Tuesday, May 5, 2015

វិភាគ​ភូមិ​សាស្ត្រនយោបាយ៖ ​ហេតុ​អ្វីបាន​ជា​ប្រទេស​មហាអំណាច​ចិនមិន​អាច​វាយ​កាន់កាប់​កោះ​តៃវ៉ាន់​មកវិញ​?​

វិភាគ​ភូមិ​សាស្ត្រនយោបាយ៖ ​ហេតុ​អ្វីបាន​ជា​ប្រទេស​មហាអំណាច​ចិនមិន​អាច​វាយ​កាន់កាប់​កោះ​តៃវ៉ាន់​មកវិញ​?​

កោះ ​តៃវ៉ាន់​បាន​ផ្ដាច់ខ្លួន​ចេញពី​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​ តាមរយៈ​សង្គ្រាម​ស៊ីវិល​ដ៏​បង្ហូរឈាម​ ដែល​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៤៩​ ។ ​នៅពេលនោះ​គឺ​កោះ​តៃវ៉ាន​បាន​ប្រកាសប្រាប់​ពិភពលោក​ថា​ ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​គឺ​ឯករាជ្យ​ទាំង​អធិបតេយ្យភាព ​បូរណភាព​ទឹកដី​ និង​ការចាត់ចែង​កិច្ចការ​រដ្ឋបាល ​និង​ពាណិជ្ជកម្ម​ ។ ​តែ​ប្រទេស​ចិន​ប្រកាសប្រាប់​ពិភពលោក​វិញ​ថា ​កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ចិន​ហើយ​ព្រមាន​ថា ​រដ្ឋ​ដី​កោះ​មួយ​នេះ​មិន​អាច​ក្លាយជា​ប្រទេស​មួយ​បាន​ជាដាច់ខាត​ ។​

កងទ័ព​កំពុង​រៀបចំ​ក្នុង​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​នាពេល​កន្លងមក​ (រូបថត៖ www.news.cn)

​តែ​បែប​នេះ​ក្ដី​ កោះ​តៃវ៉ាន់​ធ្លាប់​ទទួលបាន​រដ្ឋ​ជា​សមាជិក​រយៈពេល​ខ្លី​របស់​ អង្គការសហប្រជាជាតិ​ ហើយក្រុង​ប៉េកាំង​បាន​ដាក់​ពាក្យ​តវ៉ា​ជា​ផ្លូវការ ​ប្រឆាំង​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ ជាមួយ​ការ​គំរាម​ប្រើប្រាស់​អាវុធ​ និងកម្លាំងង​ទ័ព​ដើម្បី​លុកលុយនិង​កាន់កាប់​កោះ​នេះ​មកវិញ ​។​

​នៅ​ទីបំផុត​អង្គការសហប្រជាជាតិ ​បាន​បញ្ឈប់​សមាជិកភាព​របស់​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧១​ ។​

បច្ចុប្បន្ន​កោះ​តៃវ៉ាន់​ គ្រាន់តែ​ជា​សមាជិក​មួយ​នៃ​រដ្ឋ​ជា​សមាជិក​ពាណិជ្ជកម្ម​ពិភពលោក​តែប៉ុណ្ណោះ​ ។​

​បន្ទាប់​ពី​ភាពអាម៉ាស់​នៅលើ​ ពិភពលោក​ កោះ​តៃវ៉ាន់​ចាប់ផ្ដើម​ពង្រឹង​អំណាច​ផ្នែក​កងទ័ព​របស់​ខ្លួន​ថែម​ទៀត​ ជាមួយ​ការកសាង​កម្លាំងង​ទ័ព​ និង​ទិញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ពី​អាមេរិក ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៧១​ មកទល់បច្ចុប្បន្ន​នេះ ​គឺ​រយៈពេល​៤៤​ឆ្នាំ​ហើយ​ដែល​កោះ​តៃវ៉ាន់​នៅតែ​ជា​រដ្ឋ​ឯករាជ្យ​ បើទោះជា​មិន​ស្ថិត​នៅក្រោម​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ក៏ដោយ​ ។​

​ហេតុអ្វី​បានជា​ឱកាស​មក​ដល់​ហើយ​ ក្រុង​ប៉េកាំង​មិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​បាន​?

