Monday, May 18, 2015

អត្រា​ពន្ធ​លើ​ប្រាក់បៀវត្ស​​​ឆ្នាំ​២០១៥​​ ​ត្រូវ​បាន​កែ​ប្រែ​ខុស​ពី​ឆ្នាំ​មុនៗ​÷

អ​គ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​ដល់​និយោជក​និង​និយោជិត​ស្ដី​ពី​ការ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស​សម្រាប់​ឆ្នាំ​២០១៥​ ដោយអនុលោម​តាម​មាត្រា​១១​ នៃ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ ដោយ​កែ​ប្រែ​មាត្រា​​ ​៤៧​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ​ដែល​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជ​ក្រម​លេខ​នស/រកម/០២៩៧/០៣​ ចុះ​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ ឆ្នាំ​១៩៩៧​។

សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​០៦​ ខែ​មករា​ ឆ្នាំ​២០១៥​​ ​យោង​តាម​មាត្រា​ ៤៧​ថ្មី​ ​ឱ្យ​ដឹង​ថា ​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំ​ខែ​​ចាប់​ពី​ ៨០០ ០០១​ រៀល​ ដល់​ ១ ២៥០ ០០០ រៀល ៥​ %ប្រាក់​​បៀវត្ស​ចាប់​ពី ​១ ២៥០​ ០០១រៀល​ ដល់ ៨ ៥០០ ០០០​ រៀល​ មាន​អត្រា​ពន្ធ​ ១០​​% និង​ អត្រា​ពន្ធ​១៥% កំណត់​បៀវត្ស​ចាប់​ពី ​៨ ៥០០ ០០១​រៀល​ ទៅ​ ១២ ៥០០​ ០០០ រៀល ហើយ​ លើស​ពី​ ១២ ៥០០ ០០០ រៀល ឡើង​ទៅ​មាន​អត្រា​ពន្ធ​ចំនួន​ ២០​%​។​ ដោយ​ឡែក ​​​តាម​មាត្រា​ថ្មី​នេះ​ គឺ​​​​អ្នក​ដែល​ទទួល​ប្រាក់​បៀវត្ស​​ក្រោម​ ៨០​​ម៉ឺន​រៀល​មិន​​គិត​​អត្រា​ពន្ធ​នោះ​ទេ​​ ខណៈ​ដែល​មាត្រា​ ៤៧​ចាស់​ ​គឺ​​ប្រាក់​បៀវត្ស​ក្រោម​ ៥០ម៉ឺន​រៀល​មិន​គិត​ពន្ធ។​​​​​

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​នេះ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ សង្ឃឹម​ថា ​និយោជិត​ និង​និយោជក​ទាំង​អស់ ​នឹង​អញ្ជើញ​មក​ដាក់​លិខិត​ប្រកាស​និង​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស​តាម​ច្បាប់​កំណត់​ខាង​លើ​នេះ

Saturday, May 16, 2015

កំពូលមហាសេដ្ឋី ទំាង ១០រូប មានបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា

កម្ពុជា គឺជាព្រះរាជាណាចក្រមួយដ៏ស្រស់ស្អាត ពោរពេេញធនធានធម្មជាតិ និងតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញមួយនៅលើពិភពលោក ដែលមាននាំយកអ្នកវិនិយោគទុនជាតិ និងបរទេសជាច្រើន ចូលមកវិនិយោគស្ទើរតែគ្រប់វិស័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះយើងឃើញអ្នកមានទ្រព្យស្តុកស្តម្ភ ជាច្រើនក្នុងប្រទេស ក៏វិនិយោគលើវិស័យនានា ជាច្រើនដូចជា៖ អគារសំណង់ខ្ពស់ៗ(ផ្លូវ ស្ពាន សណ្ឋាគារ) សេវាកម្មដឹកជញ្ជូន សេវាកម្មប្រព័ន្ធទូរស័ព្ទ និងក្រុមហ៊ុនជាច្រើនរីករាយដុះដាលដូចផ្សិតនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ខាងក្រោមគឺជាឈ្មោះកំពូលមហាសេដ្ឋីទាំង ១០រូប មានបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១១។

១/ លោក គិត ម៉េង -ប្រធាន និង នាយកប្រតិបត្តិ ក្រុមហ៊ុន Royal Group  និង ជាម្ចាស់នៃស្ថានីយ៍ទូរទស្សន៍ CTN ,CNC, MY TV។

២/ លោក លី យ៉ុងផាត - ស្តេចកោះកុង (ជាអ្នកវិនិយោគលើការសាងសង់ស្ពានកោះកុង)  ថ្នាំជក់  អគ្គិសនី  កាស៊ីណូនិង តំបន់កំសាន្ត។

៣/ លោកស្រី លីម ឈីវហូរ -នាយកក្រុមហ៊ុន Attwood Export Import Co Ltd ជាស្រី្តម្នាក់ដ៏ល្បីល្បាញ នៅកម្ពុជា។

