Friday, December 19, 2014

ធនាគារ​ពិភពលោក​បង្ហាញ​ប្រទេស​ ៥ នឹង​​មាន​កំណើន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងក្លា​នៅ​ឆ្នាំ ២០១៥ ​នេះ​


រដ្ឋធានី Ulan Bator ប្រទេស​​ម៉ុងហ្គោលីប្រភព៖​ coolmongolia
ធនាគារ​ពិភពលោក​ (World Bank)បាន​​​ទម្លាក់​​​អត្រា​ព្យាករណ៍​របស់​ខ្លួន​​​លើ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ពី ៣,៣% មក​ត្រឹម ៣,១%​នៅ​ក្នុង​ឆ្នាំ ២០១៤ នេះ ខណៈ​​ឆ្នាំ ២០១៥ ខាងមុខ​​ ខ្លួន​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​អាច​មាន​កំណើន​ ៣,៣%។ 

ទន្ទឹម​នឹង​របាយការណ៍​របស់​ខ្លួន (Global Economic Prospects) ធនាគារ​នេះ​​បាន​​​រក​ឃើញ​ និង ព្យាករណ៍​​ប្រទេស​ចំនួន ២០ ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងក្លា​ជាងគេ​នៅ​ក្នុង​ឆ្នាំ ២០១៥ ខាងមុខ​នេះ។ ទោះបី​ជា​បែប​នេះ​ក្តី TheBNEWS សូម​លើក​យក​ប្រទេស​ត្រឹមតែ ៥ ប៉ុណ្ណោះ​​ដែល​​នឹង​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាងគេ​​ដែល​ក្នុង​នោះ​រួម​មាន៖​​​​​

៥) ប្រទេស​ចិន

-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +៧,៩០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +៨,៤០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)ពី​​ឆ្នាំ ២០១៣ ដល់​ ឆ្នាំ ២០១៥: +៨,៧៧%។

៤) ប្រទេស​សេរ៉ាឡេអូន​​
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +២៥,០០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +១១,១០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)ពី​​ឆ្នាំ ២០១៣ ដល់​ ឆ្នាំ ២០១៥: +៩,៥៤%។

៣) ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ ​​​
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +១០,០០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +១០,០០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)ពី​​ឆ្នាំ ២០១៣ ដល់​ ឆ្នាំ ២០១៥: +១០,៦៣%។

២) ប្រទេស​អ៊ីរ៉ាក់​​
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +១១,១០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +១៣,៥០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)ពី​​ឆ្នាំ ២០១៣ ដល់​ ឆ្នាំ ២០១៥: +១២,២៣%

១) ប្រទេស​ម៉ុងហ្គោលី​​
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +១១,៨០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​ប្រចាំ​ឆ្នាំ ២០១២: +១៦,២០%
-កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)ពី​​ឆ្នាំ ២០១៣ ដល់​ ឆ្នាំ ២០១៥: +១៣,៦០%

ដោយឡែក​បើ​យោង​តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ បាន​ជាប់​ចំណាត់​ថ្នាក់​​ទី ១៩ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងក្លា​​​ទាំង ២០ គិត​ចាប់​ពី​ឆ្នាំ ២០១៣ រហូត​ដល់​ឆ្នាំ ២០១៥ ខាងមុខ៕​

No comments:

Post a Comment