​ក្រុមអ្នកតាមដាន​បញ្ហា​គោល​ នយោបាយ​ប្រទេស​ចិន​លើ​កោះ​តៃវ៉ាន់​ពិនិត្យឃើញ​ថា ​មាន​ហេតុផល​​ជា​វិជ្ជមាន​តែមួយគត់ ​ដែល​ចិន​អាច​ដណ្ដើម​យក​កោះ​តៃវ៉ាន់​មក​វិញ​បាន ​គឺ​នៅ​ពេល​ដែល​ពិភពលោក​​ធ្លាក់​ចូល​សង្គ្រាមត្រជាក់​ គឺ​កាល​នោះ​ចិន​ជា​រដ្ឋ​កុម្មុយនី​ស្ត​ដ៏​ខ្លាំង​មួយ​នៅ​អាស៊ី​ ហើយ​អាមេរិក​ដែល​ជា​មហាមិត្ត​របស់​តៃវ៉ាន់​កំពុង​ជាប់​ប្រយុទ្ធ​យ៉ាង​ ខ្លាំងក្លា​នៅ​បណ្ដាប្រទេស​មួយចំនួន​ ជាពិសេស​​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង​ ។​

​អ្នកវិភាគ​ខ្លះ​មើលឃើញ​ថា ​ពេល​ដែល​ពិភពលោក​ធ្លាក់​ចូល​សង្គ្រាមត្រជាក់ ​គឺ​ប្រយោជន៍​មួយ​ដែល​ចិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​មក​វិញ ​តែ​ចិន​ទំនង​គិត​ថា​សព្វាវុធ​របស់ខ្លួន​នៅពេល​នោះ​មិន​មាន​ភាពទំនើប​ បើ​ប្រៀបធៀប​ជាមួយ​អាមេរិក ​ហើយ​ម្យ៉ាងទៀត​ យុទ្ធសាស្ដ្រ​ប្រើ​ទ័ព​ក៏​ស្ថិត​នៅក្នុង​ស្ថានភាព​មិន​មាន​ប្រសិទ្ធភាព​ ច្រើន​ដែរ​ ។ ​កាល​ដែល​ចិន​ខកខាន​វាយ​យក​កោះ​តៃវ៉ាន់​មក​វិញ ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ជាច្រើន​របស់​កាសែត​បរ​ទេស​មើលឃើញ​ថា​ ទំនង​សម័យកាល​នោះ​ ចិន​មិន​ត្រឹមតែ​ទន់ខ្សោយ​ផ្នែក​គ្រឿង​សព្វាវុធ​
​ប៉ុណ្ណោះ​ទេ ​តែ​ចិន​នៅ​មាន​វិបត្តិ​សេដ្ឋកិច្ច​មួយ​ទៀង​ផង​ ។​

លំហាត់​បាញ់​គ្រាប់​ពិត​របស់​កង​ទ័ព​តៃ​វ៉ាន់​

មូលហេតុ​អ្វី​ដែល​ចិន​មិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​តាម​អំណាច​របស់​ខ្លួន​វិញ​បាន​?