៤/ លោក កុក អាន -ប្រធានក្រុមហ៊ុន Anco Grops និង វិយោគលើថ្នាំជក់ ធនាគារ និង កាស៊ីណូ។

៥/ លោក ម៉ុង រិទ្ធី -ស្តេចកសិកម្ម (វិនិយោគលើវិស័យកសិកម្ម មានដូចជា៖ ដូងប្រេង និងចិញ្ចឹមសត្វ)។

៦/ លោក សុខ គង់-មា្ចស់ស្ថានីយ៍ប្រេងឥន្ធនៈ ស៊ូគីម៉ិច និង វិនិយោគលើសំណង់អគារធំៗ ជាច្រើនដូចជា សណ្ឋាគារ និងតំបន់កំសាន្ត ជាច្រើនទៀត។

៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ) និង លោកឡៅ ម៉េងឃិន-ម្ចាស់ក្រុមហ៊ុន Pheapimex Fu Chan Co. Ltd

៨/ លោក ពុង ខៀវសែ-ម្ចាស់ធនាគារ កាណាឌីយ៉ា Canadia Bank )

៩/ លោក ស៊ី គង់ទ្រីវ-ប្រធានក្រុមហ៊ុន KT Pacific Group

សូមបញ្ជាក់ថា៖ ត្រង់លេខ ៧/ លោកស្រី ជីង សុខភាព (ហៅ យាយភូ គឺត្រូវរាប់បញ្ជូលទាំង ២នាក់។ សរុបទាំងអស់ គឺ មាន ១០រូប៕

Friday, May 15, 2015

តើ​សេដ្ឋកិច្ច​ផែនការណ៍ និង​សេដ្ឋកិច្ច​ទីផ្សារ​​ខុស​គ្នា​យ៉ាង​ដូចម្ដេច​ខ្លះ?

​នៅ​ក្នុង​នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ដែល​ត្រូវ​បាន​អនុវត្ត​កន្លង​មក មាន​ទម្រង់​ពីរ​ធំៗ​គឺ​ទម្រង់​សេដ្ឋកិច្ច​ផែនការណ៍ (centrally planned economy) និង​សេដ្ឋកិច្ច​ទីផ្សារ (market economy)។ កាលពី​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ បណ្ដា​ប្រទេស​ដែល​អនុវត្ត​នយោបាយ​កុម្មុយនិស្ត​និយម ឬ​សង្គម​និយម​ច្រើន​អនុវត្ត​ទាំង​នយោបាយ​កុម្មុយនិស្ត​និយម​ផង និង​ទាំង​សេដ្ឋកិច្ច​ផែនការណ៍​ផង។ ចំណែក ប្រទេស​ដែល​អនុវត្ត​របប​ប្រជាធិបតេយ្យ ច្រើន​អនុវត្ត​ទម្រង់​ម៉ាក្រូ​សេដ្ឋកិច្ច​បែប​សេដ្ឋកិច្ច​ទីផ្សារ។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ប្រទេស​ខ្លះ​បាន​កែទម្រង់​សេដ្ឋកិច្ច​ផែនការណ៍​ទៅ​ជា​សេដ្ឋកិច្ច​ទីផ្សារ។

​សេដ្ឋកិច្ច​ផែនការណ៍ (Centrally Planned Economy) 
ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ «មធ្យោបាយ​ផលិតកម្ម – means of production» ត្រូវ​បាន​គ្រប់គ្រង​ជា​លក្ខណៈ​សមូហភាព (collective) ចំណែក​វិស័យ​សេដ្ឋកិច្ច​ជាតិ​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋ។ ​រដ្ឋ​ជា​អ្នក​កំណត់​ថា​ត្រូវ​ផលិត​អ្វី ហើយ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន។

សេដ្ឋកិច្ច​ផែនការណ៍​ជា​ទម្រង់​ម៉ាក្រូសេដ្ឋកិច្ច សមូហភាព​និយម។ ម៉្លោះហើយ រដ្ឋ​មាន​សិទ្ធិ​គ្រប់​គ្រង និង​ចាត់ចែង​ប្រភព​ធនធាន​របស់​ជាតិ។ នៅ​ក្នុង​សេដ្ឋកិច្ច​ផែនការណ៍ ភាគច្រើន​បំផុត​នៃ​រោងចក្រ​សហគ្រាស និង​ឧស្សាហកម្ម​តូច​ធំ​ទាំង​អស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋ ឬ​យ៉ាងហោចណាស់​ក៏​មាន​ចំណែក​ភាគហ៊ុន​របស់​រដ្ឋ​នៅ​ក្នុង​នោះ​ដែរ។

