តើអ៊ីនធឺណិតដំណើរការយ៉ាងដូចម្ដេច? ប្រភព៖ pixgood.com
និយមន័យដ៏សាមញ្ញនៃអ៊ីនធឺណិតគឺជា បណ្ដាញកុំព្យូទ័រភ្ជាប់ចូលគ្នាដោយខ្សែទូរស័ព្ទ ឬតំណភ្ជាប់តាមផ្កាយរណប និងមធ្យោបាយផ្សេងទៀតនៅទូទាំងពិភពលោក។ ប្រព័ន្ធតំណភ្ជាប់នេះ មានលក្ខណៈសកលនៃបណ្ដាញកុំព្យូទ័រលើពិភពលោកតភ្ជាប់គ្នា ហើយប្រើប្រាស់ឈុតពិធីការអ៊ីនធឺណិតស្តង់ដារ (TCP/IP) ដើម្បីតភ្ជាប់ឧបករណ៍យ៉ាងច្រើនរាប់ពាន់លានគ្រឿងលើពិភពលោក។ វាមានលក្ខណៈជាបណ្ដាញអន្តរជាតិ ដែលបច្ចុប្បន្នកំពុងមានស្ថាប័នរដ្ឋ និងឯកជនរាប់លានលើពិភពលោក ក្រុមហ៊ុនពាណិជ្ជកម្ម រដ្ឋាភិបាលតាមបណ្ដាញប្រទេសនានាលើលោក កំពុងប្រើប្រាស់តាមបច្ចេកវិទ្យាតំភ្ជាប់ផ្សេងៗគ្នា ដោយប្រើខ្សែ ឬ wireless ឬបច្ចេកវិទ្យាបណ្ដាញអុបទិកជាដើម។
ជាធម្មតាកុំព្យូទ័រដែលមានទំនាក់ទំនងគ្នានៅលើអ៊ីនធឺណិតត្រូវបានបែងចែកជាពីរ គឺម៉ាស៊ីនមេ Server និងកម្មវិធី Browser នៅលើម៉ាស៊ីន Client សម្រាប់ភ្ជាប់ចូលគេហទំព័រណាមួយ។ តើលោកអ្នកធ្លាប់គិតទេថា តើមានចំនួនកុំព្យូទ័រសរុបទាំងអស់ប៉ុន្មានគ្រឿងដែលភ្ជាប់ចូលគ្នាក្លាយជាបណ្ដាញអ៊ីនធឺណិតនោះ?
... ចំនួនអ្នកប្រើអ៊ីនធឺណិតកើនឡើង ៦,៦% ស្មើនឹង ៣ពាន់លាននាក់ចុងឆ្នាំ២០១៤ ...មនុស្សជាច្រើន នាពេលបច្ចុប្បន្ន កំពុងប្រើអ៊ីនធឺណិត សម្រាប់ការទាក់ទងគ្នា ឬតាមប្រព័ន្ធផ្សេងៗទៀត និងមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើន តាមអ៊ីនធឺណិត។ អ៊ីនធឺណិតចាប់ផ្ដើមលេចចេញជាទ្រង់ទ្រាយ នៅទសវត្ស៍ទី៦០ ក្នុងសហរដ្ឋអាមេរិក នៅពេលរដ្ឋាភិបាល និងក្រុមហ៊ុនខ្លះ ចង់បង្កើតបណ្ដាញកុំព្យូទ័រ ដែលជួយដំណើរការក្នុងការទាក់ទងគ្នា។ អ្នកប្រើប្រាស់អ៊ីនធឺណិត ច្រើនជាងគេ គឺនៅប្រទេសចិន ហើយភាសាអង់គ្លេស គឺជាភាសាដែលពេញនិយមបំផុត មានគេហទំព័រយ៉ាងច្រើនកំពុងប្រើប្រាស់នៅលើអ៊ីនធឺណិត ចំណែកភាសាខ្មែរគឺនៅមានតិចតួចប៉ុណ្ណោះ។
ជាធម្មតាកុំព្យូទ័ររបស់អ្នកក៏ត្រូវបានរាប់បញ្ចូលនៅក្នុងនោះផងដែរ ហើយនៅមានកុំព្យូទ័រយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងត្រូវបានប្រើពីតាមគេហដ្ឋាន តាមការិយាល័យ … និងពីគ្រប់ទិសទីនៅលើពិភពលោក ដែលត្រូវបានគេតភ្ជាប់គ្នា ប៉ុន្តែអ្នកមិនចាប់អារម្មណ៍។ តាមរយៈតំណភ្ជាប់ម៉ាស៊ីនកុំព្យូទ័រជាច្រើន និងយ៉ាងទូលំទូលាយលើពិភពលោក ចុងក្រោយត្រូវបានគេហៅដំណើរការនេះថាជា “អ៊ីនធឺណិត”។ តើវាមានទំនាក់ទំនងនឹងកុំព្យូទ័រដទៃដូចម្ដេច? នៅទំព័រនេះ យើងនឹងមកស្វែងយល់អំពីដំណើរការរបស់អ៊ីនធឺណិតទាំងអស់គ្នា។ តើអ៊ីនធឺណិតដំណើរការយ៉ាងដូចម្ដេច?
