ច្បាប់អាជ្ញាសឹកនិយាយឲ្យទូលំទូលាយត្រូវបានអនុវត្តជាផ្លូវការក្នុងស្ថានភាពដែលប្រទេសមួយស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន នៅក្រោយពេលរដ្ឋាភិបាលជាប់គាំងគ្មានប្រសិទ្ធភាពអាចបញ្ចប់អំពើហិង្សាកើតមានឡើងនៅក្នុងប្រទេស។
ដូចអ្វីដែលបានឃើញស្រាប់នៅក្នុងវិបត្តិនយោបាយនាទីក្រុងបាងកក មុនពេលធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី២២ ឧសភាកន្លងទៅនេះ ប្រមុខយោធាថៃបានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស ក្នុងគោលដៅស្ដារសន្តិភាព និងសន្តិសុខជាតិឡើងវិញ។
ក្នុងស្ថានភាពនេះ ក្រុមយោធាបានអនុវត្តច្បាប់អាជ្ញាសឹកដោយកំណត់ថា៖
-រាល់សកម្មជនដែលប្រមូលផ្តុំនៅក្នុងទីក្រុងបាងកក មិនអនុញ្ញាតឲ្យហែក្បូនធ្វើបាតុកម្មក្រៅទីតាំងដែលបានកំណត់នោះឡើយ ដើម្បីការពារមិនឲ្យមានការប៉ះទង្គិចគ្នា ណាមួយជាមួយក្រុមបាតុករប្រឆាំងមួយក្រុមផ្សេងទៀត។
-រាល់សកម្មជនដែលប្រមូលផ្តុំនៅក្នុងទីក្រុងបាងកក មិនអនុញ្ញាតឲ្យហែក្បូនធ្វើបាតុកម្មក្រៅទីតាំងដែលបានកំណត់នោះឡើយ ដើម្បីការពារមិនឲ្យមានការប៉ះទង្គិចគ្នា ណាមួយជាមួយក្រុមបាតុករប្រឆាំងមួយក្រុមផ្សេងទៀត។
– បើគ្មានសេចក្តីជួនដំណឹងជាមុនពីក្រុមយោធាទេនោះ ស្ថានីយទូរទស្សន៍ខ្សែកាប និង ផ្កាយរណបឧបត្ថម្ភដោយអ្នកគាំទ្ររដ្ឋាភិបាល និង ក្រុមប្រឆាំងមិនត្រូវបានអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយឃោសនាបានឡើយ។
- រាល់ស្ថានីយទូរទស្សន៍ និង វិទ្យុទាំងអស់ ត្រូវផ្អាកកម្មវិធីផ្សាយប្រចាំថ្ងៃរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីផ្សព្វផ្សាយពីស្ថានភាពទូទៅរបស់កងទ័ពនៅក្នុងប្រទេស។
-ការផ្សព្វផ្សាយ ឬ ការចេញអត្ថបទណាមួយមានលក្ខណៈញុះញង់នាំឲ្យមានការបះបោរកើតមានឡើង ត្រូវបានហាមឃាត់។
-ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យមានការចេញផ្សាយណាមួយញុះញង់នាំឲ្យមានអំពើហិង្សា ឬ ការប្រឆាំងទៅនឹងយោធាបានឡើយ ហើយបើមិនគោរពទៅតាមបំរាមនេះនឹងត្រូវមានទោស។
-ប៉ូលិសត្រូវប្រគល់ភារកិច្ចរបស់ខ្លួនទៅឲ្យក្រុមកងទ័ព ក្នុងករណីការស្នើសុំណាមួយត្រូវបានធ្វើឡើង។
នៅតាមប្រទេសមួយចំនួន ច្បាប់អាជ្ញាសឹកអាចផ្តល់កំណត់ឡើងទូលំទូលាយ ឬ មានលក្ខណៈតឹងតែងជាងនេះ រហូតមានការផ្តល់អំណាចអនុញ្ញាតឲ្យកងទ័ពធ្វើការឆែកឆេរគ្រប់ពេលវេលានៅក្នុងលំនៅឋានឯកជន កំណត់ចំនួនមនុស្សមិនឲ្យជួបជុំគ្នាចាប់ពី៣នាក់ឡើងទៅ និង ចាប់ខ្លួនជនណាម្នាក់ដែលបង្កឲ្យមានអំពើហិង្សាកើតមានឡើង។
ជាទូទៅរដ្ឋាភិបាលមួយកម្រអនុវត្តច្បាប់អាជ្ញាសឹកណាស់ព្រោះថា វាប៉ះពាល់ខ្លាំងដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ លុះត្រាតែស្ថានភាពសន្តិសុខ និង សន្តិភាពក្នុងប្រទេសនោះមានលក្ខណៈដុនដាបខ្លាំងទើបគេអនុវត្តច្បាប់នេះឡើង៕
No comments:
Post a Comment