Sunday, December 7, 2014

នេះ​ជា​ហេតុផល​​បញ្ជាក់​ថា ហេតុ​អ្វី​បាន​ជា​ប្រជាជន​ជប៉ុន​អាយុ​វែង?


ប្រជាជនជប៉ុន​វ័យចំណាស់ៗ​​ កំពុង​ចុះ​ត្រាំ​ទឹក​ប្រភព៖​ newslookup
ប្រជាជន​ជប៉ុន​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា​ ជា​ប្រជាជន​​មួយ​ដែល​មាន​​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ពោល​គឺ​អាយុ​សង្ឃឹម​រស់​សម្រាប់​ស្ត្រី​មាន​រហូត​ដល់​ ៨៧ ឆ្នាំ ខណៈ​ដែល​បុរស​វិញ​​មាន​អាយុ​​ចាប់​ពី ៨០​ទៅ ៨១ ឆ្នាំ។ អាយុ​សង្ឃឹម​រស់​ដ៏​ខ្ពស់​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​​ខ្លួន​បាន​ចោទ​ជា​សំនួរ​ឡើង​ថា ហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​​​ជឿនលឿន​នៅ​អាស៊ី​បូព៌ា​មួយ​នេះ​​មាន​ចំនួន​ខ្ពស់​ម្ល៉េះ?

មុន​នឹង​ឆ្លើយ​សំនួរ​នេះ​គេ​​ត្រូវ​ពិនិត្យ​ទៅ​លើ​អាហារ​ពេញ​និយម​របស់​​ប្រជាជន​ជប៉ុន​ ថា​តើ​ពួកគេ​ចូលចិត្ត​​ទទួល​ទាន​អាហារ​ដូចម្ដេច?​ ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង​បាន​បង្ហាញ​ថា ប្រជាជន​ជប៉ុន​ចូលចិត្ត​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​កាឡូរី​តិច​​ដែល​មាន​នៅ​​ក្នុង​សាច់ ត្រី និង បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​ទៀត អម​ជា​មួយ​ចាន​ដាក់​មុខម្ហូប​​យ៉ាង​ស្រស់​ស្អាត​​រំលេច​ដោយ​ពណ៌​ចម្រុះ​ប្លែកៗ​ដ៏​ទាក់ទាញ ដែល​នេះ​ជា​ការ​រួមចំណែក​ដល់​​សុខភាព​​ និង កំណើន​អាយុ​របស់​ពួកគេ។ នេះ​បើ​យោង​​តាម​របាយការណ៍​សរសេរ​ឡើង​ដោយ​សៀវភៅ Japanese Women Don't Get Old or Fat។

...ហេតុ​អ្វី​បាន​ជា​ប្រជាជន​ដាណឺម៉ាក​មាន​សុភមង្គល​បំផុត​​​​នៅ​លើ​ពិភពលោក?...
​​

នៅ​ប្រទេស​ជប៉ុន​​របប​អាហារ​ដែល​​ចេញ​ពី​លើ​កោះ Okinawa គឺ​ជា​​របប​អាហារ​ដល់​សំខាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ស្បៀង​ដល់​ប្រជាជន​ជប៉ុន។ កោះ​នេះ​មាន​ភាព​ល្បីល្បាញ​ណាស់​ក្នុង​ការ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​​និង ទាំង​បែប​ស្បៀង​អាហារ​​​សម្រាប់​ទីផ្សារ​​ទាំង​អាហារ​បែប​​​ទំនើប​​ និង ប្រពៃណី។

តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វេជ្ជសាស្ត្រ​បាន​បង្ហាញ​ថា នៅ​ក្នុង​អាហារ​ប្រជាជន​ជប៉ុន​មាន​សារធាតុ​ចិញ្ចើម​ច្រើន​ប្រភេទ​ណាស់​ដែល​អាច​បង្ការ​មិន​​ឲ្យ​មាន​​ដល់​ជំងឺ​ផ្សេងៗ​ដូច​ជា ​មហារីក ជំងឺ​បេះដូង និង លើស​ឈាម​ជា​ដើម។ ប្រភេទ​អាហារ​​ជា​ពិសេស​សាច់​​ត្រី ពោល​គឺ​ត្រី​គ្រប់​ប្រភេទ និង បន្លែ​បែប​ធម្មជាតិ​ពិត​ជា​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាជន​ជប៉ុន។​

ទន្ទឹម​នឹង​នេះ​គេ​​បាន​អះអាង​ទៀត​ថា​ ​ប្រជាជន​វ័យ​ចំណាស់​របស់​ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​បញ្ហា​​តានតឹង​ផ្លូវ​អារម្មណ៍ ឬ ស្តេ្រស​ខ្លាំង​ដូច​ប្រជាជន​បណ្ដា​ប្រទេស​​ផ្សេងៗ​នៅ​លើ​សាកលលោក​នោះ​ឡើយ។ ប្រជាជន​ដែល​មាន​វ័យ​កាន់តែ​ចាស់​​ កាន់តែ​មាន​សុភមង្គល​មិន​សូវ​ខ្វាយខ្វល់​រឿង​ផ្នែក​​ហិរញ្ញវត្ថុ ត្បិត​អី​​ជីវភាព​របស់​ពួកគេ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង មាន​​មន្ទីរ​សុខាភិបាល​ល្អៗ​​ជួយ​គាំពារ​​ព្យាបាល​ផ្នែក​សុខភាព​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ទៀត​ផង​។

ទំនៀមទម្លាប់​ប្រពៃណី​នៃ​ការ​រស់​នៅ វប្បធម៌​នៃ​ការ​ហូបចុក​បាន​​ត្រឹមត្រូវ និង កម្រិត​ជីវភាព​ល្អ​ទាំង​នេះ​ហើយ​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​រស់​នៅ​​បាន​យូរ​ជាង​ប្រជាជន​ប្រទេស​ផ្សេង​ទៀត​​នៅ​ពេល​បច្ចុប្បន្ន​នេះ៕

No comments:

Post a Comment