Monday, April 27, 2015

ចំនុច​​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​គួរ​ធ្វើ និង​​មិនគួរ​​ធ្វើ​នៅ​ពេល​មាន​ផ្គរ​រន្ទះ​

ចំនុច​​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​គួរ​ធ្វើ និង​​មិនគួរ​​ធ្វើ​នៅ​ពេល​មាន​ផ្គរ​រន្ទះ​៖
១- ត្រូវ​រូតរះ​រក​កន្លែង​សុវត្ថិភាព (​ផ្ទះ សាលារៀន វត្ត​…)
២- ត្រូវ​បន្ទន់ខ្លួន​ចុះ អោបក្បាលជង្គង់ និង​បិទ​ត្រចៀក​សងខាង​ប្រសិនបើ​មាន​បង្គោល​ភ្លើង ត្រូវ​អង្គុយ​បែប​នេះ​​នៅ​ក្រោម​បង្គោល​ភ្លើង ដូច​ក្នុង​រូបភាព​
៣- នៅ​ចង្ងាយ​​​​ពី​គ្នា (​មិត្ត​ភ័ក្ត្រ ឬ​អ្នកដើរ​ជាមួយ​) ៦ម៉ែត្រ​៤- ពេល​រក​ទី​សុវត្ថិភាព​មិន​ទាន់បាន កុំ​ទម្រេត​លើ​ផ្ទៃរាប ព្រោះ​អាច​ធ្វើឲ្យ​ចរន្ត​អគ្គិសនីរ​កាត់​ខ្លួន​បាន​
៥- ត្រូវ​​បញ្ឈ​ប់​ការ​ភ្ជួរ​រាស់​ដោយ គោយន្ត ត្រាក់ទ័រ​និង​រក​ទី​សុ​វត្ថ​ភាព​​
៦- ត្រូវ​ដាក់​វត្ថុ​ធ្វើ​ពី​លោហៈធាតុ​ ឲ្យ​​នៅ​​ឆ្ងាយ​ពី​ខ្លួន​ប្រមាណ ៦​ម៉ែត្រ​
៧- ​ត្រូវ​រត់ចេញ​ពី​ទឹក​ក្នុង​ស្រែ ទឹក​បឹង ទឹក​ព្រែក និង​ទន្លេ​​
៨- មិន​ត្រូវ​ជ្រក​ក្នុង​តង់ រោង​តូចៗ ឬ​ដើមឈើ​ជា​ដាច់ខាត ៕

Tuesday, April 14, 2015

នៅ​ក្នុង​​ឆ្នាំ ២០៥០ ប្រទេស​ទាំង​ ១០ ​នេះ ​មាន​ជាងគេ​បំផុត​នៅ​ពេល​នោះ

យោង​តាម​របាយការណ៍​​ធនាគារ​​អង់គ្លេស  (HSBC) បាន​បង្ហាញ​​ពី​ប្រទេស​ចំនួន ១០ ដែល​នឹង​ក្លាយ​ជា​មហាអំណាច​មាន​ជាងគេ​បំផុត​​​នៅ​ក្នុង​ឆ្នាំ ២០៥០។ ដើម្បី​ចង់​ដឹង​ថា តើ​​ប្រទេស​ណា​ខ្លះ​ជា​មហាអំណាច​មាន​ជាងគេ​ទាំង ១០ នេះ សូម​តាមដាន​ជា​មួយ TheBNEWS ដូច​​ខាងក្រោម​នេះ!

១០) កាណាដា ២,២៩ ពាន់​ពាន់​លាន​ដុល្លារ
កាណាដា នឹង​ក្លាយ​ជា​​មហាអំណាច​ទី ១០ ​ដែល​មាន​ជាងគេ​បំផុត​​នៅ​ក្នុង​ឆ្នាំ ២០៥០ ខណៈ​ដែល​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ខ្លួន​​ត្រូវ​គេ​ព្យាករណ៍​ថា នឹង​កើន​ឡើង​ចំនួន ៣ ដង​​ពី​ប្រទេស​ដែល​​មាន​​ប្រជាជន​មាន​ប្រាក់​ចំណូល​ខ្ពស់​លំដាប់​​ទី ១៥ ​នៅ​ពេល​​បច្ចុប្បន្ន​​ធ្លាក់​មក​ទី​១២​ នៅ​ពេល​នោះ។

