លោកលីក្វាន់យូជានាយករដ្ឋមន្ត្រីសិង្ហបុរីពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦១ ហើយបានដឹកនាំប្រទេសដែលមានទំហំផ្ទៃដីតូចនេះ ឲ្យរីកលូតលាស់សេដ្ឋកិច្ច រហូតដល់ប្រទេសនេះមានឈ្មោះបោះសំឡេងក្លាយជាកូននាគអាស៊ី ឬខ្លាអាស៊ី។ សិង្ហបុរីក្នុងអំឡុងពេលដែលលោកលីក្វាន់យូគ្រប់គ្រង មានទំហំសេដ្ឋកិច្ចធំជាងប្រទេសណាៗទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន។
ថ្វីត្បិតលោកលែងកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី ក៏លោកនៅតែជាបុគ្គលដែលមានទឹកមាត់ប្រៃនៅក្នុងឆាកនយោបាយសិង្ហបុរី រហូតដល់លោកត្រូវបានផ្ដល់ងារជាគរុគណ (mentor) សម្រាប់ផ្ដល់ឱវាទដល់គណៈរដ្ឋមន្ត្រីសិង្ហបុរីថែមទៀតផង។ បច្ចុប្បន្នលោកចូលនិវត្តពីឆាកនយោបាយទាំងស្រុង ប៉ុន្តែដើម្បីទុកជាការសិក្សាស្វែងយល់ ទើប គេហទំព័រ TheBNEWS សូមនាំមកជូនអស់លោកអ្នកនូវជីវប្រវត្តិលោកមកចុះផ្សាយនៅក្នុងទំព័រនេះ។
...តើលោកលីខ្វាន់យូ ដឹកនាំប្រទេសតាមរបៀបណា ទើបធ្វើឲ្យសិង្ហបុរីក្លាយជាកូននាគអាស៊ីដូចសព្វថ្ងៃ?...
ថ្ងៃខែឆ្នាំកំណើត ៖ ១៦ កញ្ញា ១៩២៣ (អាយុ ៩១ ឆ្នាំ)
ស្រុកកំណើត ៖ ប្រទេសសិង្ហបុរី
កម្រិតវប្បធម៌ ៖ សញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យខេមប្រ៊ីជ (Cambridge University)
វិស័យនយោបាយ ៖ ជាស្ថាបនិកគណបក្សចលនាប្រជាជន (People's Action Party)
ប្រវត្តិការងារ ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី ១៩៥៩ – ១៩៩០ (កាន់អំណាច ៣១ ឆ្នាំ)
...លោកអូបាម៉ាថ្មីៗនេះសរសើរលោកស្រីហ៊ីឡារីថា សក្កិសមជាប្រធានាធិបតីអាមេរិក! តើលោកស្រីមានលក្ខណៈសម្បត្តិពិសេសចំណុចណាខ្លះ?...
លោកលីក្វាន់យូកើតក្នុងត្រកូលអ្នកមានជីវភាពធូរធារ (អ្នកវណ្ណៈកណ្ដាល)។ ឪពុកម្ដាយរបស់លោកជាប់សែស្រឡាយចិន និងបានទៅរស់នៅប្រទេសសិង្ហបុរីតាំងពីទសវត្សទី១៩។ តាំងពីក្មេងមកម៉្លេះ លោកលីក្វាន់យូត្រូវឪពុកម្ដាយឲ្យរៀនភាសាអង់គ្លេសជាភាសាទីមួយ លុះពេលលោកចាប់អាជីពនយោបាយ លោករៀនភាសាចិន និងភាសាម៉ាឡេ។ ក្រោយមក លោកបានទៅសិក្សាមុខវិជ្ជាច្បាប់នៅសាកលវិទ្យាល័យខេមប្រ៊ីជ ប្រទេសអង់គ្លេស។ នៅទីនោះលោកជាអ្នកដែលមាននិន្នាការនយោបាយសង្គមនិយម (socialist)។
...ម៉ុងហ្គោលីធ្លាប់ជាចក្រភពធំជាងគេក្នុងប្រវត្តិសាស្ត្រ ហេតុអ្វីក៏ធ្លាក់ខ្លួននៅសល់ដីដូចសព្វថ្ងៃ?...
