| ខេត្តស្វាយរៀង (Svay Rieng) | |
|---|---|
| ខេត្ត | |
| Svay Rieng countryside. | |
| Map of Cambodia highlighting Svay Rieng | |
| កូអរដោនេ: 11°4′N 105°49′Eកូអរដោនេ: 11°4′N 105°49′E | |
| ប្រទេស | |
| ទីរួមខេត្ត | ក្រុងស្វាយរៀង |
| រដ្ឋាភិបាល | |
| • Governor | Men Vibol (CPP) |
| ផ្ទៃក្រឡា | |
| • សរុប | ២៩៦៦ គម២ (១១៤៥ ម៉ាយ ការ) |
| ប្រជាជន (2008)[១] | |
| • សរុប | ៤៨២៧៨៥ |
| • សន្ទភាព | ១៦០/គម២ (៤២០/ម៉ាយ ការ) |
| ល្វែងម៉ោង | UTC+07 |
| Dialing code | +855 |
| ក្រមអ.ម.អ. ៣១៦៦ | KH-20 |
| ស្រុក | ៧ |
| ឃំុ | ៨០ |
| ភូមិ | ៦៩០ |
ខេត្តស្វាយរៀង ជា ខេត្តមួយ ស្ថិតនៅអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ទីក្រុងរបស់ ខេត្តស្វាយរៀង ឈ្មោះ ទីក្រុងស្វាយរៀង ។
មាតិកា
[លាក់]ទីតាំងភូមិសាស្ត្រ[កែប្រែ]
ខេត្ដស្វាយរៀង ឋិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ដែនវៀតណាម ដែលមានច្រកព្រំដែនអន្ដរជាតិមួយល្បីឈ្មោះគឺច្រកព្រំដែនបាវិត ឋិតនៅចម្ងាយប្រមាណ៤៨គីឡូម៉ែត្រពីទីរួមខេត្ដស្វាយរៀង។ ធ្វើដំណើរតាមផ្លូវជាតិលេខ១ចម្ងាយប្រមាណ១២២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។ បាវិតជាច្រកដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។ ក្រៅពីការបង្កើតជាតំបន់កំសាន្ដហើយ តំបន់នេះនៅមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសវៀតណាម។ ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរ ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេក្នុងចំណោមតំបន់កំសាន្ដក្នុងខេត្ដនេះ។
បំណែងចែករដ្ឋបាលខេត្ត[កែប្រែ]
ខេត្ដស្វាយរៀងមានស្រុក ក្រុងទាំងអស់ចំនួន៨ គឺស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាសហែក ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួមទាំងឃុំទាំងអស់ចំនួន៨០ និង៦៩០ភូមិ។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង ៖
| កូដស្រុក/ក្រុង | ស្រុក/ក្រុង | ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង |
|---|---|---|
| ២០០១ | ចន្រ្ទា | Chanthrea |
| ២០០២ | កំពង់រោទិ៍ | Kampong Rou |
| ២០០៣ | រំដួល | Romdoul |
| ២០០៤ | រមាសហែក | Romeas Haek |
| ២០០៥ | ស្វាយជ្រំ | Svay Chrom |
| ២០០៦ | ស្វាយរៀង | Svay Rieng |
| ២០០៧ | ស្វាយទាប | Svay Theab |
សេដ្ឋកិច្ច[កែប្រែ]
ផ្សារ៖ កំពង់ចក កំពង់ត្រាច ក្របៅ ជីភូ ថ្នល់បែក បាវិត ប្រសូត្រ ពោធិ៍តាហោ ព្រីសស្ទិក រមាសហែក រំដួល វាលយន្ត ស្វាយជ្រំ ស្វាយទាបអន្តរជាតិបាវិត អូសំដី
ប្រភព៖ km.wikipedia.org
No comments:
Post a Comment