រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួន ៤,៥លាននាក់នៅឆ្នាំ២០១៤នេះ។ ចំនួននេះនឹងកើនឡើងប្រមាណ ៦% បើធៀបទៅឆ្នាំ២០១៣។ នេះបើយោងតាមការចុះផ្សាយដោយ Xinhua។
ឯកឧត្ដមថោង ខុនបានបន្តថា ភ្ញៀវទេសចរចិនស្ថិតនៅចំណាត់ថ្នាក់ទី២ នៃភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជាច្រើនជាងគេ ហើយភ្ញៀវទេសចរចិនត្រូវបានព្យាករណ៍ថា នឹងកើនដល់៥៥០.០០០នាក់សម្រាប់ឆ្នាំនេះ។ លោករដ្ឋមន្ត្រី បន្តថា កម្ពុជាមានគម្រោងទាក់ទាញភ្ញៀវទេសចរចិនឲ្យមកលេងប្រទេសកម្ពុជាយ៉ាងហោចណាស់ ឲ្យបាន ២លាននាក់សម្រាប់ឆ្នាំ២០២០។
សូមបញ្ជាក់ថា វិស័យទេសចរណ៍ជាសសរស្ដម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងចំណោមសសរស្ដម្ភសេដ្ឋកិច្ចសំខាន់ៗទាំង៤ផ្សេងទៀតរបស់ប្រទេសកម្ពុជា ហើយវិស័យទេសចរបានរកប្រាក់ចំណូលប្រមាណ ២,៥ពាន់លានដុល្លារ ដោយទាញយកអ្នកទេសចរបានចំនួន ៤,២លាននាក់ កាលពីឆ្នាំ២០១៣ និងបានចូលរួមចំណែក១៦% នៃផលិតផលក្នុងស្រុកសរុប(GDP) ៕

No comments:
Post a Comment