នៅពេលដែលកងទ័ពជប៉ុនចូលកាន់កាប់ប្រទេសសិង្ហបុរីក្នុងសង្គ្រាមលោកលើកទីពីរ កាលពីខែកុម្ភៈ ឆ្នាំ១៩៤២ លោកលីក្វាន់យូអាយុ ១៩ ឆ្នាំ។ ព្រឹត្តិការណ៍នេះជះឥទ្ធិពលខ្លាំងបំផុតសម្រាប់ផ្នត់គំនិតរបស់លោក។ កាលណោះ លោកត្រូវបង្ខំចិត្តឈប់រៀនកណ្ដាលទី ហើយត្រូវគេបង្ខំឲ្យរៀនភាសាជប៉ុន និងក្រោយមកទៀត លោកមានការងារជាអ្នកបកប្រែ។ គឺនៅពេលនោះហើយ ដែលលោកដុះគំនិតជាតិនិយម។ លោកយល់ច្បាស់ថាទាំងពួកជប៉ុន និងទាំងពួកអង់គ្លេស (ដែលជាម្ចាស់អាណានិគមលើប្រទេសសិង្ហបុរី ហើយទើបតែត្រូវជប៉ុនវាយឡើយខ្ចាត់ខ្ចាយ) គ្មានសិទ្ធិអំណាចអ្វីត្រូវមកត្រួតត្រាប្រទេសសិង្ហបុរីនោះទេ។ ក្រោយមក លោកលីក្វាន់យូ រកវិធីរំដោះប្រទេស ដើម្បីនាំឯករាជ្យភាព ជូនជាតិមាតុភូមិ។
គំនិតជាតិនិយមរបស់លោកលីក្វាន់យូ ចាប់ផ្ដើមចេញជារូបរាងនៅពេលលោកទៅបន្តការសិក្សានៅប្រទេសអង់គ្លេស។ ក្រោយពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ (១៩៤៥) លោកបានទៅរៀននៅប្រទេសអង់គ្លេសនៅសាកលវិទ្យាល័យសេដ្ឋកិច្ច London School of Economics និងបន្ទាប់មកទៀត លោករៀនមុខវិជ្ជាច្បាប់នៅសាកលវិទ្យាល័យខេមប្រ៊ីជ (Cambridge University) ប្រទេសអង់គ្លេស។ លោករៀនបានពិន្ទុខ្ពស់បំផុត និងបំពេញតួនាទីជានិស្សិតឆ្នើមនៅក្នុងសៀវភៅសិក្ខាគារិក (Academic Record)។
...កូរ៉េខាងជើងមានធនធានមនុស្សខ្លាំង អាចផលិតអ្វីក៏បាន តែហេតុដូចម្ដេចក៏ក្រដុនដាបខ្លាំងម៉្លេះ?...
អំពីអាជីពនយោបាយ
លោកលីក្វាន់យូបានវិលត្រឡប់ទៅសិង្ហបុរីវិញនៅឆ្នាំ១៩៥០ និងរៀបការប្រពន្ធនៅឆ្នាំដដែល។ ដំបូង លោកធ្វើការនៅក្នុងក្រុមហ៊ុនផ្នែកផ្ដល់ប្រឹក្សាច្បាប់ ហើយបន្ទាប់មកលោកបើកមុខរបរផ្ទាល់ខ្លួន។ អាស្រ័យដោយសារលោកមានចំណូលចិត្តខាងវិស័យនយោបាយជាងអាជីពដទៃទៀត លោកក៏ផ្ដួចផ្ដើមគំនិតបង្កើតគណបក្សនយោបាយក្រោមការជួយគាំទ្រពីមិត្តភក្ដិចាស់ៗ។
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ១៩៥៤ គណបក្ស «ចលនាប្រជាជន – People's Action Party» ត្រូវបានបង្កើតជាផ្លូវការ ដែលមានលោកលីក្វាន់យូជាអគ្គលេខាបក្ស (secretary-general)។ នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសកលថ្ងៃទី៣០ ខែឧសភា ១៩៥៩ គណបក្សចលនាប្រជាជន ឈ្នះឆ្នោតគ្រប់មណ្ឌលទាំងអស់។ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៥៩ សិង្ហបុរីមានរដ្ឋាភិបាលថ្មីដែលប្រសូតចេញពីការបោះឆ្នោត។ ពីរថ្ងៃក្រោយមក លោកលីក្វាន់យូ និងមិត្តភក្ដិរបស់លោកបង្កើតគណៈរដ្ឋមន្ត្រី ដោយមានលោកលីក្វាន់យូជានាយករដ្ឋមន្ត្រី។
...ប្រវត្តិលោកប៉ាក់ជុងហ៊ី អតីតប្រធានាធិបតី និងជាមហាបុរសរដ្ឋកូរ៉េខាងត្បូងដែលរៀបយុទ្ធសាស្ត្រអភិវឌ្ឍជាតិយ៉ាងរីកចម្រើន...
គណបក្ស «ចលនាប្រជាជន» របស់លោកលីក្វានយូជាប់ឆ្នោតជាបន្តបន្ទាប់។ លោកលីក្វាន់យូត្រូវបានប្រជាជនបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិបន្តបន្ទាប់ទៀតដូចជាឆ្នាំ១៩៦៣ – ១៩៦៥ – ១៩៧២ – ១៩៧៦ – ១៩៨០ – ១៩៨៤។ នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៩០ ពេលកំពុងកាន់តំណែងសុខៗ លោកលីក្វាន់យូ បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកណ្ដាលទី ប៉ុន្តែនៅរក្សាតួនាទីនៅក្នុងជួរ «គណបក្សចលនាប្រជាជន» រហូតទៅទល់នឹងឆ្នាំ១៩៩២ ទើបលោកលាលែងពីតំណែងនៅក្នុងបក្សទៀត។
រង្វាយតម្លៃ និងសរុបសេចក្ដី
លោកលីក្វាន់យូ បានដឹកនាំប្រទេសសិង្ហបុរីប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការនាំប្រទេសជាតិ ឲ្យស្គាល់តែសុខសន្តិភាព សុវត្ថិភាព វិបុលភាព និងសុភមង្គល។ របៀបដឹកនាំរបស់លោក មានចរិតលក្ខណៈ «អាជ្ញានិយម – authoritarianism»។ ក្រោមការដឹកនាំរបស់លោកកាលពីអំឡុងទសវត្សទី៨០ ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋសិង្ហបុរីម្នាក់ៗ គឺខ្ពស់លំដាប់ទីពីរបន្ទាប់ពីប្រទេសជប៉ុន(នៅតំបន់អាស៊ីបូព៌ា ៖ ចិន – ជប៉ុន - តៃវ៉ាន់ - កូរ៉េខាងជើង និងត្បូង)។ បច្ចុប្បន្ន សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍៕

No comments:
Post a Comment