​ការធ្វើ​អត្ថាធិប្បាយ​របស់​ កាសែត​បរទេស​មួយ​ចំនួន​បានសរសេរថា​ ការខកខាន​របស់​ចិន​ពេលដែល​​ពិភពលោក​ធ្លាក់​ចូល​សង្គ្រាមត្រជាក់​ ហើយ​មិន​បាន​ដណ្ដើម​កោះ​តៃវ៉ាន់​មក​វិញ​នោះ​ គឺជា​ការខាតបង់​ពេលវេលា​មួយ​ដ៏​មាន​សារៈសំខាន់​ ។ ​តែ​បើ​គិត​មកដល់ពេលនេះ​ម ​ហិច្ឋ​តា​របស់​ចិន​ ដែល​ចង់​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​នោះ ​គឺ​កាន់តែ​ពិបាក​បំផុត ​ពី​ព្រោះ​កោះ​តៃវ៉ាន់​ឥឡូវនេះ ​ក្លាយ​ជា​មហាមិត្ត​ដ៏​សិ្នទ្ធ ​បំផុត​ជាមួយ​អាមេរិក​ ហើយ​មហាមិត្ត​នេះ​សន្យា​ជួយ​គ្នា​នៅពេល​ដែល​ប្រទេស​ណា​មួយ​ស្ថិតក្នុង​ ស្ថានភាព​គ្រោះអាសន្ន ។ ​កាសែត​បរទេស​ជាច្រើនបាន​សរសេរ​ទៀត​ថា ​អាមេរិក​នៅ​ពេល​នេះ​មិន​មាន​តែ​ម្នាក់​ឯង​នោះ​ទេ ​គឺ​មាន​អង្គកា​រ​សន្ធិសញ្ញា​យោធា​ណា​តូនៅ​ជាមួយ​ទៀត​ផង​ ហើយ​ចង់​មិន​ចង់ ​ច្បាស់​ជា​អាមេរិក​​ទាញ​អង្គការ​យោធា​មួយ​នេះ ​ដើម្បី​ការពារ​មហាមិត្ត​របស់​ខ្លួន ​។ ​តែ​នៅពេល​ជាមួយគ្នា​នេះ ​អាមេរិក​ក៏​​ប្រកាសថា ​ខ្លួន​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ ​គឺ​នយោបាយ​ការបរទេស​ ប៉ុន្ដែ​ទន្ទឹមពេល​នេះ​អាមេរិក​តែងតែ​ព្រមាន​ចិន​មិន​ឲ្យ​ប៉ះពាល់​កោះ​ តៃវ៉ាន់​ជាដាច់ខាត​ ។​

​អាមេរិក​តែងតែ​លើកឡើង​ថា ​ខ្លួន​ចង់​ឃើញ​កោះ​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ ដែល​មិន​ត្រូវបាន​ប្រទេស​ធំ​ណាមួយ​វាយ​បង្ក្រាប​នោះឡើយ​ ។ ​រយៈពេល​ចុងក្រោយ​នេះ​ក្រុង​ប៉េកាំង​តែងតែ​ថ្កោលទោស​អាមេរិក​​ ករណី​ដែល​អាមេរិក ​និង​កោះ​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ហើយ​ចិន​ចាត់ទុកថា​ជា​ការពង្រីក​សមត្ថ​​ភាព​របស់​កងទ័ព​តៃវ៉ាន់ ​ដែល​ជា​ការ​ធ្វើឲ្យប៉ះពាល់​ដល់​អធិបតេយ្យភាពរ​បស់​ចិន ​។ ​ទីក្រុង​ប៉េកាំង​បាន​​ព្រមាន​ថា​ តៃវ៉ាន់​មិនអាច​ជា​រដ្ឋ​ឯករាជ្យ​ដាច់​ខាត ​បើទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​គឺជា​ខេត្ត​​មួយ​របស់​ចិន​ជានិច្ច​ ។​

​តុល្យភាព​នៃ​ប្រទេស សាច់ឈាម​តែមួយ​នេះ 

​កោះ​តៃវ៉ាន់​បច្ចុប្បន្ន​មាន ​ប្រជាជន​របស់​ខ្លួន​ជិត​២៤​លាន​នាក់ ​មាន​កងទ័ព​ទាំង​បម្រុង ​និង​សកម្ម ១៣០០០០​នាក់​ ហើយ​ជា​ដែនដី​មួយ​មាន​គ្រឿង​សព្វាវុធ​ទំនើបៗយ៉ាងច្រើន ​ដែល​ជា​របស់​សហរដ្ឋអាមេរិក​ដូចជា​នាវាចម្បាំង​ នាវាមុជទឹក ​យន្ដហោះ​ចម្បាំង ​និង​កាំជ្រួច​បាញ់​រំលង​ទ្វីប​ទៀតផង​ ។ ​អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​ដាក់ពង្រាយ​រួចស្រេច​ហើយ​កាំ​ជ្រួច​ការពារ​ ប្រទេស​របស់​ខ្លួន​ ដែល​មើលឃើញថា ​ជា​យុទ្ធសាស្ដ្រ​ដើម្បី​ទប់ទ​ល់​សង្គ្រាម​ជា​យ​ថា​ហេតុ​ដោយ​ការ​លុកលុយ​ពី​ ប្រទេស​ចិន​ ។ ​ចំណែក​ប្រទេស​ចិន​វិញ​​ បច្ចុប្បន្ន​មាន​ប្រជាជន​ជិត​១៣០០​លាន​នាក់​ មាន​កងទ័ព​ប្រយុទ្ធ​ជិត​៣​លាន​នាក់​ និង​កងទ័ពបម្រុង​ជិត​២០​លាន​នាក់​ ។​ មាន​នាវាចម្បាំង នាវា​មុជទឹក យន្ដហោះ​ចម្បាំង កាំ​ជ្រួច​ ។​

