ខាងក្រោមនេះជាបទវិភាគរបស់លោក Thomas Nicholas ស្ដីពីសង្គ្រាមបរមាណូ (Nuclear War) ដែលអាចកើតឡើងនាពេលខាងមុខក្នុងភាគរយតិចបំផុត ប៉ុន្តែក៏មិនអាចទុទ្ទិដ្ឋិនិយមថា «នឹងមិនកើតមានឡើងទាល់តែសោះ» នោះទេ។ លោក Thomas Nicholas បានបង្ហាញសេណារីយោ (scenario) ចំនួនប្រាំយ៉ាង ហើយផ្អែកតាមសេណារីយោទាំងនេះ ដែលសង្គ្រាមបរមាណូអាចផ្ទុះឡើងសម្រាប់ពេលអនាគត។ លោក Thomas M. Nichols ជាគ្រូបង្រៀនមុខវិជ្ជា «កិច្ចការសន្តិសុខជាតិ» នៅសាកលវិទ្យាល័យការពារជាតិ the Naval War College។
សេណារីយោទី១ ៖ សង្គ្រាមកើតឡើងដោយសារកំហុសគ្រឿងម៉ាស៊ីន (Mechanical Accident)
ប្រសិនបើបានទស្សនាភាពយន្តហូលីវូតរឿង «អ្នកពិឃាត ឬអ្នកផ្ដាច់ជីវិត – Terminator II» ចេញផ្សាយកាលពីឆ្នាំ១៩៩១ និយាយអំពីកំហុសបច្ចេកទេសដោយសារ Skynet ដែលបានបាញ់គ្រាប់បរមាណូទៅប្រទេសរុស្ស៊ី ហើយរុស្ស៊ីបានបាញ់ត្រឡប់មកអាមេរិកវិញ។
...ចង់ដឹងថា ឥណ្ឌាដែលជាយក្សនៅអាស៊ីខ្លាំងប៉ុណ្ណា សូមទស្សនាកម្លាំងយោធាប្រទេសនេះ! (វីដេអូ)...
នេះជាកំហុសបច្ចេកទេសសុទ្ធសាធ ហើយមិនមែនជាចេតនារបស់អ្នកដឹកនាំប្រទេសទាំងពីរទាល់តែសោះ។ នេះជាក្ដីស្រមៃរបស់អ្នកនិពន្ធ និងអ្នកដឹកនាំខ្សែភាពយន្តនេះប៉ុណ្ណោះ ហើយជាឧទាហរណ៍ដែលបញ្ជាក់អំពីលទ្ធភាពដែលផ្ទុះសង្គ្រាមបរមាណូដោយសារគ្រឿងម៉ាស៊ីន។
សេណារីយោទីពីរ ៖ កំហុសអចេតនារបស់មនុស្ស
ដរាបណាគ្រឿងម៉ាស៊ីនត្រូវបានគ្រប់គ្រងបញ្ជាដោយមនុស្ស ដរាបនោះកំហុសអចេតនានឹងកើតមានដោយជៀសមិនផុត។ កំហុសអចេតនានេះហើយ ដែលនាំឲ្យភាគីម្ខាងទៀតបកស្រាយច្រឡំ (misinterpretation)។ តាំងពីណាពីណី រហូតមកទល់នឹងពេលបច្ចុប្បន្ន មេដឹកនាំប្រទេសមហាអំណាចធំៗ ដូចជារុស្ស៊ី និងសហរដ្ឋអាមេរិក។ល។ សុទ្ធតែមានខ្សែទាក់ទងពិសេស ដើម្បីជំរះរាល់វិមតិសង្ស័យនានា ពាក់ព័ន្ធនឹងវិស័យសន្តិសុខអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងសព្វាវុធ ដើម្បីក្ដាប់ព័ត៌មានឲ្យជាប់ និងគ្រប់គ្រងសភាពការណ៍ ពុំនោះទេ ប្រាកដជាត្រូវច្រឡំបាញ់គ្រាប់មីស៊ីលបរមាណូដាក់គ្នាមិនខាន។
សេណារីយោទី ៣៖ ការបង្ហាញកម្លាំងដាក់គ្នាទៅវិញទៅមក (A Show of Force)
ប្រទេសមហាអំណាចធំៗ ដូចជារុស្ស៊ី - ចិន – ឥណ្ឌា ។ល។ ចូលចិត្តធ្វើសមយុទ្ធ (military exercise) ឬក្បួនព្យុហយាត្រាកងទ័ព (military parade) ប្រចាំឆ្នាំដោយបង្ហាញអាវុធទំនើបៗ ដែលខ្លួនមាន។ ពេលខ្លះ «មីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ» ក៏ត្រូវគេដាក់បង្ហាញ និងថតដាក់ទូរទស្សន៍ថែមទៀត។ តិចឬច្រើន ទង្វើនេះជាការសម្ញែង ឬបង្អួតកម្លាំងយោធា។ ប្រទេសដែលយល់ថាជាបច្ចាមិត្តនឹងគ្នា នឹងខិតខំរត់ប្រណាំង ដើម្បីកុំឲ្យចាញ់ប្រៀបគ្នា នាំឲ្យកំដៅនយោបាយកាន់តែក្ដៅឡើងៗ។
...ក្រុងវ៉ាស៊ីនតោនបញ្ជូនប្រព័ន្ធរ៉ាដាចាប់ម៊ីស៊ីលទី២ទៅជប៉ុន...