គុណសម្បត្តិ​របស់​សេដ្ឋកិច្ច​ផែនការណ៍​ គឺ​ថា​ឯកជន​មិន​អាច​ឡើង​ថ្លៃ​ទំនិញ​ស្រេច​នឹង​ចិត្ត​ទេ ព្រោះ​រដ្ឋ​មើល​ការ​ខុសត្រូវ។ ប៉ុន្តែ​គុណវិបត្តិ​របស់​វា​នៅ​ត្រង់​ថា​ខ្វះ​ការ​ប្រកួតប្រជែង និង​មិន​សូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត។ នៅ​ក្នុង​សេដ្ឋកិច្ច​ផែនការណ៍ មិន​សូវ​រីក​ចម្រើន​ដូច​សេដ្ឋកិច្ច​ទីផ្សារ​ទេ ព្រោះ​កាលណា​រដ្ឋ​រកស៊ី​ប្រជែង​ជាមួយ​ឯកជន​បែប​នេះ គឺ​ពិបាក​រីក​ចម្រើន។

សេដ្ឋកិច្ច​ទីផ្សារ​សេរី (Market Economy)
​​នៅ​ក្នុង​របប​សេដ្ឋកិច្ច​ទីផ្សារ (market economy) រដ្ឋ​មិន​អាច​រកស៊ី​អ្វី​កើត​ទេ ហើយ​ប្រភព​ចំណូល​ជាតិ​សំខាន់​ គឺ​បាន​ពី​ការ​សម្បទាន​ឲ្យ​វិនិយោគិន និង​ប្រមូល​ពន្ធ​ពី​វិស័យ​ឯកជន។ នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ត្រូវ​បាន​កំណត់​ដោយ​ «តម្រូវ​ការ – demand» និង «ការ​ផ្គត់ផ្គង់ – supply» ហើយ​រដ្ឋ​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ឯកជន​ទេ ទុក​ឲ្យ​ឯកជន​ប្រកួត​គ្នា​ដោយ​ស្មើ​ភាព។

សេដ្ឋកិច្ច​ទីផ្សារ​ជា​ទម្រង់​សេដ្ឋកិច្ច​ដែល​ការ​វិនិយោគ – មធ្យោបាយ​ផលិតកម្ម និង​ការ​ចែកចាយ​ផលិតផល អាស្រ័យ​លើ​ទំហំ​តម្រូវ​ការ និង​ការ​ផ្គត់ផ្គង់។ រដ្ឋ​មិន​កំណត់​តម្លៃ​ទំនិញ​ទេ។

ប្រៀបធៀប​លក្ខណៈ​ខុស​គ្នា​រវាង​ប្រព័ន្ធ សេដ្ឋកិច្ច​ទាំង​ពីរ
សេដ្ឋកិច្ច​ទីផ្សារ
– ​ប្រជាពលរដ្ឋ​មាន​កម្មសិទ្ធិ​ឯកជន 
– ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ពេញ​ទី​ខាង​ការ​ប្រកប​មុខ​របរ 
– ​កម្មករ និយោជិត​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល 
– ​ប្រាក់​ឈ្នួល​ពលកម្ម​អាស្រ័យ​លើ​សមត្ថភាព​ជាក់​ស្ដែង។

សេដ្ឋកិច្ច​ផែនការណ៍
– រដ្ឋ​គ្រប់គ្រង​កម្មសិទ្ធិ​គ្រប់​សព្វបែបយ៉ាង (ឯកជន​មាន​សិទ្ធិ​ត្រឹម​អាស្រ័យ​ផល)
– ​ឯកជន​គ្មាន​សិទ្ធិ​រក​ស៊ី​ប្រណាំង​ជាមួយ​រដ្ឋ​ទេ
– ​គ្មាន​អត្ថប្រយោជន៍​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​ទេ
​- ​ប្រាក់​ឈ្នួល​ស្មើ​ភាព​គ្នា​ទាំង​អស់ (ធ្វើ​ការ​តិច ធ្វើ​ការ​ច្រើន​ក៏​បាន​ស្មើៗ​គ្នា)

Thursday, May 7, 2015

អ្នកណាថាបញ្ហា ប្រេះកែងជើង ជារឿងដែល ពិបាកក្នុងការព្យាបាល? អស់បារម្ភជាមួយ រូបមន្តធម្មជាតិ

ប្រេះកែងជើង មិនត្រឹមតែធ្វើអោយ អាក្រក់មើលនោះទេ ហើយ ពេលខ្លះវាក៏ធ្វើអោយអ្នក មានការឈឺចាប់ផងដែរ ។ វាអាចបណ្តាលមកពី ស្បែកស្ងួត, ជំងឺផ្សេងៗ (ទឹកនោមផ្អែម រឺក្រពេញទីរ៉ូអ៊ីត), ជំងឺធាត់, ឈរយូរម៉ោង និង ការពាក់ស្បែកជើង ដែលគ្មានគុណភាពជាដើម ។ ប្រសិនជាអ្នកកំពុង ប្រឈមមុននឹងបញ្ហានេះ សូមកុំបារម្ភ​សាកល្បង អនុវត្តន៍រូបមន្តធម្មជាតិ ខាងក្រោមនេះ៖

