ចំនុចសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ និងមិនគួរធ្វើនៅពេលមានផ្គររន្ទះ៖
១- ត្រូវរូតរះរកកន្លែងសុវត្ថិភាព (ផ្ទះ សាលារៀន វត្ត…)
២- ត្រូវបន្ទន់ខ្លួនចុះ អោបក្បាលជង្គង់ និងបិទត្រចៀកសងខាងប្រសិនបើមានបង្គោលភ្លើង ត្រូវអង្គុយបែបនេះនៅក្រោមបង្គោលភ្លើង ដូចក្នុងរូបភាព
៣- នៅចង្ងាយពីគ្នា (មិត្តភ័ក្ត្រ ឬអ្នកដើរជាមួយ) ៦ម៉ែត្រ៤- ពេលរកទីសុវត្ថិភាពមិនទាន់បាន កុំទម្រេតលើផ្ទៃរាប ព្រោះអាចធ្វើឲ្យចរន្តអគ្គិសនីរកាត់ខ្លួនបាន
៥- ត្រូវបញ្ឈប់ការភ្ជួររាស់ដោយ គោយន្ត ត្រាក់ទ័រនិងរកទីសុវត្ថភាព
៦- ត្រូវដាក់វត្ថុធ្វើពីលោហៈធាតុ ឲ្យនៅឆ្ងាយពីខ្លួនប្រមាណ ៦ម៉ែត្រ
៧- ត្រូវរត់ចេញពីទឹកក្នុងស្រែ ទឹកបឹង ទឹកព្រែក និងទន្លេ
៨- មិនត្រូវជ្រកក្នុងតង់ រោងតូចៗ ឬដើមឈើជាដាច់ខាត ៕
Monday, April 27, 2015
ចំនុចសំខាន់ៗមួយចំនួនដែលអ្នកគួរធ្វើ និងមិនគួរធ្វើនៅពេលមានផ្គររន្ទះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment