តើប្រិយមិត្តយល់ឃើញយ៉ាងណា ប្រសិនបើលោកអ្នកចាប់ផ្តើមធ្វើអាជីវកម្មក្នុងឆ្នាំ ២០១៥នេះ? មិត្តអ្នកអានអាចយល់ថា វាមិនអាចទៅរួចនោះឡើយ ឬ ក៏អាចយល់ឃើញថា វាមិនទាន់ដល់ពេលនោះទេ។ ទោះបីជាប្រិយមិត្តយល់ឃើញបែបណាក៏ដោយ TheBNEWS គ្រាន់តែបញ្ជាក់ប្រាប់ទៅប្រិយមិត្ត ជាពិសេសលោកអ្នកដែលចង់ធ្វើជាសហគ្រិនតែម្តងគឺថា ឆ្នាំ ២០១៥ នេះជាឱកាសល្អមួយសម្រាប់លោកអ្នកឈានជើងប្រឡូកក្នុងអាជីវកម្ម។ ហេតុអ្វី? ចម្លើយមានចំនួន ៧ ដូចខាងក្រោមនេះ៖
១) សេដ្ឋកិច្ច
ទីផ្សារភាគហ៊ុន ( Stock Market) នឹងមានសញ្ញាណល្អសម្រាប់ឆ្នាំ ២០១៥នេះ ត្បិតអីសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ផងដែរថា អាចមានកំណើនល្អជាង ២០១៤។ នេះជាការផ្តល់ទំនុកចិត្តមួយដល់សហគ្រិន ជាពិសេសសហគ្រិនថ្មីថ្មោងមានឱកាសបើកអាជីវកម្មរបស់ខ្លួនបានដោយរលូន។
២) ការបណ្ដាក់ទុន
ការបណ្តាក់ទុនមានចំនួនកាន់តែច្រើនឡើងនៅជុំវិញសាកលលោកតាំងឆ្នាំ ២០០១ មកម្ល៉េះទៅលើវិស័យផ្សេងៗ ហើយមកដល់ឆ្នាំ ២០១៥ នេះគ្មានសញ្ញាណណាមួយបញ្ជាក់ថា ការបណ្ដាក់ទុនទាំងនោះបានថយចុះនោះឡើយ។ នេះជាប្រទីបមួយបើកឱកាសឲ្យលោកអ្នក ប្រើទុនបើកអាជីវកម្មថ្មី ឬ ពង្រីកអាជីវកម្មកាន់តែធំជាងមុន និង ធ្វើជាអ្នកវិនិយោគដ៏ឆ្លាតវៃទៀតផង។
៣) បច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្ម
បច្ចេកវិទ្យាដូចជា សេវាកម្ម Cloud បានដើរតួនាទីសំខាន់ណាស់សម្រាប់វិស័យអាជីវកម្មនៅពេលបច្ចុប្បន្ននេះ ត្បិតអីវាបានធ្វើឲ្យការចំណាយផ្សេងៗកាន់តែទាបជាងមុន និង មានប្រសិទ្ធភាពទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យាធំដូចជា Adobe និង Microsoft ជាដើមកំពុងប្រើប្រាស់បទពិសោធន៍របស់ខ្លួនបង្កើតប្រព័ន្ធ Software ទំនើបៗសម្រាប់សម្រួល និង គ្រប់គ្រងដល់អនាគតអាជីវកម្មដល់ក្រុមហ៊ុនគ្រប់លំដាប់ថ្នាក់ទូទាំងសាកលលោក។
...ទម្លាប់អាក្រក់ពីរយ៉ាងដែលបុគ្គលជោគជ័យមិនធ្វើជាដាច់ខាតនៅឆ្នាំថ្មីនេះ...
