Friday, January 2, 2015

សាក​មើល​លទ្ធផល​ទាំងអស់​គ្នា​មើល៍ តើ​ GDP របស់​មហាអំណាច​​ពិភពលោក​ទាំង​១០ ប្រចាំ​ឆ្នាំ​២០១៤​​​ឡើង​ដល់​កម្រិត​ណា​ហើយ?


ចំណែក​សេដ្ឋកិច្ច​របស់​មហាអំណាច​ពិភពលោក​ប្រភព៖​ essentialstyleformen
១) អាមេរិក​​មាន​ GDP ១៧,៥ ពាន់​ពាន់​លាន​ដុល្លារ
GDP ១៧,៥ ពាន់​ពាន់​លាន​ដុល្លារ គឺ​​ជា​​ផលិតផល​​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​គិត​ជា PPP ឬ យុគភាព​នៃ​អំណាច​ទិញ​ប្រចាំ​ឆ្នាំ​២០១៤​ កន្លង​ទៅ​នេះ​។ យ៉ាងណាមិញ ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ (GDP per capita) វិញ​ដែល​​មាន​ប្រមាណ ៥២ ៨០០​ដុល្លារ​ បាន​ធ្វើ​ឲ្យ​មហាអំណាច​មួយ​នេះ​ជាប់​ចំណាត់ថ្នាក់​ទី​១៤ ដែល​មាន​​​ប្រជាជន​រក​​ប្រាក់​ចំណូល​ខ្ពស់​ជាង​​បំផុត​នៅ​លើ​ពិភពលោក។ ​​​​

២) ចិន​មាន ​GDP ១០,០ ពាន់​ពាន់​លាន​ដុល្លារ
សម្រាប់​មហាយក្ស​អាស៊ី​មួយ​នេះ​បាន​ឈរ​នៅ​លំដាប់​លេខ​ពីរ​មាន GDP សរុប​ ១០,០ ពាន់​ពាន់​លាន​ដុល្លារ (គិត​ជា PPP)។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​​​​​​ផលិតផល​​ក្នុង​ស្រុក​សរុប​​សម្រាប់​មនុស្ស​ម្នាក់​ (GDP per capita) ​របស់​ប្រជាជន​ចិន​មាន​ត្រឹមតែ ៩ ៨០០​ដុល្លារ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​​ពលរដ្ឋ​របស់​ខ្លួន​ជាប់​ចំណាត់ថ្នាក់​ទី​១២១​​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។ ​​

៣) ជប៉ុន​​មាន​ GDP ៤,៨ ពាន់​ពាន់​លាន​ដុល្លារ
GDP ៤,៨ពាន់​ពាន់​លាន​ដុល្លារ​គឺ​ជា​ចំនួន​មួយ​ដ៏​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រជាជន​ជប៉ុន​ដែល​មាន​ប្រមាណ ១២៧,៦ លាន​នាក់ (២០១២)។ ថ្វីត្បិត​តែ​មាន GDP តិច​ជាង​ចិន តែ​​ផលិតផល​​ក្នុង​ស្រុក​​​សរុប​​របស់​ប្រជាជន​ជប៉ុន​ (GDP per capita) មាន​រហូត​ដល់ ៣៧ ១០០​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ជាប់​ចំណាត់ថ្នាក់​ទី ៣៦ មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​​នៅ​លើ​ពិភពលោក។ ​

៤) អាល្លឺម៉ង់​មាន ​GDP ៣,៩ ពាន់​ពាន់​លាន​ដុល្លារ
សម្រាប់​តំបន់​អឺរ៉ុប អាល្លឺម៉ង់​គឺ​ជា​មហាអំណាច​​ទី១ មាន​ GDP ខ្ពស់​ជាងគេ តែ​សម្រាប់​ពិភពលោក​ ​ខ្លួន​បាន​ឈរ​​ក្នុង​តំណែង​ទី​៤។ យ៉ាងណាមិញ​ជា​មួយ​ទំហំ GDP ៣,៩ ពាន់​ពាន់​លាន​ដុល្លារ (គិត​ជា PPP) ​​ផលិតផល​​ក្នុង​ស្រុក​​សរុប​របស់​ប្រជាជន​​អាល្លឺម៉ង់ ៣៩ ៥០០​ដុល្លារ​​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ឈរ​នៅ​តំណែង​ទី​២៩ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​​បំផុត​នៅ​លើ​ពិភពលោក។ 

៥) បារាំង​មាន​ GDP ២,៩​ ពាន់​ពាន់​លាន​ដុល្លារ
ជា​មួយ​ទំហំ​ ​GDP ២,៩​ ពាន់​ពាន់​លាន​ដុល្លារ (គិត​ជា PPP) ប្រជាជន​បារាំង​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៣៩ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ប្រចាំ​ឆ្នាំ ២០១៤​កន្លង​ទៅ​នេះ​ ពោល​គឺ​មាន​ប្រមាណ ៣៥ ៧០០​ដុល្លារ​

...ប្រទេស​ទាំង​៨ ជា​មហាអំណាច​ប្រាក់​ចំណូល​​​ទេសចរណ៍​​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​...

