១) អាមេរិកមាន GDP ១៧,៥ ពាន់ពាន់លានដុល្លារGDP ១៧,៥ ពាន់ពាន់លានដុល្លារ គឺជាផលិតផលក្នុងស្រុកសរុបរបស់អាមេរិកគិតជា PPP ឬ យុគភាពនៃអំណាចទិញប្រចាំឆ្នាំ២០១៤ កន្លងទៅនេះ។ យ៉ាងណាមិញ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) វិញដែលមានប្រមាណ
៥២ ៨០០ដុល្លារ បានធ្វើឲ្យមហាអំណាចមួយនេះជាប់ចំណាត់ថ្នាក់ទី
១៤ ដែលមានប្រជាជនរកប្រាក់ចំណូលខ្ពស់ជាងបំផុតនៅលើពិភពលោក។
២) ចិនមាន GDP ១០,០ ពាន់ពាន់លានដុល្លារសម្រាប់មហាយក្សអាស៊ីមួយនេះបានឈរនៅលំដាប់លេខពីរមាន GDP សរុប
១០,០ ពាន់ពាន់លានដុល្លារ (គិតជា PPP)។ ប៉ុន្តែគួរឲ្យស្តាយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) របស់ប្រជាជនចិនមានត្រឹមតែ
៩ ៨០០ដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី
១២១មានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។
៣) ជប៉ុនមាន GDP ៤,៨ ពាន់ពាន់លានដុល្លារGDP ៤,៨ពាន់ពាន់លានដុល្លារគឺជាចំនួនមួយដ៏ច្រើនបើប្រៀបធៀបទៅនឹងប្រជាជនជប៉ុនដែលមានប្រមាណ ១២៧,៦ លាននាក់ (២០១២)។ ថ្វីត្បិតតែមាន GDP តិចជាងចិន តែផលិតផលក្នុងស្រុកសរុបរបស់ប្រជាជនជប៉ុន (GDP per capita) មានរហូតដល់
៣៧ ១០០ដុល្លារឯណោះក្នុងមួយឆ្នាំ ដែលធ្វើឲ្យពលរដ្ឋរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី
៣៦ មានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។
៤) អាល្លឺម៉ង់មាន GDP ៣,៩ ពាន់ពាន់លានដុល្លារសម្រាប់តំបន់អឺរ៉ុប អាល្លឺម៉ង់គឺជាមហាអំណាចទី១ មាន GDP ខ្ពស់ជាងគេ តែសម្រាប់ពិភពលោក ខ្លួនបានឈរក្នុងតំណែងទី៤។ យ៉ាងណាមិញជាមួយទំហំ GDP
៣,៩ ពាន់ពាន់លានដុល្លារ (គិតជា PPP) ផលិតផលក្នុងស្រុកសរុបរបស់ប្រជាជនអាល្លឺម៉ង់
៣៩ ៥០០ដុល្លារបានធ្វើឲ្យពលរដ្ឋរបស់ខ្លួនឈរនៅតំណែងទី
២៩ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
៥) បារាំងមាន GDP ២,៩ ពាន់ពាន់លានដុល្លារជាមួយទំហំ
GDP ២,៩ ពាន់ពាន់លានដុល្លារ (គិតជា PPP) ប្រជាជនបារាំងឈរនៅលំដាប់លេខរៀងទី
៣៩ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០១៤កន្លងទៅនេះ ពោលគឺមានប្រមាណ
៣៥ ៧០០ដុល្លារ។
...ប្រទេសទាំង៨ ជាមហាអំណាចប្រាក់ចំណូលទេសចរណ៍ច្រើនជាងគេនៅលើពិភពលោក...៦) អង់គ្លេសមាន GDP ២,៨ ពាន់ពាន់លានដុល្លារGDP ២,៨ ពាន់ពាន់លានដុល្លារ គឺជាផលិតផលក្នុងស្រុកសរុប (គិតជា PPP) របស់ចក្រភពអង់គ្លេសប្រចាំឆ្នាំ ២០១៤ កន្លងទៅនេះ។ ជាមួយនឹផលិតផលក្នុងស្រុកសរុប
៣៧ ៣០០ដុល្លារសម្រាប់មនុស្សម្នាក់ ចំនួននេះបានធ្វើឲ្យពលរដ្ឋរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី
៣៤ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
៧) ប្រេស៊ីលមាន GDP ២,២ ពាន់ពាន់លានដុល្លារងាកនៅកាន់ទ្វីបអាមេរិកខាងត្បូង ឬ អាមេរិកឡាទីន ប្រេស៊ីលជាមហាអំណាចសេដ្ឋកិច្ចទី១ ប្រចាំ តំបន់នេះជាមួយទំហំ
GDP ២,២ ពាន់ពាន់លានដុល្លារ (គិតជា PPP)។ ទោះបីជាបែបនេះក្តី ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក្នុងចំនួន
១២ ១០០ ដុល្លារ បានធ្វើឲ្យពលរដ្ឋរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី
១០៥ ដែលមានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
៨) អ៊ីតាលីមាន GDP ២,២ ពាន់ពាន់លានដុល្លារមិនខុសពីប្រេស៊ីល GDP (គិតជា PPP) របស់អ៊ីតាលីមានចំនួន
២,២ ពាន់ពាន់លានដុល្លារ។ ប៉ុន្តែផលិតផលក្នុងស្រុកសរុបរបស់មនុស្សម្នាក់មិនដូចប្រជាជនប្រេស៊ីលឡើយ ពោលគឺប្រជាជនអ៊ីតាលីមានប្រាក់ចំណូលប្រចាំឆ្នាំ
២៩ ៦០០ដុល្លារ។ នេះបានធ្វើឲ្យពលរដ្ឋរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី
៥១ មានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។
៩) រុស្សីមាន GDP ២,១ ពាន់ពាន់លានដុល្លារជាមហាអំណាចមានទឹកដីធំជាងគេបំផុតនៅលើពិភពលោក រុស្ស៊ីបានឈរនៅតំណែងទី ៩ មាន ទំហំ
GDP ២,១ ពាន់លានដុល្លារ (គិតជា PPP)។ ងាកមកមើលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់វិញ (GDP per capita) គឺមានប្រមាណ
១៨ ១០០ដុល្លារ ដែលនេះធ្វើឲ្យប្រជាជនរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី
៧៧ មានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក។
១០) ឥណ្ឌាមាន GDP ២,០ ពាន់ពាន់លានដុល្លារត្រឡប់មកមើលឥណ្ឌាដែលជាមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីដែរនោះ មាន
GDP ២,០ ពាន់ពាន់លានដុល្លារ (គិតជា PPP)។ ប៉ុន្តែ កាន់តែគួរឲ្យស្តាយជាងប្រជាជនចិនទៅទៀត ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) មានត្រឹមតែ
៤ ០០០ដុល្លារប៉ុណ្ណោះដែលនេះធ្វើឲ្យពលរដ្ឋរបស់ខ្លួនជាប់ចំណាត់ថ្នាក់ទី
១៦៩ មានប្រាក់ចំណូលខ្ពស់ជាងគេបំផុតនៅលើពិភពលោក។