៩) បារាំង ២,៧៥ ពាន់​ពាន់​លាន​ដុល្លារ
ទោះបី​ជា​តំបន់​ចាយ​ប្រាក់​អឺរ៉ុ កំពុង​ប្រឈម​ទៅ​នឹង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពេល​បច្ចុប្បន្ន ហើយ​បារាំង​ជា​សមាជិក​មួយ​របស់​​ស្ថាប័ន​មួយ​នេះ (EU) ក៏​ប្រទេស​នេះ​នៅ​តែ​ជា​មហាអំណាច​មាន​ជាងគេ​បំផុត​លំដាប់​ទី​៩ នៅ​ក្នុង​ឆ្នាំ ២០៥០។ ទន្ទឹម​នឹង​នេះ ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​បារាំង​ក៏​នឹង​កើន​ឡើង​ជា​បន្តបន្ទាប់​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល ២ ទៅ ៣ ទសវត្ស​ខាងមុខ​នេះ។​

៨) មិកស៊ិក ២,៨១ ពាន់​ពាន់​លាន​ដុល្លារ
​មិកស៊ិក​ដែល​ស្ថិត​នៅ​អាមេរិក​ខាងជើង​ដែរ​នោះ គឺ​កាន់តែ​អស្ចារ្យ​ថែម​ទៀត ត្បិតអី​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ ២០៥០ នឹង​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​មហាអំណាច​មាន​ជាងគេ​បំផុត​នៅ​ពេល​នោះ។ ថ្វីត្បិត​តែ​មិកស៊ិក​មាន​សេដ្ឋកិច្ច​ទាប​ជាង​កាណាដា​នៅ​ពេល​នេះ តែ​កំណែ​ទម្រង់​លើ​វិស័យ​សេដ្ឋកិច្ច​នៅ​ពេល​បច្ចុប្បន្ន​រួម​មាន ការ​អប់រំ វិស័យ​ថាមពល ទូរគមនាគមន៍ វិនិយោគ ពលកម្ម និង វិស័យ​ហិរញ្ញវត្ថុ​ជា​ដើម គឺ​ជា​ក្តី​សុបិន​ការពិត​មួយ​របស់​ខ្លួន​ដែល​នឹង​ក្លាយ​ជា​ប្រទេស​មាន​ជាងគេ​បំផុត​លំដាប់​ទី ៨ ក្នុង​រយៈ​ពេល​ជាង ៣ ទសវត្ស​ខាងមុខ។

៧) ប្រេស៊ីល ២,៩៦ ពាន់​ពាន់​លាន​ដុល្លារ
ប្រេស៊ីល​ដែល​កំពុង​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំងក្លា​នៅ​​ទ្វីប​អាមេរិក​ខាងត្បូង​នៅ​ពេល​បច្ចុប្បន្ន​​នោះ ធ្វើ​ឲ្យ​គេ​អាច​ព្យាករណ៍​បាន​ថា ខ្លួន​នឹង​ក្លាយ​ជា​មហាអំណាច​មាន​ជាងគេ​បំផុត​លំដាប់​ទី ៧ នៅ​ក្នុង​ឆ្នាំ ២០៥០។  ទោះបី​ជា​ប្រាក់​ចំណូល​ពលរដ្ឋ​របស់​ខ្លួន​​នឹង​​ធ្លាក់​ពី​លេខ​រៀង​ទី ៥២ ​ទៅ​ ទី ៦១ នៅ​ពេល​នោះ តែ​សញ្ញាណ​ល្អ​លើ​ភាព​លូតលាស់​សេដ្ឋកិច្ច នឹង​ជំរុញ​ឲ្យ​ប្រទេស​នេះ​​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិត​ប្រាក​​មែន។

៦) អង់គ្លេស ៣,៥៨ ពាន់​ពាន់​លាន​ដុល្លារ
នៅ​ក្នុង​ឆ្នាំ ២០៥០ នេះ​​សេដ្ឋកិច្ច​អង់គ្លេស​ហាក់​មាន​លក្ខណៈ​​ល្អ​ប្រសើរ​ឡើង​បន្តិច តែ​នៅ​ចាញ់​អាល្លឺម៉ង់​ដែល​មាន​កំណើន​ (GDP) នាំ​មុខ​អង់គ្លេស​រហូត​ដល់ ៣៤៦ ពាន់​លាន​ដុល្លារ​ទៅ​ហើយ។​  យ៉ាងណា​មិញ សេដ្ឋកិច្ច​​អង់គ្លេស​នៅ​តែ​ដើរ​ទៅ​មុខ​ដោយសារ​វិស័យ​ឧស្សាហកម្ម​របស់​ខ្លួន​នៅ​​តែ​ផ្តល់​ផ្លែផ្កា​យ៉ាង​ធំ​សម្បើម​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន។ ចង់​ឬ មិន​ចង់​​តាម​ការ​ព្យាករណ៍ អង់គ្លេស​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​ជាងគេ​បំផុត​ទី ៦ នៅ​ពេល​នោះ។

