ទូរទស្សន៍គឺត្រូវបានស្រាវជ្រាវ និងបង្កើតចេញជារូបរាងឡើងដោយក្រុមវិស្វករច្រើនរូប និងបានចែកចាយលក់ សម្រាប់ប្រជាជនទូទាំងពិភពលោកប្រើប្រាស់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ នេះគឺជាសមិទ្ធផលរបស់មនុស្សជំនាន់មុន ដែលមានសមត្ថភាពរកនឹកបង្កើតជាទូរទស្សន៍ដែលអាចទស្សនាបានជាមួយ រូបភាព និងសំឡេងបានយ៉ាងពិសេស។
ទូរទស្សន៍ត្រូវបានចាត់ចូលជាប្រភេទឧបករណ៍ទូរគមនាគមន៍ (Telecommunication medium) ដែលត្រូវបានគេប្រើក្នុងការបញ្ជូន ទទួល ផ្លាស់ប្ដូរ នូវរូបភាព និងសំឡេង។ ទូរទស្សន៍អាចបញ្ជូនរូបភាពដែលមានប្រភេទពណ៌ monochrome (ពណ៌ខ្មៅ និងស) ឬកូល័រធម្មជាតិ ហើយបច្ចុប្បន្នថែមទាំងអាចបង្ហាញរូបភាពក្នុងទម្រង់ ៣វិមាត្រ ឬ 3D បាន។ ពាក្យ «ទូរទស្សន៍» “television” គឺមកពីភាសាក្រិចបុរាណ τῆλε (Tele) មានន័យថា «ទូរ ឬ ឆ្ងាយ» “far” ហើយឡាតាំងមានន័យថា «មើលឃើញ» “sight”។ ទូរទស្សន៍ ក៏អាចសំដៅលើសំណុំទូរទស្សន៍ កម្មវិធីទូរទស្សន៍ ឬ television transmission។
... ក្រុមហ៊ុន Samsung តាំងបង្ហាញទូរទស្សន៍បច្ចេកវិទ្យាចុងក្រោយម្ដង ១៧ស៊េរីគុណភាព FHD, UHD និង LED ក្នុងពិព័ណ៌ IFA 2014 ...
មនុស្សចាប់ផ្ដើមហៅឈ្មោះឧបករណ៍នេះថា ជា "ទូរទស្សន៍" ចាប់តាំងពីមុនឆ្នាំ១៩៣០ ឯណោះ។ បើមើលតាមកាលប្រវត្តិរបស់ទូរទស្សន៍នៅលើគេហទំព័រវីគីភីឌា បានសរសេររៀបរាប់ប្រវត្តិផ្ដួចផ្ដើមបង្កើតតាំងពីមុនសង្គ្រាមលោកលើកទី១ កើតឡើងទៅទៀត ពោលគឺចាប់ពីឆ្នាំ១៩០០ លុះរហូតផុតសម័យសង្គ្រាមលោកលើកទី២ ទូរទស្សន៍ចាប់មានសន្ទុះអភិវឌ្ឍខ្លាំង។ នៅក្នុងឆ្នាំ១៩០០ ពាក្យ «ទូរទស្សន៍» “television” ត្រូវបានបង្កើតឡើងដោយលោក Constantin Perskyi ដែលបានប្រកាសផ្លូវការនៅក្នុងសមាជអគ្គិសនីអន្តរជាតិប្រារព្ធឡើងក្នុងឆ្នាំដំបូងនៅក្នុងទីក្រុងប៉ារីស។
ទូរទស្សន៍ដំបូងលើលោកគឺរកឃើញ និងអភិវឌ្ឍដោយក្រុមវិស្វករ ហើយក៏មានវិស្វករផ្សេងៗយកមកអភិវឌ្ឍបច្ចេកវិទ្យាទូរទស្សន៍តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ទើបអាចមានសមត្ថភាពឆ្លាតវៃដូចទូរទស្សន៍បច្ចុប្បន្ន។ បើនិយាយអំពីឈ្មោះអ្នកបង្កើតវិញ គឺមានច្រើនដែលពួកគេបានស្រាវជ្រាវបន្តពីមួយជំនាន់ទៅមួយជំនាន់។
ខាងក្រោមនេះគឺជាប្រវត្តិនៃការបង្កើតទូរទស្សន៍ទៅតាមដំណាក់កាលនៃអ្នកច្នៃប្រឌិតខុសៗគ្នា មានប្រភេទទូរទស្សន៍មេកានិចផលិតដោយដៃតាំងពីជំនាន់ដំបូង៖
- លោក Paul Gottlieb Nipkow ជនជាតិអាល្លឺម៉ង់បានអភិវឌ្ឍបច្ចេកវិទ្យា rotating-disc ដែលអាចបញ្ជូនរូបភាពនៅលើខ្សែដែលហៅឈ្មោះថា Nipkow disk ក្នុងឆ្នាំ១៩៨៤។ លោកជាមនុស្សដំបូងគេ ដែលបានរកឃើញគោលការណ៍ស្កេនរបស់ទូរទស្សន៍ ដែលអាចបញ្ជូនរូបភាពបាន។
... Flappy Bird អស់ពីស្មាតហ្វូន ឥឡូវចេញនៅលើទូរទស្សន៍វិញ លេងម្ដងបាន២នាក់ ...