៤) បណ្ដាញទំនាក់ទំនង
នេះជារឿងមួយមិនអាចប្រកែកបានព្រោះថានៅពេលដែលអ្នកបើកអាជីវកម្ម អ្នកនឹងស្គាល់មនុស្សថ្មីៗកាន់តែច្រើន ជាពិសេសលើអាជីវកម្មរបស់អ្នក។ នេះនឹងផ្តល់ឲ្យអ្នកនូវអាកាសថ្មីៗកាន់តែច្រើនក្នុងការពង្រឹង និង ពង្រីកអាជីវកម្មរបស់អ្នក រួមទាំងបង្កើតបណ្ដាញអាជីវកម្មតាមគ្រប់រូបភាពជាមួយអតិថិជន និង អ្នកជំនួញជាច្រើន។
៥) ជំនាញ និង បទពិសោធន៍
ការធ្វើអាជីវកម្មមិនមែនសុទ្ធតែធ្វើឲ្យអ្នកជោគជ័យទាំងស្រុងនោះទេ ប៉ុន្តែអ្វីដែលអ្នកទទួលបានយ៉ាងត្រចះត្រចង់បំផុតនោះគឺ ជំនាញ និង បទពិសោធន៍ក្នុងអាជីវកម្ម។ នៅពេលដែលអ្នកចាប់ផ្តើមប្រឡូកវាកាន់តែខ្លាំង អ្នកកាន់តែមានគំនិតទូលំទូលាយជាងមុន ព្រមទាំងមានភាពម្ចាស់ការលើខ្លួនឯងប្រកបដោយការទទួលខុសត្រូវផងដែរ។ ទោះបីជាបែបនេះក្តី សូមនៅឲ្យកៀកកើយទៅនឹងការដុសខាត់ជំនាញរបស់អ្នកដូចជា ការអានសៀវភៅ ការស្រាវជ្រាវនៅតាមបណ្ដាញអ៊ីនធឺណិត។ល។ ដើម្បីពង្រីកចំណេះដឹង និង ភាពច្នៃប្រឌិតរបស់អ្នក។
៦) ទីផ្សារពិភពលោក
វាជាការពិតដែលថា អ្នកត្រូវពង្រីកអាជីវកម្មរបស់អ្នកឲ្យមានប្រសិទ្ធភាពបំផុត កាត់បន្ថយការចំណាយច្រើនជាងមុន និង ប្រើរយៈពេលខ្លីទៅកាន់ទីផ្សារពិភពលោក។ ឥឡូវនេះក្តីសុបិន្តរបស់អ្នកអាចក្លាយជាការពិតហើយ ត្បិតអីការពង្រីកទីផ្សារតាមអនឡាញដូចជា គេហទំព័រផ្ទាល់ខ្លួន បណ្តាញសង្គម Facebook, Twitter និង LinkedIn ជាដើមសុទ្ធតែស័ក្តិសម និង មានសក្ដានុពលបំផុតជាជម្រើសរបស់អ្នក។
៧) កាន់តែឆ្លាតជាងមុន
សាកគិតបន្តិចទៅមើល៍ថា តើនៅឆ្នាំ២០១៤កន្លងទៅនេះអ្នកមានប្រាជ្ញាអន់ជាងឆ្នាំ ២០១៣ ឬ យ៉ាងណា? ចម្លើយនោះគឺថា អ្នកច្បាស់ជាឆ្លាតជាងមុន និង មានបទពិសោធន៍ល្អទៀតផង។ ចុះឆ្នាំ ២០១៥នេះយ៉ាងម៉េចដែរ? នេះបញ្ជាក់បានថា ភាពឆ្លាតវៃរបស់អ្នកចេះតែល្អឡើងនៅពេលចាប់ផ្តើមឬ បន្តធ្វើអាជីវកម្មបន្តទៀត។ មនសិការក្នុងការធ្វើអាជីវកម្ម នឹងប្រែក្លាយឆ្នាំ ២០១៥ ជាឆ្នាំដ៏អស្ចារ្យមួយនៅក្នុងទីលានអាជីវកម្មមិនធ្លាប់មានសម្រាប់អ្នកដែលជាចំណេះដឹងគ្មានដែនកំណត់៕

No comments:
Post a Comment