ប្រេះកែងជើង មិនត្រឹមតែធ្វើអោយ អាក្រក់មើលនោះទេ ហើយ ពេលខ្លះវាក៏ធ្វើអោយអ្នក មានការឈឺចាប់ផងដែរ ។ វាអាចបណ្តាលមកពី ស្បែកស្ងួត, ជំងឺផ្សេងៗ (ទឹកនោមផ្អែម រឺក្រពេញទីរ៉ូអ៊ីត), ជំងឺធាត់, ឈរយូរម៉ោង និង ការពាក់ស្បែកជើង ដែលគ្មានគុណភាពជាដើម ។ ប្រសិនជាអ្នកកំពុង ប្រឈមមុននឹងបញ្ហានេះ សូមកុំបារម្ភសាកល្បង អនុវត្តន៍រូបមន្តធម្មជាតិ ខាងក្រោមនេះ៖
១. ជំរុះស្បែកដែល គគ្រាតចេញ
ជំហានដំបូងក្នុងការព្យាបាល បញ្ហានេះអ្នកត្រូវយកស្បែកដែល គគ្រាតចេញជាមុនសិន ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ៖
- ត្រាំជើងដើម្បីអោយ ស្បែកជើងរបស់អ្នកទន់ ។ វិធីលាយ ទឹកត្រាំជើងអ្នកត្រូវ ចាក់ទឹកក្តៅចូល ទៅក្នុងកន្ធន់ (ល្មមអាចត្រាំបាន ត្រឹមកជើង) រួចបន្ថែម សាប៊ូទឹកដុសខ្លួនចូល បន្តិច ។ ត្រាំជើងរបស់អ្នក ទៅក្នុងទឹករយៈពេល ១០ នាទី រឺ ១៥នាទី ។ ទឹកក្តៅនឹងធ្វើអោយ ជើងរបស់អ្នកទន់ ដែលងាយស្រួល ក្នុងការជំរុះស្បែក ដែលគគ្រាតចេញ ។
- ខាតស្បែកដែល គគ្រាតចេញ៖ អ្នកត្រូវប្រើ ឧបករណ៍ខាតស្បែក រឺអេប៉ុងខាតស្បែក ខាតនៅលើ បាតជើងរបស់អ្នកថ្នមៗ បីបួនដងក្នុងមួយថ្ងៃ រហូតអ្នកសំគាល់ ឃើញថាស្បែកដែល គគ្រាតជុះចេញអស់ ។
- ធ្វើជា Scrub ដុសជើង ជំរុះកោសិកា ស្បែកងាប់៖ អ្នកត្រូវប្រើស្ករស និងប្រេងធម្មជាតិ មួយណាក៏បាន ដែលអ្នកមាន ដូចជាប្រេងដូង រឺ ប្រេងអូលីវ ។ លាយពួកវាបញ្ជូលគ្នា អោយសព្វ ហើយដុសទៅលើ កែងជើងរបស់អ្នក ជាចលនារង្វង់។ ជាតិគ្រីស្តាល់ ដែលមាននៅស្ករនឹង ជំរុះស្បែកដែលខូច ចេញពីស្បែករបស់អ្នក ។ បន្ទាប់មកលាង ជើងរបស់អ្នកជាមួយ ទឹកក្ដៅឧណ្ហៗ ។
២. ម៉ាសផ្លែឈើ
នេះជាជំហានទី បន្ទាប់ពីអ្នកបាន ជំរុះស្បែកដែល គគ្រាតចេញហើយ អ្នកត្រូវតែចិញ្ចឹមស្បែក របស់អ្នក ។ អ្វីដែលអ្នកត្រូវមានគឺ៖
- ចេកទុំមួយផ្លែ
- ទឹកក្រូចឆ្មា
- ទឹកឃ្មុំ (ដាក់ក៏បាន មិនដាក់ក៏បាន)
វិធីធ្វើ៖
កិនចេកអោយម៉ត់ ហើយលាយជាមួយ ទឹកក្រូចឆ្មា ។ លាបល្បាយនេះ ទៅលើជើងរបស់អ្នក ទុកចោល ១០ នាទី សឹងសំអាតចេញ ។
៣. ផ្តល់សំណើមដល់ ស្បែកបាតជើង របស់អ្នក
មុនពេលចូលគេង អ្នកត្រូវម៉ាស្សាជើងរបស់អ្នក ជាមួយប្រេងអូលីវ រឺ ក្រមួន Vaseline ។ ពេលលាបរួច អ្នកគួរតែពាក់ស្រោមជើង ។
អនុវត្តន៍វិធីទាំងបីនេះ តាមជំហានរបស់វា អ្នកនឹងទទួលបាន បាតជើងទន់រលោង ដូចជើងកូនក្មេងអញ្ចឹង ៕
-ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ ច
No comments:
Post a Comment