៥) អាល្លឺម៉ង់ ៣,៧១ ពាន់​ពាន់​​លាន​ដុល្លារ
នៅ​ក្នុង​ឆ្នាំ ២០៥០ គេ​បាន​ព្យាករណ៍​ថា អាល្លឺម៉ង់​​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​ក្នុង​ឆ្នាំ ២០៥០ និង ជា​មហាអំណាច​មាន​ជាង​គេ​បំផុត​លំដាប់​ទី ៥ នៅ​លើ​ពិភពលោក។ ​ទោះបី​ជា​ខ្លួន​ធ្លាក់​ពី​តំណែង​លេខ​៤ ដោយសារ​តែ​សេដ្ឋកិច្ច​ឥណ្ឌា​ល្អ​ជាង​ក្តី ប្រាក់​ចំណូល​ពលរដ្ឋ​របស់​ខ្លួន​នឹង​ហក់​ពី​លេខ​រៀង​ទី ១៨ មក​លេខ​រៀង​ទី ១០ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាងគេ​បំផុត​នៅ​ពេល​នោះ​ដោយ​សារ​តែ​ស្ថិរភាព​សេដ្ឋកិច្ច​។

៤) ជប៉ុន ៦,៤៣ ពាន់​ពាន់​លាន​ដុល្លារ
ជប៉ុន​​នឹង​​ប្រឈម​មុខ​ទៅ​​នឹង​​ការ​ធ្លាក់​ចុះ​​កំណើន​ពលរដ្ឋ​របស់​ខ្លួន​នៅ​​ក្នុង​ឆ្នាំ ២០៥០ តែ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​តែ​ល្អ​ប្រសើរ​នៅ​ពេល​នោះ ពោល​គឺ​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី បូព៌ា​មួយ​នេះ​នឹង​ក្លាយ​ជា​​ប្រទេស​មាន​ជាងគេ​បំផុត​ទី ៤ នៅ​ពេល​នោះ​។ កំណើន​លូតលាស់​លើ​វិស័យ​សេវាកម្ម ពាណិជ្ជកម្ម និង ឧស្សាហកម្ម​គឺ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ដង្ហើម​សេដ្ឋកិច្ច​​របស់​ខ្លួន​គ្មាន​ដែន​កំណត់។

៣) ឥណ្ឌា ៨,១ ​ពាន់​ពាន់​លាន​ដុល្លារ
សម្រាប់​ទ្វីប​អាស៊ី ឥណ្ឌា​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ បន្ទាប់​ពី​ចិន​នៅ​​ក្នុង​ឆ្នាំ ២០៥០ និង​ ជា​មហាអំណាច​​មាន​ជាងគេ​បំផុត​លំដាប់​ទី​៣ នៅ​ពេល​នោះ។ ជា​មួយ​នឹង​ការ​ចម្លង​​គំរូ​ដឹក​នាំ​សេដ្ឋកិច្ច​មក​ពី​​​​​​លោក​​​ខាងលិច កំណើន​​កម្លាំង​ពលកម្ម ទំនើបកម្ម​លើ​វិស័យ​បច្ចេកវិទ្យា ​ទាំង​នេះ​សុទ្ធតែ​ជា​សក្ដានុពល​របស់​ខ្លួន​នៅ​ពេល​​អនាគត។

២) សហរដ្ឋអាមេរិក ២២,២៧ ពាន់​ពាន់​លាន​ដុល្លារ​
អាមេរិក​ដែល​​ជា​មហាអំណាច​សេដ្ឋកិច្ច​​ឈាន​មុខ​គេ​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ​នោះ នឹង​​​បាត់បង់​តំណែង​របស់​ខ្លួន​មក​ទីពីរ​វិញ​​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ។ យ៉ាងណាមិញ កំណើន​ប្រាក់​ចំណូល​ពលរដ្ឋ​របស់​ខ្លួន ក៏​នឹង​កើន​ឡើង​​ផង​ដែរ​នៅ​ពេល​នោះ ហើយ​នៅ​តែ​ច្រើន​ជាង​ប្រាក់​ចំណូល​ប្រជាជន​ចិន​ដែល​នឹង​ក្លាយ​ជា​មហាអំណាច​មាន​ជាងគេ​បំផុត​ទី១ ​ក្នុង​រយៈ​ពេល​ដូច​​គ្នា​នេះ។