១. ជំរុះស្បែកដែល គគ្រាតចេញ
ជំហានដំបូងក្នុងការព្យាបាល បញ្ហានេះអ្នកត្រូវយកស្បែកដែល គគ្រាតចេញជាមុនសិន ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ៖
- ត្រាំជើងដើម្បីអោយ ស្បែកជើងរបស់អ្នកទន់ ។ វិធីលាយ ទឹកត្រាំជើងអ្នកត្រូវ ចាក់ទឹកក្តៅចូល ទៅក្នុងកន្ធន់ (ល្មមអាចត្រាំបាន ត្រឹមកជើង) រួចបន្ថែម​ សាប៊ូទឹកដុសខ្លួនចូល បន្តិច ។ ត្រាំជើងរបស់អ្នក ទៅក្នុងទឹករយៈពេល ១០​ នាទី រឺ ១៥នាទី ។ ទឹកក្តៅនឹងធ្វើអោយ ជើងរបស់អ្នកទន់ ដែលងាយស្រួល ក្នុងការជំរុះស្បែក ដែលគគ្រាតចេញ ។ 
- ខាតស្បែកដែល គគ្រាតចេញ៖ អ្នកត្រូវប្រើ ឧបករណ៍ខាតស្បែក រឺអេប៉ុងខាតស្បែក​ ខាតនៅលើ បាតជើងរបស់អ្នកថ្នមៗ បីបួនដងក្នុងមួយថ្ងៃ រហូតអ្នកសំគាល់ ឃើញថាស្បែកដែល គគ្រាតជុះចេញអស់ ។​
- ធ្វើជា Scrub ដុសជើង ជំរុះកោសិកា ស្បែកងាប់៖ អ្នកត្រូវប្រើស្ករស​ និងប្រេងធម្មជាតិ មួយណាក៏បាន ដែលអ្នកមាន ដូចជាប្រេងដូង រឺ ប្រេងអូលីវ ។ លាយពួកវាបញ្ជូលគ្នា អោយសព្វ ហើយដុសទៅលើ កែងជើងរបស់អ្នក ជាចលនារង្វង់។ ជាតិគ្រីស្តាល់ ដែលមាននៅស្ករនឹង ជំរុះស្បែកដែលខូច ចេញពីស្បែករបស់អ្នក ។ បន្ទាប់មកលាង ជើងរបស់អ្នកជាមួយ ទឹកក្ដៅឧណ្ហៗ ។

២. ម៉ាសផ្លែឈើ
នេះជាជំហានទី បន្ទាប់ពីអ្នកបាន ជំរុះស្បែកដែល គគ្រាតចេញហើយ អ្នកត្រូវតែចិញ្ចឹមស្បែក របស់អ្នក ។ អ្វីដែលអ្នកត្រូវមានគឺ៖ 
- ចេកទុំមួយផ្លែ
- ទឹកក្រូចឆ្មា
- ទឹកឃ្មុំ (ដាក់ក៏បាន មិនដាក់ក៏បាន)
វិធីធ្វើ៖
កិនចេកអោយម៉ត់ ហើយលាយជាមួយ ទឹកក្រូចឆ្មា ។ លាបល្បាយនេះ ទៅលើជើងរបស់អ្នក ទុកចោល ១០ នាទី សឹងសំអាតចេញ ។

៣. ផ្តល់សំណើមដល់ ស្បែកបាតជើង របស់អ្នក
មុនពេលចូលគេង អ្នកត្រូវម៉ាស្សាជើងរបស់អ្នក ជាមួយប្រេងអូលីវ រឺ ក្រមួន Vaseline ។ ពេលលាបរួច អ្នកគួរតែពាក់ស្រោមជើង ។

អនុវត្តន៍វិធីទាំងបីនេះ តាមជំហានរបស់វា អ្នកនឹងទទួលបាន បាតជើងទន់រលោង ដូចជើងកូនក្មេងអញ្ចឹង ៕ 
-ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ ច

Tuesday, May 5, 2015

វិភាគ​ភូមិ​សាស្ត្រនយោបាយ៖ ​ហេតុ​អ្វីបាន​ជា​ប្រទេស​មហាអំណាច​ចិនមិន​អាច​វាយ​កាន់កាប់​កោះ​តៃវ៉ាន់​មកវិញ​?​

វិភាគ​ភូមិ​សាស្ត្រនយោបាយ៖ ​ហេតុ​អ្វីបាន​ជា​ប្រទេស​មហាអំណាច​ចិនមិន​អាច​វាយ​កាន់កាប់​កោះ​តៃវ៉ាន់​មកវិញ​?​

