| ខេត្តពោធិ៍សាត់ Pursat | |
|---|---|
| ខេត្ត | |
| រូបតំណាងខេត្តពោធិ៍សាត់ | |
|
ផែនទីប្រទេសកម្ពុជាបង្ហាញទីតាំងខេត្តពោធិ៍សាត់ Map of Cambodia highlighting Pursat | |
| កូអរដោនេ: 12°32′N 103°55′Eកូអរដោនេ: 12°32′N 103°55′E | |
| ប្រទេស | |
| ទីរួមខេត្ត (ក្រុង) | ក្រុងពោធិ៍សាត់ |
| រដ្ឋាភិបាល៖ រដ្ឋបាលខេត្តពោធិ៍សាត់ | |
| • ប្រភេទ | ក្រុមប្រឹក្សាខេត្ត |
| • អភិបាលខេត្ត | ម៉ៅ-ធនិន(គបក) (គបក) |
| • អភិបាលរងខេត្ត | កើត-ឆែ អភិបាលរង អ៊ឹង-គឹមលាង ចេង-ឡៃ ជុក-សុផានី ម៉ក់-រ៉ា |
| ផ្ទៃក្រឡា | |
| • សរុប | ១២៦៩២ គម២ (៤៩០០ ម៉ាយ ការ) |
| ប្រជាជន (២០០៨)[១] | |
| • សរុប | ៣៩៧១០៧ |
| • សន្ទភាព | ៣១/គម២ (៨១/ម៉ាយ ការ) |
| ល្វែងម៉ោង | UTC+07 |
| Dialing code | +855 |
| ក្រមអ.ម.អ. ៣១៦៦ | KH-15 |
| ស្រុក | ៦ |
| ឃំុ | |
| ភូមិ | |
ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារា្រស្ត សរុបក្នុងខេត្ត [២]។
ខេត្តនេះរួមមាន 6ស្រុក 49 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធ ជំរឿនពុំអាចប្រតិបតិខ្ញុំការ បាននៅក្នុងស្រុកមួយគឺ ស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។
រដ្ឋបាលខេត្ត[កែប្រែ]
ខេត្តពោធិ៍សាត់មាន៦ស្រុក[៣]។
| កូដស្រុក | ស្រុក | ជាអក្សរឡាតាំង | ឃុំ សង្កាត់ | ភូមិ |
|---|---|---|---|---|
| ១៥០១ | បាកាន | Bakan | ១០ | |
| ១៥០២ | កណ្តៀង | Kandieng | ||
| ១៥០៣ | ក្រគរ | Krakor | ១១ | |
| ១៥០៤ | ភ្នំក្រវាញ | Phnom Kravanh | ៧ | ៥៦ |
| ១៥០៥ | ក្រុងពោធិ៍សាត់ | Pursat Municipality | ៧ | ៦៦ |
| ១៥០៦ | វាលវែង | Veal Veaeng | ៥ |
តំបន់ទាក់ទាញ[កែប្រែ]
- បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង៖ បូជនីយដ្ឋានអ្នកតាឃ្លាំងមឿងជាបូជនីដ្ឋានប្រវត្តិសាស្ត្រនិងជាទីសក្ការបូជារបស់ប្រជាជនខ្មែរ ស្ថិតតនៅចម្ងាយ៦គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន។ ទីនេះជាតំបន់ប្រវត្ដិសាស្ដ្រមួយយ៉ាងសំខាន់ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតរបស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ ពីពួកចោរឈ្លានពាន។
- តំបន់បាក់ត្រា៖ តំបន់បាក់ត្រាជារមណីយដ្ឋានធម្មជាតិ មានចម្ងាយ១៦គីឡូម៉ែត្រពីទីរួមខេត្ដតាមផ្លូវលេខ៥៦។ រមណីយដ្ឋាននេះមានកូនភ្នំ មានព្រៃ មានទឹកអូរធម្មជាតិ ដែលមានទឹកជាប្រចាំ និងសម្បូរដោយរុក្ខជាតិហូបផ្លែព្រៃដូចជា គុយ សិរមាន់ ជាដើម។
- ភ្នំបាឃ្នះ៖ ភ្នំបាឃ្នះជារមណីយដ្ឋានវប្បធម៌ និង ធម្មជាតិ មានទីតាំងស្ថិតនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកក្រគរ ចម្ងាយ២០គីឡូម៉ែត្រ ពីទីរួមខេត្ដ តាមផ្លូវជាតិលេខ៥
- កំពង់ហ្លួង៖ កំពង់ហ្លួងមានទីតាំងស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្ដ។ តំបន់នេះមានជ្រោយខ្សាច់ដែលជាទីសំរាប់ងូតទឹកលេងកំសាន្តនៅរដូវប្រាំងនៃផ្ទៃបឹងទន្លេសាប។ ចំណែកនៅរដូវវស្សាវិញ ជាពិសេសពេលបុណ្យភ្ជុំបិណ្ឌ គេឃើញមានប្រជាជននាំគ្នាលេងល្បែងកំសាន្តចោលទឹកល័ក្ខដាក់គ្នាលើផ្ទៃបឹងទន្លេសាប។
- កំពែង៖ កំពែងមានទីតាំងស្ថិតនៅក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកក្រវ៉ាញ ចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ដ។
- ភ្នំដាក់ព្រះ៖ ភ្នំដាក់ព្រះមានចម្ងាយ១០គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងភូមិរលាប ឃុំរលាប ស្រុកពោធិ៍សាត់។
- កោះសំពៅមាស៖ កោះសំពៅមាសមានទីតាំងស្ថិតនៅចំពីមុខសាលាខេត្ដពោធិ៍សាត់ មានផ្ទៃប្រមាណជាង ២ហិចតា។
- ព្រះធាតុ៖ ព្រះធាតុមានទីតាំងស្ថិតនៅភូមិស្រែស្ដុក ឃុំស្រែស្ដុក ស្រុកកណ្ដៀង ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ដ។
- រម្មនីយដ្ឋានធម្មជាតិច្រកល្អៀង
ប្រភព៖ km.wikipedia.org
No comments:
Post a Comment