ណ្ណអ្វីមួយជាតំណាង។ ក្នុងចំណោមរូបិយប័ណ្ណទាំងអស់ មាសជារបស់ដែលត្រូវគេចាត់ទុកថាមានស្ថិរភាពនិងលំនឹងជាងគេ ព្រោះមាសត្រូវបានប្រើប្រាស់សម្រាប់ទូទាត់តម្លៃផ្សេងៗ តាំងពីយូរយារណាស់មកហើយ។
រូបិយប័ណ្ណមានច្រើនសណ្ឋាន ដូចជាកាក់ - ក្រដាសប្រាក់ - លោហធាតុ។ល។ អត្ថបទនេះផ្ដោតជាសំខាន់លើប្រវត្តិ និងទិដ្ឋភាពទូទៅនៃក្រដាសប្រាក់។
...តើលុយមានអត្ថន័យបែបណាខ្លះចំពោះលោកអ្នក?...
អំពីប្រវត្តិនៃការបង្កើតក្រដាសប្រាក់ និងធនបត្រ - តើប្រទេសណាប្រើក្រដាសប្រាក់មុនគេ?
ក្រដាសប្រាក់ដំបូងបង្អស់នៅក្នុងពិភពលោក ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជារូបិយប័ណ្ណជាតិ គឺត្រូវបានបោះពុម្ពនៅក្នុងប្រទេសចិនក្នុងសម័យរាជវង្សសុង កាលពីសតវត្សទី១១។ ក្រោយមក នៅក្នុងសតវត្សទី១៧ ធនបត្រ (banknote) ត្រូវបានបោះផ្សាយឲ្យប្រើជាសាធារណៈសម្រាប់ទូទាត់តម្លៃទំនិញ។
នៅប្រទេសចិន សម័យរាជវង្សថាង (៦១៨ – ៩០៧) ដោយសារឈ្មួញរកស៊ីទិញលក់ទំនិញ ពិបាកដឹកជញ្ជូនកាក់ស្ពាន់ និងលោហធាតុដទៃទៀត ដែលគេប្រើសម្រាប់ទូទាត់ទំនិញនោះ វាធ្ងន់ និងពិបាកទុកដាក់ គេក៏រកវិធីថ្មី គឺប្រើក្រដាសប្រាក់។ រហូតដល់សម័យរាជវង្សសុង ក៏ក្រដាសប្រាក់មិនអាចជំនួសកាក់ទាំងស្រុងនោះទេ គឺគេប្រើទាំងក្រដាសប្រាក់ផង និងកាក់ផង។
...លោកអ្នកមានដឹងថា ក្រដាសប្រាក់ដុល្លារដែលចាយរាល់ថ្ងៃ ផ្ទុកមេរោគជាង៣ពាន់ប្រភេទទេ?...
នៅសតវត្សទី១៣ បន្ទាប់ពីលោកម៉ារ៉ាកូប៉ូឡូ (Marco Polo) ជាឈ្មួញរកស៊ីស្រុកឆ្ងាយ ដ៏ល្បីល្បាញ ដែលឧស្សាហ៍ចេញចូលប្រទេសចិន និងអឺរ៉ុប បានសរសេរកំណត់ត្រាផ្សេងៗស្ដីពីការធ្វើដំណើររបស់លោក និងមានលោកម្នាក់ទៀតឈ្មោះ William of Rubruck បានសរសេរចងក្រងនៅក្នុងសៀវភៅរបស់អស់លោក ហើយធ្វើឲ្យប្រជាពលរដ្ឋនៅប៉ែកអឺរ៉ុបចាប់ផ្ដើមស្គាល់ក្រដាសប្រាក់ជាបណ្ដើរៗ។
នៅប្រទេសអ៊ីតាលីនាមជ្ឈិមសម័យ (សតវត្សទី៥ – ១៥) អាស្រ័យដោយសារក្រដាសប្រាក់ដែលប្រើទូទាត់ទំនិញក្នុងទ្រង់ទ្រាយធំ ហាក់ច្រើនសំពីងសំពោងពេក គេបានរកឃើញវិធីមួយប្រភេទគឺប្រើមូលប្បទានប័ត្រមួយប្រភេទដែលគេឲ្យឈ្មោះថា promissory notes។ ប័ណ្ណប្រភេទនេះត្រូវបានគេចាត់ទុកជាចំណាប់ផ្ដើមនៃការប្រើប្រាស់ធនបត្រ (banknote) នាសម័យទំនើប៕

No comments:
Post a Comment