សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចស្ទើរតែគ្រប់វិស័យនៅលើពិភពលោក ហើយមានប្រទេសជាច្រើនមានទំនាក់ទំនងការទូតជាមហយយ។ ប៉ុន្តែក៏មានប្រទេសមួយចំនួនផងដែរ ដែលអាមេរិកមិនទាន់មានទំនាក់ទំនងជាផ្លូវការ ដោយសារតែបញ្ហាមួយចំនួន។
ខាងក្រោមនេះ គឺជាប្រទេសមួយចំនួន ដែលមិនមានទំនាក់ទំនងផ្លូវការជាមួយនឹង សហរដ្ឋអាមេរិក៖
១) ប្រទេសប៊ូតាន់
បើយោងតាម ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកឲ្យដឹងថា ប្រទេសខ្លួនមិនទាន់បានបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយនឹង ព្រះរាជាណាចក្រប៊ូតាន់នៅឡើយទេ។ ប៉ុន្តែ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងមិនផ្លូវការមួយចំនួនផងដែរ។ រាល់ទំនាក់ទំនងមិនផ្លូវការទាំងនោះ គឺធ្វើឡើងតាមរយៈស្ថានទូតរបស់អាមេរិកប្រចាំក្នុងទីក្រុងNew Delhi របស់ឥណ្ឌា ដែលជាប្រទេសជិតខាងរបស់ ប៊ូតាន់។
២) ប្រទេសគុយបា
គុយបា និង សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថា ជាប្រទេសជិតខាងគ្នា ប៉ុន្តែរឿងដ៏ចម្លែកនោះ គឺប្រទេសទាំងពីរនេះ មិនមានទំនាក់ទំនងការទូតជាមួយគ្នានោះទេ។ ប្រទេសទាំងពី បានប្រឈមដាក់គ្នាជាច្រើនឆ្នាំមកហើយ ជាពិសេសចាប់តាំងពីឆ្នាំ ១៩៦១មកម្ល៉េះ។ បើស្ថិតក្នុងករណីដែលមានទំនាក់ទំនងមិនផ្លូវការណាមួយនោះ គឺត្រូវធ្វើឡើងតាមរយៈស្ថានទូតអាមេរិកប្រចាំក្នុងទីក្រុង Havana ប្រទេសស្វីស។
៣) ប្រទេសអ៊ីរ៉ង់
នៅថ្ងៃទី ៧ ខែ មេសាឆ្នាំ ១៩៨០ សហរដ្ឋអាមេរិកបានផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសអ៊ីរ៉ង់ ហើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ភាគីទាំងពីរនៅមិនទាន់អាចបង្កើតទំនាក់ទំនងផ្លូវការជាមួយគ្នាឡើងវិញនៅឡើយ ដោយសារតែមានភាពតានតឹងជុំវិញ កម្មវិធីនុយក្លេអ៊ែរ និង ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់។
...ចិនថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៉ាដាចាប់មិនបានរបស់ខ្លួន អាចវាយប្រហារដល់អាមេរិកក្នុងរយៈពេលខ្លីប៉ុណ្ណោះ!...
៤) ប្រទេសកូរ៉េខាងជើង
អាមេរិក និង កូរ៉េខាងជើង ត្រូវបានគេដឹងយ៉ាងច្បាស់ថា មានភាពតានតឹងជាមួយគ្នាមិនចេះចប់ ដោយសារតែកម្មវិធីនុយក្លេអ៊ែរ និង ការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលផ្ដាច់ការដែលដឹកនាំឲ្យ ក្រុមគ្រួសារត្រកូល គីម។ អាមេរិកតែងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាញឹកញាប់ ហើយប្រទេសឯកានិយម (កូរ៉េខាងជើង) មួយនេះក៏គំរាមប្រើអាវុធនុយក្លេអ៊ែរចង់កំទេចអាមេរិកផងដែរ។ រហូតមកទល់នឹងពេលនេះ ប្រទេសទាំងពីរគ្មានទំនាក់ទំនងផ្លូវការជាមួយគ្នានោះទេ។
...ហេតុអ្វីបានជាវិស័យកសិកម្មថៃរីកចម្រើនខ្លាំង?...
៥) កោះតៃវ៉ាន់
សហរដ្ឋអាមេរិក មិនទទួលស្គាល់កោះតៃវ៉ាន់ជារដ្ឋឯករាជ្យមួយនោះទេ ដូច្នេះហើយភាគីទាំងពីរក៏មិនមានទំនាក់ទំនងផ្លូវការណាមួយនោះដែរ។ ថ្វីបើមិនមានទំនាក់ទំនងផ្លូវការក្តី ប៉ុន្តែទាំងអាមេរិក និង កោះតៃវ៉ាន់ តែងមានទំនាក់ទំនងមិនផ្លូវការជាច្រើនជាមួយគ្នា ជាពិសេសការធ្វើពាណិជ្ជកម្ម។ សូមបញ្ជាក់ថា កោះតៃវ៉ាន់តែងតែទិញអាវុធជាច្រើនពីអាមេរិក ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ជាពិសេសក្នុងទិសដៅ ប្រឆាំងនឹងការគំរាមកំហែងពីរដ្ឋាភិបាលក្រុងប៉េកាំង ប្រទេសចិន៕

No comments:
Post a Comment