Friday, January 2, 2015

យន្តហោះ​ចម្បាំង​អាមេរិក​មួយ​គ្រឿង​ស៊ីលុយ​អស់​ប៉ុន្មាន​ពេល​ដាក់​​​​ប្រតិបត្តិការ​ហោះហើរ​រយៈពេល​​​មួយ​​ម៉ោង​ ?


ប្រភេទ​យន្តហោះ​ចម្បាំង B-2 ដែល​មាន​តម្លៃ​ថ្លៃ និងទំនើប​​បំផុត​របស់​អាមេរិក​ប្រភព៖​ Businessinsider
ប្រិយមិត្ត​ពិត​ជា​បាន​ជ្រាប​ហើយ​ថា អាមេរិក​ជា​មហាអំណាច​យោធា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទាំង​កងទ័ព​ជើងគោក ជើង​ទឹក និង ជើង​អាកាស។ ប៉ុន្តែ​ការ​ចំណាយ​ថវិកា​ជាតិ​គ្រាក់ៗ​លើ​វិស័យ​ការពារ​ជាតិ​នេះ​ ជា​ពិសេស​លើ​វិស័យ​កងទ័ព​ជើងអាកាស​​ក្នុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​​សំណាក់​ប្រជាជន​អាមេរិក ដោយហេតុ​ថា វា​​បាន​ចំណាយ​អស់​ថវិកា​​​ជាតិ​ច្រើន​​ពេល​ប្រតិបត្តិការ​យោធា​ម្តងៗ។ 

តួយ៉ាង​ដូច​ជា​យន្តហោះ​ចម្បាំង​ទំនើបៗ​ចុងក្រោយ​​​របស់​ខ្លួន​​​​​នៅ​ពេល​បច្ចុប្បន្ន​ស្រាប់​ដូច​ជា B-2, F-22 និង F-35 ជា​ដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​គ្រាន់តែ​ដាក់​ប្រតិបត្តិការ​ហោះហើរ​​ក្នុង​រយៈ​ពេល​ត្រឹមតែ​១​ ម៉ោង​ប៉ុណ្ណោះ។

ខាងក្រោម​នេះ​ជា​តួលេខ​ពិតប្រាកដ​នៃ​ថវិកា​ចំណាយ​លើ​យន្តហោះ​ចម្បាំង​មួយ​គ្រឿងៗ​ពេល​ប្រតិបត្តិការ​ហោះហើរ​ក្នុង​រយៈ​ពេល​មួយ​​ម៉ោង៖

...ទស្សនា​​យន្តហោះ​ប្រយុទ្ធ​ទំនើប​ចុង​ក្រោយ​​​របស់​​អាមេរិក​ F-35 ចុះ​ចត​នៅ​លើ​នាវា​ដឹក​យន្តហោះ​​លើក​ដំបូង​បំផុត​បាន​ដោយ​ជោគជ័យ​!...


៦) យន្តហោះ​ចម្បាំង​ធន់​ Predator 

-តម្លៃ​យន្តហោះ​មួយ​គ្រឿង​​មាន​ចំនួន ១៣ លាន​ដុល្លារ
-​ប្រតិបត្តិការ​ហោះហើរ​ក្នុង​​រយៈពេល​មួយ​​ម៉ោង​ចំណាយ​ថវិកា​ ១ ៥០០​ដុល្លារ។ 

៥) យន្តហោះ​ចម្បាំង​ធន់ A-10 

-តម្លៃ​យន្តហោះ​មួយ​គ្រឿង​​មាន​ចំនួន ១៩ លាន​ដុល្លារ
-​ប្រតិបត្តិការ​ហោះហើរ​ក្នុង​​រយៈពេល​មួយ​​ម៉ោង​ចំណាយ​ថវិកា​ ១១ ៥០០​ដុល្លារ។ 

​​​​​​៤) យន្តហោះ​ចម្បាំង​ធន់ V-22

-តម្លៃ​យន្តហោះ​មួយ​គ្រឿង​​មាន​ចំនួន ៧២,៤ លាន​ដុល្លារ
-​ប្រតិបត្តិការ​ហោះហើរ​ក្នុង​​រយៈពេល​មួយ​​ម៉ោង​ចំណាយ​ថវិកា​ ៧០ ០០០​ដុល្លារ។ 

​​​​៣) យន្តហោះ​ចម្បាំង​ធន់ F-35
-តម្លៃ​យន្តហោះ​មួយ​គ្រឿង​​មាន​ចំនួន ១០១ លាន​ដុល្លារ
-​ប្រតិបត្តិការ​ហោះហើរ​ក្នុង​​រយៈពេល​មួយ​​ម៉ោង​ចំណាយ​ថវិកា​ ៣២ ០០០​ដុល្លារ។ 

​​​២) យន្តហោះ​ចម្បាំង​ធន់ F-22

-តម្លៃ​យន្តហោះ​មួយ​គ្រឿង​​មាន​ចំនួន ១៤៤ លាន​ដុល្លារ
-​ប្រតិបត្តិការ​ហោះហើរ​ក្នុង​​រយៈពេល​មួយ​​ម៉ោង​ចំណាយ​ថវិកា​ ៤៤ ០០០​ដុល្លារ

១) យន្តហោះ​ចម្បាំង​ធន់ B-2

-តម្លៃ​យន្តហោះ​មួយ​គ្រឿង​​មាន​ចំនួន ៨១០ លាន​ដុល្លារ
-​ប្រតិបត្តិការ​ហោះហើរ​ក្នុង​​រយៈពេល​មួយ​​ម៉ោង​ចំណាយ​ថវិកា​ ១៣៥ ០០០​ដុល្លារ

No comments:

Post a Comment