កោះ ​តៃវ៉ាន់​បាន​ផ្ដាច់ខ្លួន​ចេញពី​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​ តាមរយៈ​សង្គ្រាម​ស៊ីវិល​ដ៏​បង្ហូរឈាម​ ដែល​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៤៩​ ។ ​នៅពេលនោះ​គឺ​កោះ​តៃវ៉ាន​បាន​ប្រកាសប្រាប់​ពិភពលោក​ថា​ ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​គឺ​ឯករាជ្យ​ទាំង​អធិបតេយ្យភាព ​បូរណភាព​ទឹកដី​ និង​ការចាត់ចែង​កិច្ចការ​រដ្ឋបាល ​និង​ពាណិជ្ជកម្ម​ ។ ​តែ​ប្រទេស​ចិន​ប្រកាសប្រាប់​ពិភពលោក​វិញ​ថា ​កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ចិន​ហើយ​ព្រមាន​ថា ​រដ្ឋ​ដី​កោះ​មួយ​នេះ​មិន​អាច​ក្លាយជា​ប្រទេស​មួយ​បាន​ជាដាច់ខាត​ ។​

កងទ័ព​កំពុង​រៀបចំ​ក្នុង​ការ​ធ្វើ​លំហាត់​សម​យុទ្ធ​នាពេល​កន្លងមក​ (រូបថត៖ www.news.cn)

​តែ​បែប​នេះ​ក្ដី​ កោះ​តៃវ៉ាន់​ធ្លាប់​ទទួលបាន​រដ្ឋ​ជា​សមាជិក​រយៈពេល​ខ្លី​របស់​ អង្គការសហប្រជាជាតិ​ ហើយក្រុង​ប៉េកាំង​បាន​ដាក់​ពាក្យ​តវ៉ា​ជា​ផ្លូវការ ​ប្រឆាំង​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ ជាមួយ​ការ​គំរាម​ប្រើប្រាស់​អាវុធ​ និងកម្លាំងង​ទ័ព​ដើម្បី​លុកលុយនិង​កាន់កាប់​កោះ​នេះ​មកវិញ ​។​

​នៅ​ទីបំផុត​អង្គការសហប្រជាជាតិ ​បាន​បញ្ឈប់​សមាជិកភាព​របស់​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​១៩៧១​ ។​

បច្ចុប្បន្ន​កោះ​តៃវ៉ាន់​ គ្រាន់តែ​ជា​សមាជិក​មួយ​នៃ​រដ្ឋ​ជា​សមាជិក​ពាណិជ្ជកម្ម​ពិភពលោក​តែប៉ុណ្ណោះ​ ។​

​បន្ទាប់​ពី​ភាពអាម៉ាស់​នៅលើ​ ពិភពលោក​ កោះ​តៃវ៉ាន់​ចាប់ផ្ដើម​ពង្រឹង​អំណាច​ផ្នែក​កងទ័ព​របស់​ខ្លួន​ថែម​ទៀត​ ជាមួយ​ការកសាង​កម្លាំងង​ទ័ព​ និង​ទិញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ពី​អាមេរិក ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៧១​ មកទល់បច្ចុប្បន្ន​នេះ ​គឺ​រយៈពេល​៤៤​ឆ្នាំ​ហើយ​ដែល​កោះ​តៃវ៉ាន់​នៅតែ​ជា​រដ្ឋ​ឯករាជ្យ​ បើទោះជា​មិន​ស្ថិត​នៅក្រោម​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ក៏ដោយ​ ។​

​ហេតុអ្វី​បានជា​ឱកាស​មក​ដល់​ហើយ​ ក្រុង​ប៉េកាំង​មិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​បាន​?

​ក្រុមអ្នកតាមដាន​បញ្ហា​គោល​ នយោបាយ​ប្រទេស​ចិន​លើ​កោះ​តៃវ៉ាន់​ពិនិត្យឃើញ​ថា ​មាន​ហេតុផល​​ជា​វិជ្ជមាន​តែមួយគត់ ​ដែល​ចិន​អាច​ដណ្ដើម​យក​កោះ​តៃវ៉ាន់​មក​វិញ​បាន ​គឺ​នៅ​ពេល​ដែល​ពិភពលោក​​ធ្លាក់​ចូល​សង្គ្រាមត្រជាក់​ គឺ​កាល​នោះ​ចិន​ជា​រដ្ឋ​កុម្មុយនី​ស្ត​ដ៏​ខ្លាំង​មួយ​នៅ​អាស៊ី​ ហើយ​អាមេរិក​ដែល​ជា​មហាមិត្ត​របស់​តៃវ៉ាន់​កំពុង​ជាប់​ប្រយុទ្ធ​យ៉ាង​ ខ្លាំងក្លា​នៅ​បណ្ដាប្រទេស​មួយចំនួន​ ជាពិសេស​​សង្គ្រាម​នៅ​វៀតណាម​ខាងត្បូង​ ។​