ដូចការបញ្ជាក់ខាងលើអីចឹង ធាតុផ្សំរបស់អ៊ីនធឺណិតគឺមានពីរចំណុច គឺ (១) ម៉ាស៊ីនមេ ឬដែលយើងហៅថា Server និងមួយទៀត (២)កម្មវិធី Browser ដែលអាចឱ្យលោកអ្នកប្រើសម្រាប់ភ្ជាប់ចូលទៅកាន់គេហទំព័រទាំងឡាយរបស់បណ្ដាក្រុមហ៊ុន អង្គការ ស្ថាប័នរដ្ឋ និងឯកជន ឬរបស់បុគ្គលឯកជនជាដើម។
... គម្រោងផ្គត់ផ្គង់អ៊ីនធឺណិតតាមបាល់ឡុងរបស់ Google ដំណើរការហើយមួយថ្ងៃបង្ហោះ ២០ ... -ម៉ាស៊ីនមេ (Sever)៖ គឺជាកន្លែងផ្ទុកនូវរាល់ព័ត៌មានយ៉ាងច្រើនសម្បូរបែបនៅលើអ៊ីនធឺណិតដែលមានលក្ខណៈអនឡាញ ពោលគឺត្រូវមានដំណើរការជាប់លាប់ “lives”។ ម៉ាស៊ីនកុំព្យូទ័រទាំងនោះ ត្រូវមានសមត្ថភាពខ្ពស់ៗ ត្រូវបានប្រើសម្រាប់ផ្ទុកព័ត៌មាន ចែករំលែកព័ត៌មានជាមួយម៉ាស៊ីនមេ (Server) ដទៃ និងធ្វើឱ្យព័ត៌មានដែលកំពុងរក្សាទុកទាំងអស់ អាចត្រូវបានគេភ្ជាប់ចូលប្រើទូទៅជាសាធារណៈ។
-កម្មវិធីបើកមើលគេហទំព័រ (Browser)៖ គឺជាកម្មវិធីដែលគេប្រើសម្រាប់ភ្ជាប់ទៅកាន់វើលវ៉ាយវ៉េប (WWW = World Wide Web) ពីកុំព្យូទ័រស្តង់ដារនានាលើពិភពលោក។ ជាក់ស្ដែង ខណៈពេលនេះលោកអ្នកកំពុងបើកមើលព័ត៌មាននៅលើគេហទំព័រ TheBNEWS អីចឹងដែរ គឺត្រូវប្រើកម្មវិធី Browser ណាមួយដើម្បីឆែកមើលបាន (Firefox, Google Chrome, IE, Safari, Opera …)
នៅពេលអ្នកភ្ជាប់កុំព្យូទ័ររបស់ខ្លួនទៅកាន់អ៊ីនធឺណិត គឺមានន័យថា អ្នកកំពុងភ្ជាប់ទំនាក់ទំនងជាមួយម៉ាស៊ីន Server ពិសេសណាមួយ ដែលត្រូវបានផ្ដល់ឲ្យ និងត្រូវបានប្រតិបត្តិដោយក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត ឬក្រុមហ៊ុនទូរគមនាគមន៍ (ISP)។ ការងាររបស់ ISP Server គឺផ្ដល់តំណភ្ជាប់រវាងកម្មវិធី Browser និងដើមជម្រកនៃអ៊ីនធឺណិត។ ម៉ាស៊ីន ISP sever មួយគឺគ្រប់គ្រងការភ្ជាប់អ៊ីនធឺណិតនៃកម្មវិធី browser ដែលអាចកំពុងត្រូវបានប្រើប្រាស់ ភ្ជាប់ចូលដោយមនុស្សរាប់ពាន់នាក់មកលើ Server តែមួយដូចគ្នា ដែលលោកអ្នកក៏កំពុងភ្ជាប់នៅពេលនេះផងដែរ។