៦) អង់គ្លេស​មាន ​GDP ២,៨ ពាន់​ពាន់​លាន​ដុល្លារ
​GDP ២,៨ ពាន់​ពាន់​លាន​ដុល្លារ គឺ​ជា​ផលិតផល​ក្នុង​ស្រុក​សរុប​ (គិត​ជា PPP) របស់​ចក្រភព​អង់គ្លេស​​ប្រចាំ​ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ​។ ជា​មួយ​នឹ​​ផលិតផល​​ក្នុង​ស្រុក​​​សរុប​ ៣៧ ៣០០​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់ ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ជាប់​ចំណាត់ថ្នាក់​ទី​ ៣៤ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ 

៧) ប្រេស៊ីល​មាន ​GDP ២,២ ពាន់​ពាន់​លាន​ដុល្លារ
ងាក​នៅ​កាន់​ទ្វីប​អាមេរិក​ខាងត្បូង ឬ អាមេរិកឡាទីន ប្រេស៊ីល​ជា​មហាអំណាច​សេដ្ឋកិច្ច​​ទី​១ ប្រចាំ តំបន់​នេះ​ជា​មួយ​ទំហំ ​GDP ២,២ ពាន់​ពាន់​លាន​ដុល្លារ (គិត​ជា PPP)។ ទោះបី​ជា​បែប​នេះ​ក្តី ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​​ក្នុង​ចំនួន ១២ ១០០ ដុល្លារ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ជាប់​ចំណាត់ថ្នាក់​ទី ១០៥ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ​

៨) អ៊ីតាលី​មាន ​GDP ២,២ ពាន់​ពាន់​លាន​ដុល្លារ
មិន​ខុស​ពី​ប្រេស៊ីល GDP ​(គិត​ជា PPP) របស់​អ៊ីតាលី​​មាន​ចំនួន ២,២ ពាន់​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​មនុស្ស​ម្នាក់​មិន​ដូច​​ប្រជាជន​ប្រេស៊ីល​ឡើយ ពោល​គឺ​ប្រជាជន​អ៊ីតាលី​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ២៩ ៦០០​ដុល្លារ។ នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​​របស់​ខ្លួន​ជាប់​ចំណាត់ថ្នាក់​ទី ៥១ មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។

៩) ​រុស្សី​មាន ​GDP ២,១ ពាន់​ពាន់​លាន​ដុល្លារ
ជា​មហាអំណាច​មាន​ទឹកដី​ធំ​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក រុស្ស៊ី​បាន​ឈរ​នៅ​តំណែង​ទី​ ៩ មាន​ ទំហំ GDP ២,១ ពាន់​លាន​ដុល្លារ (គិត​ជា PPP)។ ងាក​មក​មើល​​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​វិញ (GDP per capita) គឺ​មាន​ប្រមាណ ១៨ ១០០​ដុល្លារ ដែល​នេះ​ធ្វើ​ឲ្យ​ប្រជាជន​របស់​ខ្លួន​​ជាប់​ចំណាត់ថ្នាក់​ទី ៧៧ មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក។ ​​

១០) ឥណ្ឌា​មាន​ GDP ២,០ ពាន់​ពាន់​លាន​ដុល្លារ

ត្រឡប់​​មក​មើល​ឥណ្ឌា​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​ដែរ​​​នោះ មាន ​GDP ២,០ ពាន់​ពាន់​លាន​ដុល្លារ (គិត​ជា PPP)។ ប៉ុន្តែ ​កាន់​តែ​គួរឲ្យ​ស្តាយ​ជាង​ប្រជាជន​ចិន​ទៅ​ទៀត ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​​មនុស្ស​ម្នាក់ (GDP per capita) មាន​ត្រឹមតែ ៤ ០០០​ដុល្លារ​ប៉ុណ្ណោះ​ដែល​​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ជាប់​ចំណាត់ថ្នាក់​ទី​ ១៦៩ មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ ​

No comments:

Post a Comment