​អ្នកវិភាគ​ខ្លះ​មើលឃើញ​ថា ​ពេល​ដែល​ពិភពលោក​ធ្លាក់​ចូល​សង្គ្រាមត្រជាក់ ​គឺ​ប្រយោជន៍​មួយ​ដែល​ចិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​មក​វិញ ​តែ​ចិន​ទំនង​គិត​ថា​សព្វាវុធ​របស់ខ្លួន​នៅពេល​នោះ​មិន​មាន​ភាពទំនើប​ បើ​ប្រៀបធៀប​ជាមួយ​អាមេរិក ​ហើយ​ម្យ៉ាងទៀត​ យុទ្ធសាស្ដ្រ​ប្រើ​ទ័ព​ក៏​ស្ថិត​នៅក្នុង​ស្ថានភាព​មិន​មាន​ប្រសិទ្ធភាព​ ច្រើន​ដែរ​ ។ ​កាល​ដែល​ចិន​ខកខាន​វាយ​យក​កោះ​តៃវ៉ាន់​មក​វិញ ​អ្នក​ធ្វើ​អត្ថាធិប្បាយ​ជាច្រើន​របស់​កាសែត​បរ​ទេស​មើលឃើញ​ថា​ ទំនង​សម័យកាល​នោះ​ ចិន​មិន​ត្រឹមតែ​ទន់ខ្សោយ​ផ្នែក​គ្រឿង​សព្វាវុធ​
​ប៉ុណ្ណោះ​ទេ ​តែ​ចិន​នៅ​មាន​វិបត្តិ​សេដ្ឋកិច្ច​មួយ​ទៀង​ផង​ ។​

លំហាត់​បាញ់​គ្រាប់​ពិត​របស់​កង​ទ័ព​តៃ​វ៉ាន់​

មូលហេតុ​អ្វី​ដែល​ចិន​មិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​តាម​អំណាច​របស់​ខ្លួន​វិញ​បាន​?

​ការធ្វើ​អត្ថាធិប្បាយ​របស់​ កាសែត​បរទេស​មួយ​ចំនួន​បានសរសេរថា​ ការខកខាន​របស់​ចិន​ពេលដែល​​ពិភពលោក​ធ្លាក់​ចូល​សង្គ្រាមត្រជាក់​ ហើយ​មិន​បាន​ដណ្ដើម​កោះ​តៃវ៉ាន់​មក​វិញ​នោះ​ គឺជា​ការខាតបង់​ពេលវេលា​មួយ​ដ៏​មាន​សារៈសំខាន់​ ។ ​តែ​បើ​គិត​មកដល់ពេលនេះ​ម ​ហិច្ឋ​តា​របស់​ចិន​ ដែល​ចង់​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ​នោះ ​គឺ​កាន់តែ​ពិបាក​បំផុត ​ពី​ព្រោះ​កោះ​តៃវ៉ាន់​ឥឡូវនេះ ​ក្លាយ​ជា​មហាមិត្ត​ដ៏​សិ្នទ្ធ ​បំផុត​ជាមួយ​អាមេរិក​ ហើយ​មហាមិត្ត​នេះ​សន្យា​ជួយ​គ្នា​នៅពេល​ដែល​ប្រទេស​ណា​មួយ​ស្ថិតក្នុង​ ស្ថានភាព​គ្រោះអាសន្ន ។ ​កាសែត​បរទេស​ជាច្រើនបាន​សរសេរ​ទៀត​ថា ​អាមេរិក​នៅ​ពេល​នេះ​មិន​មាន​តែ​ម្នាក់​ឯង​នោះ​ទេ ​គឺ​មាន​អង្គកា​រ​សន្ធិសញ្ញា​យោធា​ណា​តូនៅ​ជាមួយ​ទៀត​ផង​ ហើយ​ចង់​មិន​ចង់ ​ច្បាស់​ជា​អាមេរិក​​ទាញ​អង្គការ​យោធា​មួយ​នេះ ​ដើម្បី​ការពារ​មហាមិត្ត​របស់​ខ្លួន ​។ ​តែ​នៅពេល​ជាមួយគ្នា​នេះ ​អាមេរិក​ក៏​​ប្រកាសថា ​ខ្លួន​ទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ ​គឺ​នយោបាយ​ការបរទេស​ ប៉ុន្ដែ​ទន្ទឹមពេល​នេះ​អាមេរិក​តែងតែ​ព្រមាន​ចិន​មិន​ឲ្យ​ប៉ះពាល់​កោះ​ តៃវ៉ាន់​ជាដាច់ខាត​ ។​

​អាមេរិក​តែងតែ​លើកឡើង​ថា ​ខ្លួន​ចង់​ឃើញ​កោះ​តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ ដែល​មិន​ត្រូវបាន​ប្រទេស​ធំ​ណាមួយ​វាយ​បង្ក្រាប​នោះឡើយ​ ។ ​រយៈពេល​ចុងក្រោយ​នេះ​ក្រុង​ប៉េកាំង​តែងតែ​ថ្កោលទោស​អាមេរិក​​ ករណី​ដែល​អាមេរិក ​និង​កោះ​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ហើយ​ចិន​ចាត់ទុកថា​ជា​ការពង្រីក​សមត្ថ​​ភាព​របស់​កងទ័ព​តៃវ៉ាន់ ​ដែល​ជា​ការ​ធ្វើឲ្យប៉ះពាល់​ដល់​អធិបតេយ្យភាពរ​បស់​ចិន ​។ ​ទីក្រុង​ប៉េកាំង​បាន​​ព្រមាន​ថា​ តៃវ៉ាន់​មិនអាច​ជា​រដ្ឋ​ឯករាជ្យ​ដាច់​ខាត ​បើទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ​គឺជា​ខេត្ត​​មួយ​របស់​ចិន​ជានិច្ច​ ។​