ខាងក្រោមនេះគឺជាដំណាក់កាល មានការប្រតិបត្តិផ្សេងៗគ្នាជាច្រើនដំណាក់កាលនៅពេលអ្នកបើកមើលគេហទំព័រនៅលើកម្មវិធី Browser ម្ដងៗ៖
១) អ្នកប្រាកដជាត្រូវវាយបញ្ចូលអាសយដ្ឋាន (URL) នៅក្នុងប្រអប់អាសយដ្ឋាន ឬក៏ចុចលើតំណភ្ជាប់ hyperlink ក៏បាន។
២) កម្មវិធី browser នឹងផ្ញើសំណើ (send request) ទៅកាន់ ISP server ដើម្បីស្នើគេហទំព័រ (Page)
៣) ISP server របស់អ្នក នឹងស្វែងរកព័ត៌មានដែលអ្នកចង់បានពីបណ្ដុំទិន្នន័យដ៏ច្រើនមហាសាលនៅលើអាសយដ្ឋានអ៊ីនធឺណិត ហើយស្វែងរក host server ជាក់លាក់មួយដែលជាម្ចាស់វែបសាយ បន្ទាប់មកផ្ញើសំណើ (send request) ទៅកាន់ host server នោះដើម្បីបើកចេញទំព័រ (Page) ឱ្យលោកអ្នកបានឃើញ។
៤) host server ផ្ញើទំព័រដែលបានស្នើ ទៅឱ្យ ISP server។
៥) ISP របស់អ្នក ផ្ញើទំព័រ (Page) ទៅកាន់កម្មវិធី Browser ហើយអ្នកនឹងបានឃើញព័ត៌មានទាំងឡាយបង្ហាញមកលើអេក្រង់កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ។
... កេ្មងប្រុសឥណ្ឌាអាយុ៨ ឆ្នាំសោះ កាន់តំណែងជានាយកប្រតិបត្តិហើយធ្វើជាវាគ្មិនក្នុងសន្និសីទសន្តិសុខអ៊ីនធឺណិតដ៏ធំទៀត! ... ISP server ទទួលសំណើ (receive request) ពីកម្មវិធី browser ដើម្បីបើក webpage ឬឆែកមើលអ៊ីមែលបាន ។ល។ ជាការពិតណាស់រាល់ម៉ាស៊ីន server ទាំងឡាយ មិនអាចផ្ទុកព័ត៌មានទាំងស្រុងនៅលើអ៊ីនធឺណិតអស់នោះទេ ដូច្នេះដើម្បីផ្ដល់ព័ត៌មានផ្សេងៗ ទាំង page និងឯកសារ (file) ទៅកាន់ browser ដែលគេស្នើ នោះ ISP server ត្រូវភ្ជាប់ជាមួយម៉ាស៊ីន Server អ៊ីនធឺណិតផ្សេងៗទៀត។ វានឹងនាំអ្នកទៅកាន់ប្រភេទម៉ាស៊ីន Server ជាច្រើនផ្សេងគ្នាដែលជាប្រភេទ Host Server។ ម៉ាស៊ីន Host server គឺជាកន្លែងដែលវែបសាយអនឡាញជាប់ (live)។ រាល់វែបសាយទាំងឡាយនៅលើពិភពលោក គឺមានទីតាំងស្ថិតនៅក្នុង Host server (ឧទាហរណ៍៖ MediasCollege.Com) គឺត្រូវបាន host នៅលើម៉ាស៊ីន Server របស់អាមេរិកស្ថិតនៅក្នុងតំបន់ Parsippany រដ្ឋ New Jersy។ ការងាររបស់ host server គឺធ្វើការរក្សាព័ត៌មាន និងធ្វើឲ្យវាអាចប្រើប្រាស់បានដល់ម៉ាស៊ីន Server ជាច្រើនទៀត។