​ក្រុម​អ្នកសង្កេតអំពី​ ភូមិសាស្ត្រនយោបាយ​ចិន-តៃវ៉ាន់ ព្យាករ​ថា​ រយៈពេល​ដប់​ឆ្នាំ​ខាង​មុខ​ទៀត​ ចិន​នឹង​ក្លាយជា​មហាអំណាច​ផ្នែក​យោធា​ ។ តាមរ​បាយការណ៍​របស់​ក្រសួង​ការពារជាតិចិន គឺ​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ​ចិន​បាន​ពង្រីក​កញ្ចប់​ថវិកា​ដើម្បី​ការពារ​ជាតិ ​នូវ​ទឹកប្រាក់​១៣១​ពាន់​លាន​ដុល្លារ​អាមេរិក​ គឺ​ប្រយោជន៍​ដើម្បី​ធ្វើឲ្យ​អំណាច​ផ្នែក​កងទ័ព​របស់​ប្រទេស​ចិន ​មាន​តុល្យភាព​នឹង​សហរដ្ឋអាមេរិក​ ។ ​ក្រុម​អ្នកសង្កេតការណ៍​ប្រមើល​ឃើញ​ថា ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ​ប្រសិនបើ​ចិន​ដណ្ដើមបាន​ទាំង​សេដ្ឋកិច្ច​និង​កងទ័ព​លើ​ពិភពលោក​ គឺ​កោះ​តៃវ៉ាន់​ទំនង​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​ ប៉េកាំង​វិញ ​។​

​បែប​នេះ​ក្ដី​ នៅក្នុង​កោះ​តៃវ៉ាន់​មាន​ទស្សនៈ​ពីរ​ដើរ​ផ្ទុយគ្នា​ គឺ​ទស្សនៈ​មួយ​ដែល​គាំទ្រ​គណបក្ស​គួ​មីង​តាំងលម្អៀងង​ក្រុង​ប៉េកាំង ​គឺ​ប្រឆាំង​ដាច់ខាត​ចលនា​ណាមួយ​ឆ្ពោះទៅ​រក​សង្គ្រាម​ ដើម្បី​ឯករាជ្យ​ជាតិ​ ប៉ុន្ដែ​​ទស្សនៈ​ជាតិ​និយម​របស់​តៃវ៉ាន់​របស់​គណបក្ស​ចំរើន​ប្រជាធិបតេយ្យ​ ប្រកាសថា ​ខ្លួន​នៅតែ​បន្ដ​ទាមទារ​ជា​រដ្ឋ​ឯករាជ្យ​យ៉ាង​ពិតប្រាកដ​ហើយ​ប្រឆាំង​ ដាច់ខាត ​គោលនយោបាយ​របស់​ក្រុង​ប៉េកាំង​ដែល​ថា​តៃវ៉ាន់​ជា​ខេត្ត​របស់​ខ្លួន ​។ ​ទោះ​បែប​នេះ​ក្ដី ​បច្ចុប្បន្ន​ក្រុង​ប៉េកាំង ​និង​ក្រុង​តៃប៉ិ​កមាន​ទំនាក់ទំនង​តែ​ពាណិជ្ជកម្ម​​ជាមួយគ្នា​តែ​ប៉ុណ្ណោះ​ ៕

No comments:

Post a Comment