​តុល្យភាព​នៃ​ប្រទេស សាច់ឈាម​តែមួយ​នេះ 

​កោះ​តៃវ៉ាន់​បច្ចុប្បន្ន​មាន ​ប្រជាជន​របស់​ខ្លួន​ជិត​២៤​លាន​នាក់ ​មាន​កងទ័ព​ទាំង​បម្រុង ​និង​សកម្ម ១៣០០០០​នាក់​ ហើយ​ជា​ដែនដី​មួយ​មាន​គ្រឿង​សព្វាវុធ​ទំនើបៗយ៉ាងច្រើន ​ដែល​ជា​របស់​សហរដ្ឋអាមេរិក​ដូចជា​នាវាចម្បាំង​ នាវាមុជទឹក ​យន្ដហោះ​ចម្បាំង ​និង​កាំជ្រួច​បាញ់​រំលង​ទ្វីប​ទៀតផង​ ។ ​អាជ្ញាធរ​កោះ​តៃវ៉ាន់​បាន​ដាក់ពង្រាយ​រួចស្រេច​ហើយ​កាំ​ជ្រួច​ការពារ​ ប្រទេស​របស់​ខ្លួន​ ដែល​មើលឃើញថា ​ជា​យុទ្ធសាស្ដ្រ​ដើម្បី​ទប់ទ​ល់​សង្គ្រាម​ជា​យ​ថា​ហេតុ​ដោយ​ការ​លុកលុយ​ពី​ ប្រទេស​ចិន​ ។ ​ចំណែក​ប្រទេស​ចិន​វិញ​​ បច្ចុប្បន្ន​មាន​ប្រជាជន​ជិត​១៣០០​លាន​នាក់​ មាន​កងទ័ព​ប្រយុទ្ធ​ជិត​៣​លាន​នាក់​ និង​កងទ័ពបម្រុង​ជិត​២០​លាន​នាក់​ ។​ មាន​នាវាចម្បាំង នាវា​មុជទឹក យន្ដហោះ​ចម្បាំង កាំ​ជ្រួច​ ។​

​ក្រុម​អ្នកសង្កេតអំពី​ ភូមិសាស្ត្រនយោបាយ​ចិន-តៃវ៉ាន់ ព្យាករ​ថា​ រយៈពេល​ដប់​ឆ្នាំ​ខាង​មុខ​ទៀត​ ចិន​នឹង​ក្លាយជា​មហាអំណាច​ផ្នែក​យោធា​ ។ តាមរ​បាយការណ៍​របស់​ក្រសួង​ការពារជាតិចិន គឺ​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ​ចិន​បាន​ពង្រីក​កញ្ចប់​ថវិកា​ដើម្បី​ការពារ​ជាតិ ​នូវ​ទឹកប្រាក់​១៣១​ពាន់​លាន​ដុល្លារ​អាមេរិក​ គឺ​ប្រយោជន៍​ដើម្បី​ធ្វើឲ្យ​អំណាច​ផ្នែក​កងទ័ព​របស់​ប្រទេស​ចិន ​មាន​តុល្យភាព​នឹង​សហរដ្ឋអាមេរិក​ ។ ​ក្រុម​អ្នកសង្កេតការណ៍​ប្រមើល​ឃើញ​ថា ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត ​ប្រសិនបើ​ចិន​ដណ្ដើមបាន​ទាំង​សេដ្ឋកិច្ច​និង​កងទ័ព​លើ​ពិភពលោក​ គឺ​កោះ​តៃវ៉ាន់​ទំនង​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​ ប៉េកាំង​វិញ ​។​

​បែប​នេះ​ក្ដី​ នៅក្នុង​កោះ​តៃវ៉ាន់​មាន​ទស្សនៈ​ពីរ​ដើរ​ផ្ទុយគ្នា​ គឺ​ទស្សនៈ​មួយ​ដែល​គាំទ្រ​គណបក្ស​គួ​មីង​តាំងលម្អៀងង​ក្រុង​ប៉េកាំង ​គឺ​ប្រឆាំង​ដាច់ខាត​ចលនា​ណាមួយ​ឆ្ពោះទៅ​រក​សង្គ្រាម​ ដើម្បី​ឯករាជ្យ​ជាតិ​ ប៉ុន្ដែ​​ទស្សនៈ​ជាតិ​និយម​របស់​តៃវ៉ាន់​របស់​គណបក្ស​ចំរើន​ប្រជាធិបតេយ្យ​ ប្រកាសថា ​ខ្លួន​នៅតែ​បន្ដ​ទាមទារ​ជា​រដ្ឋ​ឯករាជ្យ​យ៉ាង​ពិតប្រាកដ​ហើយ​ប្រឆាំង​ ដាច់ខាត ​គោលនយោបាយ​របស់​ក្រុង​ប៉េកាំង​ដែល​ថា​តៃវ៉ាន់​ជា​ខេត្ត​របស់​ខ្លួន ​។ ​ទោះ​បែប​នេះ​ក្ដី ​បច្ចុប្បន្ន​ក្រុង​ប៉េកាំង ​និង​ក្រុង​តៃប៉ិ​កមាន​ទំនាក់ទំនង​តែ​ពាណិជ្ជកម្ម​​ជាមួយគ្នា​តែ​ប៉ុណ្ណោះ​ ៕