អាសយដ្ឋានអ៊ីនធឺណិត ដោយសារអ៊ីនធឺណិតគឺជាបណ្ដាញកុំព្យូទ័រសកល ហើយរាល់កុំព្យូទ័រទាំងអស់ត្រូវបានតភ្ជាប់គ្នាយ៉ាងធំទូលំទូលាយក្លាយទៅជាបណ្ដាញអ៊ីនធឺណិត ដូច្នេះវាត្រូវមានអាសយដ្ឋានមួយជាក់លាក់ដោយខ្លួនឯង។ អាសយដ្ឋានអ៊ីនធឺណិត (Internet addresses) គឺមានទម្រង់ nnn.nnn.nnn.nnn ដែល nnn ត្រូវតែជាលេខដែលមានចន្លោះពី 0-255។ អាសយដ្ឋាននេះត្រូវបានស្គាល់ថាជា IP address (ស្តង់ដារ IP សម្រាប់ Internet Protocol)។
លក្ខណៈនៃតំណភ្ជាប់អ៊ីនធឺណិតនៅលើម៉ាស៊ីនកុំព្យូទ័រ បច្ចុប្បន្នម៉ាស៊ីនកុំព្យូទ័រដែលដែលបានតភ្ជាប់គ្នាជាបណ្ដាញ គឺមានច្រើនរហូតរាប់រយលានគ្រឿង ប៉ុន្តែការភ្ជាប់គឺមិនដូចៗគ្នានោះទេ។ ឧបករណ៍មួយចំនួនដើរតួនាទីជា កន្លែងរក្សាទុកនូវរាល់ព័ត៌មាន ហើយផ្ញើវាចេញទៅ នៅមានទទួលបានសំណើ។ កុំព្យូទ័រប្រភេទនេះគេហៅថា ជាម៉ាស៊ីន Server។ ម៉ាស៊ីនសម្រាប់រក្សាទុកឯកសារ គេឱ្យឈ្មោះថា file servers ហើយនៅពេលអ្នកផ្ញើអ៊ីមែល នោះគេហៅថា ជាម៉ាស៊ីន mail server និងនៅពេលអ្នកបើកចូលគេហទំព័រណាមួយ នោះគេហៅថា Web Server។ កុំព្យូទ័រដែលទទួលព័ត៌មានពីម៉ាស៊ីនមេ Server ត្រូវបានហៅឈ្មោះថា ម៉ាស៊ីន Client។ នៅពេលកុំព្យូទ័ររបស់អ្នក ភ្ជាប់ទៅនឹងអ៊ីនធឺណិត ដើម្បីប្រើ mail serveនៅក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតរបស់អ្នក ដូច្នេះកុំព្យូទ័ររបស់អ្នកគឺជាម៉ាស៊ីន Client ហើយ ISP Computer គឺជាម៉ាស៊ីន Server។ សព្វថ្ងៃមាន clients យ៉ាងច្រើននៅលើអ៊ីនធឺណិត ច្រើនជាង Server ហើយការប្រើប្រាស់ក៏កំពុងកើនឡើងផងដែរ?៕
... ហេតុអ្វីបានជាប្រទេសកូរ៉េខាងត្បូងមានល្បឿនអ៊ីនធឺណិតលឿនជាងគេលើពិភពលោក? ...