- ចាប់តាំងពីការបង្កើតទូរលិខសាស្ត្រឥតខ្សែ (wireless telegraphy) ដោយលោក Guglielmo Marconi នៅឆ្នាំ១៩៨៧ ជាអ្នកបង្កើត និងជាវិស្វករអគ្គិសនី (បានបង្កើតច្បាប់ Marconi និងប្រព័ន្ធទូរលិខវិទ្យុ “radio telegraph system”) វិស្វករជាច្រើនបានយកគំនិតរបស់លោក Marconi ទៅស្រាវជ្រាវបន្ត រកសញ្ញាណនៃការបញ្ជូនរូបភាព និងសំឡេង ដោយឥតប្រើខ្សែ (wireless) បានកាន់តែប្រសើរឡើង។ ជាក់ស្ដែងលោក George Carey បានស្រាវជ្រាវអភិវឌ្ឍចេញស៊េរីសៀគ្វីអេឡិចត្រូនិកដែលមានសមត្ថភាពអាចបញ្ជូនរូបភាពបាន និងលោក W.E Sawyer បានស្រាវជ្រាវ រកឃើញគំនិតថ្មីដែលអាចទៅរួចក្នុងការបញ្ជូនរូបភាព នៅលើខ្សែ១សរសៃជាផ្នែកៗបានជោគជ័យ។
- លោក Charles Francis Jenkins ជនជាតិអាមេរិក ក៏ជាអ្នកត្រួសត្រាយការអភិវឌ្ឍវិស័យទូរទស្សន៍ម្នាក់ផងដែរ កាលពីឆ្នាំ១៩២៣ ដោយការប្រើម៉ាស៊ីនធ្វើដោយដៃ មិនទាន់ប្រើបច្ចេកវិទ្យាអេឡិចត្រូនិកនោះទេ។
- វិស្វករស្កុតឡែនលោក John Logie Barid គឺជាអ្នកច្នៃប្រឌិត និងជាអ្នកបង្កើតទូរទស្សន៍មេកានិចមុនគេលើលោក (mechanical television) និងទូរទស្សន៍គូល័រ ឬទូរទស្សន៍ពណ៌នៅឆ្នាំ ១៩២៨។ ឆ្នាំ១៩៣៩ លោកបានបង្កើតទូរទស្សន៍គូល័រប្រភេទ CRT ដំបូង។
- អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់លោក Karl Braun គឺជាអ្នកបង្កើតប្រភេទទូរទស្សន៍បំពង់កាំរស្មីកាតូត (Cathode ray tube) ដែលមានគូថប៉ោងលយចេញមកក្រៅ (ទូរទស្សន៍ស៊េរីចាស់ មានទាំងទូរទស្សន៍ពណ៌ និង ស/ខ្មៅ)។

- លោក Peter Carl Goldmark គឺជាអ្នកបង្កើតទូរទស្សន៍គូល័រ ឬទូរទស្សន៍ពណ៌ដំបូងគេក្នុងឆ្នាំ ១៩៣៩។
- ឆ្នាំ១៩៦៤ ទូរទស្សន៍ប្រភេទផ្លាស្មា (Plasma TV) ចាប់ផ្ដើមអភិវឌ្ឍឡើងដោយលោក Donald Bitzer, Gene Slottow និង Robert Willson។ ចំណែកទូរទស្សន៍ Web TV ចាប់បដិសន្ធិឡើងក្នុងឆ្នាំ ១៩៩៦។
បច្ចុប្បន្នក្រុមហ៊ុនផលិតទូរទស្សន៍ធំៗ និងទទួលបានការពេញនិយមប្រើប្រាស់ច្រើនរួមមាន ក្រុមហ៊ុន Samsung Electronics, LG Electronics, Sony, Panasonic, TCL និងក្រុមហ៊ុនផ្សេងៗទៀត។ របាយការណ៍ចែកចាយលក់ទូរទស្សន៍ក្នុងឆ្នាំ២០១៣ បង្ហាញថា Samsung ក្ដាប់ចំណែកទីផ្សារទូរទស្សន៍បានច្រើនជាងគេ គឺ ២៦,៥%, LG បាន ១៦,៣%, Sony បាន ៨%, Panasonic បាន ៥,៣% និង TCL បាន ៥,១%។
ចំណែកប្រភេទទូរទស្សន៍ទំនើបៗដែលបានចែកចាយលក់គិតក្នុងឆ្នាំ២០១២ រួមមាន ទូរទស្សន៍ LCD មានអត្រាអ្នកប្រើ ៨៧,៣%, ទូរទស្សន៍ PDP TV មានអ្នកប្រើ ៥,៧%, ទូរទស្សន៍ OLED មានអ្នកប្រើ ០,០%, ទូរទស្សន៍ CRT មានអ្នកប្រើ ៦,៩% និងទូរទស្សន៍ប្រភេទ RPTV មាន ០,០%៕

No comments:
Post a Comment