បញ្ចប់បញ្ហាមុនខ្នង តាមរូបមន្តងាយៗ

បញ្ហាមុនខ្នង ជាបញ្ហាមួយដែល តែងតែកើតឡើង ចំពោះយុវវ័យ​ មិនថាប្រុស រឺស្រីនោះទេ ។ ប៉ុន្តែវា មិនមែនជាបញ្ហា ដែលមិនអាច ព្យាបាលបាននោះទេ ព្រោះយើងខ្ញុំមាន រូបមន្តធម្មជាតិ មួយចំនួនដែលអាច ជួយអ្នកបាន ។ ជ្រើសរើសវិធី មួយណាក៏បាន ដែលលោកអ្នកគិតថា ងាយស្រួលសំរាប់អ្នក ក្នុងការរកគ្រឿងផ្សំ៖

១. Exfoliate
Exfoliate ជាជំរើសមួយដ៏ល្អ សំរាប់អ្នក ។ អ្នកអាចរកជាវ Scrub ដែល មានលក់ស្រាប់នៅ លើទីផ្សា រឺប្រសិនបើអ្នក មិនចង់ចំណាយ ប្រាក់ច្រើនទេ​ អ្នកអាចធ្វើ ដោយខ្លូនឯងក៏បាន ។ អ្វីដែលអ្នកត្រូវធ្វើ អំបិលគ្រួស (បុកវាអោយ បែកតិចៗ កុំអោយម៉ត់ពេក) ២ ស្លាបព្រាបាយ, ស្ករ ២ ស្លាបព្រាបាយ, ប្រេងអូលីវ រឺទឹកដោះគោឆៅ​១ ស្លាបព្រា ។ បន្ទាប់ដុសវា ទៅលើខ្នងរបស់អ្នក ដោយប្រើអេប៉ុង ខាត់ស្បែក ។

២. ម្សៅធម្មជាតិ (Oatmeal)
គ្រឿងផ្សំ៖
- Oatmeal ៣ ស្លាបព្រាបាយ
- ទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រាបាយ
- ទឹកក្តៅបន្តិចបន្តួច
- ចាក់ Oatmeal ទៅក្នុងទឹកក្ដៅ
- បន្ថែមទឹកឃ្មុំចូល
- ទុកអោយវាត្រជាក់ ទៅតាមដំណើរ
- ពេលដែលវាត្រជាក់ ល្បាយនឹងស្ងួត ដូច្នេះបន្ថែមទឹកឃ្មុំ​ បន្តិចទៀតចូល 
- លាបវាទៅលើខ្នង របស់អ្នក
- ទុកចោល ១៥ ទៅ ២០ នាទី
- លាងចេញជាមួយ ទឹកក្ដៅឧណ្ហៗ

៣. ឈើអែម និង ទឹកឃ្មុំ
គ្រឿងផ្សំ៖
- ឈើអែម (កិន រឺបុក អោយម៉ត់ ដូចម្សៅ) ១ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា កន្លះស្លាបព្រាកាហ្វេ (មានក៏បាន អត់ក៏បាន)

វិធីធ្វើ៖
- លាយគ្រឿងផ្សំ ដែលបានរៀបរាប់ ខាងលើបញ្ជូលគ្នា
- លាបទៅលើ ខ្នងរបស់អ្នក
- ទុកចោល ១៥ ទៅ ២០ នាទី
- លាងចេញ ជាមួយទឹកក្តៅឧណ្ហៗ

៤. Baking soda
គ្រឿងផ្សំ៖
- Baking soda ១ ស្លាបព្រាបាយ
- ទឹក បន្តិចល្មមលាយ ខាប់

វិធីធ្វើ៖
- លាយ Baking soda ជាមួយទឹកអោយខាប់
- លាបទៅខ្នង របស់អ្នក
- ទុកចោល ១០ ទៅ​ ១៥ នាទី​
- លាងចេញជាមួយទឹក

៥. ប្រទាលកន្ទុយក្រពើ
កាត់ប្រទាល កន្ទុយក្រពើ យកតែជាតិ ជែលរបស់វា ។ លាបទៅលើ ខ្នងរបស់អ្នក​ ។ ធ្វើវា ៣-៤ ដងក្នុងមួយថ្ងែ ៕