សេណារីយោទី៤៖ ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមដោយសារមានអ្នកទីបី
នៅក្នុងនយោបាយអន្តរជាតិ មិនអាចមានមិត្ត និងក៏មិនអាចមានសត្រូវ។ មានន័យថាពេលខ្លះក្ដៅ ពេលខ្លះត្រជាក់នឹងគ្នា ដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន។ ពេលខ្លះ ប្រទេសដែលមើលពីសំបកក្រៅ ជាសត្រូវស៊ីសាច់ហុតឈាម ជាមិត្តភក្ដិនឹងគ្នាទៅវិញទេ គ្រាន់តែគេសំដែងឲ្យតែល្អមើល ទៅតាមសិល្បៈនយោបាយ។ ផ្ទុយទៅវិញ ប្រទេសដែលធ្លាប់ល្អូកល្អឺននឹងគ្នា គ្រាន់តែគេចាក់រុកតែបន្តិច បែរជាមើលមុខគ្នាមិនចំ ឬក្លាយជាសត្រូវនឹងគ្នា។
ឧទាហរណ៍ កាលពីមុន មានព័ត៌មានផ្សាយថាអាហ្វ្រិកខាងត្បូងលួចផលិតគ្រាប់បែកបរមាណូស្ងាត់ៗ។ ព័ត៌មាននេះទំនងមិនពិតទេ ព្រោះលទ្ធភាពដែលថាអាហ្វ្រិកខាងត្បូងផលិតគ្រាប់បរមាណូគឺភាគរយតិចណាស់សឹងតែគ្មានតែម្ដង។ ប៉ុន្តែព័ត៌មាននេះ វាបង្កើតការមិនទុកចិត្តគ្នាក្នុងចំណោមប្រទេសជាមិត្ត។ ប្រទេសដែលត្រូវគេសង្ស័យ អស់ពីគេសង្ស័យ ក្នុងពេលដែលខ្លួនមិនបានផលិតបរមាណូផង អាចនឹងអាក់អន់ចិត្តអាខ្លួនឯងមិនបានផលិតផង គេថាផលិត ផលិតយកតែម្ដងទៅ។ នេះជាសេណារីយោដ៏គ្រោះថ្នាក់ ហើយសត្រូវនឹងគ្នាឯង ដោយសារគេចាក់រុក ជាលក្ខណៈ «ព្រួញមួយ បាញ់បានសត្វពីរ»។
សេណារីយោទី៥ ៖ យុទ្ធសាស្ត្រចាញ់ទាំងអស់គ្នា គ្មានអ្នកណាឈ្នះ (Sore Loser Scenario)
នៅក្នុងការធ្វើសង្គ្រាមប្រដាប់អាវុធ ប្រទេសខ្លះដែលមើលស្ថានភាពមិនអាចមានប្រៀបលើគេ ហើយដឹងតែពីចាញ់គេ នឹងមានអារម្មណ៍មួយថា «បំណាច់នឹងចាញ់ហើយ កុំឲ្យមានអ្នកឈ្នះ គឺត្រូវតែចាញ់ទាំងអស់គ្នា»។ ដូចនេះ គេនឹងប្រើអាវុធបរមាណូកម្ទេចគ្នាឲ្យខ្ទេចតែម្ដង។
កាលពីក្នុងសម័យសង្គ្រាមត្រជាក់ យុទ្ធសាស្ត្ររបស់បក្សសម្ព័ន្ធណាតូ (NATO) មានលក្ខណៈសាមញ្ញ ៖ «ណាតូយល់ថាខ្លួនមិនអាចវាយឈ្នះអតីតសហភាពសូវៀតទេ ដូចនេះយុទ្ធសាស្ត្ររបស់ណាតូគឺ ប្រសិនបើ សូវៀតវាយលុកចូលអឺរ៉ុបខាងលិច មានន័យស្មើនឹងរុញណាតូ ឲ្យទល់ជញ្ជាំង ហើយណាតូគ្មានជំរើសអ្វី ក្រៅពីប្រើគ្រាប់បរមាណូទេ។ សូវៀត ប្រសិនបើណាតូប្រើបរមាណូ ក៏សូវៀតគ្មានជំរើសក្រៅពីប្រើបរមាណូវាយតបទៅវិញ ទីបំផុតរលាយហិនហោចទាំងអស់គ្នា។ នេះជាអតីតកាល។
...មហាយក្សអាស៊ី កំពុងសម្ងំផលិត «គ្រាប់បរមាណូហ្វូង» ស្ងាត់ៗមិនឲ្យគេដឹង...
ងាកមកអនាគតកាល។ ប្រសិនបើ ប្រទេសចិនប្រើកម្លាំងយោធានៅតំបន់ប៉ាស៊ីហ្វិក (សមុទ្រចិនខាងត្បូង និងខាងកើត) ហើយបញ្ឆេះភ្លើងសង្គ្រាម ចិននឹងប្រឈមជាមួយសហរដ្ឋអាមេរិក។ ចិនគ្មានក្រឡាឈ្នះអាមេរិកទេ ដឹងច្បាស់ថាមុខជាចាញ់។ ដូចនេះ អាវុធបរមាណូនេះឯងជាជំរើសចុងក្រោយរបស់ចិន។ ពាក្យ «ចាញ់ទាំងអស់គ្នា» មានន័យថា ការប្រើគ្រាប់បែកបរមាណូជាជំរើសសម្រាប់អ្នកដែលមើលក្រឡាមិនអាចឈ្នះគេទៅរួច ម៉្លោះហើយ មានតែប្រើអាវុធនេះទេ ឲ្យខ្ទេចទាំងអស់គ្នាតែម្ដងទៅ៕

No comments:
Post a Comment