១) ចិន ២៥,៣៣ ពាន់​ពាន់​លាន​ដុល្លារ
ថ្វីត្បិត​តែ​នៅ​ពេល​បច្ចុប្បន្ន​ ​ចិន​ជា​មហាអំណាច​មាន​​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ធំ​ជាងគេ​បំផុត​លំដាប់​ទី​២ ​បន្ទាប់​ពី​អាមេរិក តែ​តំណែង​នេះ​នឹង​ធ្លាក់​មក​​ខ្លួន​វិញ​។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​គួរឲ្យ​សង្ស័យ​នោះ​ឡើយ​ដែរ​ថា ចិន​នឹង​មិន​អាច​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ ២០៥០ ព្រោះ​កំណែទម្រង់​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ខ្ពស់​រហូត​ដល់ ៧% ក្នុង​មួយ​ឆ្នាំៗ​នា​ពេល​បច្ចុប្បន្ន​ គឺ​ជា​សញ្ញាណ​ល្អ​ពី​ភាព​មាន​បាន​របស់​ខ្លួន​នៅ​ពេល​អនាគត៕

Thursday, April 9, 2015

ប្រវត្តិសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???

ថ្វីត្បិតតែឯកសារដែលខ្ញុំសរសេរនេះខ្លីបន្ដិចមែន តែខ្ញុំគិតថាវាគ្រប់គ្រាន់ល្មម សំរាប់អោយកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។

ភាគ ១ : ព្រះសង្ឃជាឈ្លើង ….
ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ….

…… 1945-1946 ប្រកាស អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដី
នៅកោះត្រលាច ។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ អោយឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។

(ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយៈ សៀវភៅចរិក បុរាណខ្មែរ “ព្រះសង្ឃជាឈ្លើង” ប៉ុន្ដែ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណា ហ៊ានអាន និងត្រូវជាប់គុក។ នៅសល់ត្រឹមតែ តិចតួច និង ពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម)។

នាកំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាសមិនអោយមានប្រទេសណាមួយធ្វើអណានិគម លើប្រទេសណាមួយឡើយ ដោយយួនដឹងខ្លួនមុនថាបារាំង នឹងមិនអាចតាំងឈរជើងនៅកម្ពុជាបានយូរឡើយផែនការស្រីស្អាតរបស់ ហូជីមិញ បានចាប់ផ្ដើមពង្វក់បារាំងសែស តាមចាស់ៗធ្លាប់ឆ្លងកាត់ សម័យនោះបានប្រាប់ថា យួនវាយកស្រីស្អាតៗ មកថ្វាយបារាំង អស់នោះជារៀងរាល់ថ្ងៃ ដើម្បីលួងចិត្ត អោយបារាំងប្រគល់ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) មកអោយយួន។

លុះដល់ឆ្នាំ 1949 បារាំងលុងជឿតាម ឧបាយថាអោយធ្វើជំរឿន ថាខ្មែរ ឬ យួនមានច្រើនជាងនោះយួនវាបានអោយកូនចៅរបស់វាប្រមូលគ្នានៅចាំផ្ទះរីឯខ្មែរក្រោមមិនដឹងក៍ទៅធ្វើស្រែ ចូលព្រៃកាប់អុស អស់ ជំរឿនចេញមកថា យួនច្រើនជាង ខ្មែរ។ បារាំងក៏សំរេចចិត្តកាត់ដីកម្ពុជាក្រោមទៅអោយយួនថ្ងៃទី4 ខែមិថុនា ឆ្នាំ1949។

កំហឹងប្រជាពលរដ្ឋខ្មែរក៏ពុះកញ្រ្ជោលឡើង យ៉ាងខ្លាំងបានងើបតតាំងប្រឆាំងបណ្ដេញអាគាំងដែលមានប្រមុខដឹកនាំដោយស្ដេច សីហនុ។ ហូ ជីមិញ អ្នកមុគ្គទេស នយោបាយជើងចាស់ដ៏ឆ្នើមបានចាត់ចាក់ឬសនយោបាយខ្មែររួចស្រេចតាំងពី 1949 បានចេញជារូបរាងនៅឆ្នាំ1951 ហៅថា ប្រជាជនបដិវត្តន៍កម្ពុជា (ឆ្វេងនិយម)។

សម្ដេចតាបាន ឈ្នះឯករាជ្យពីបារាំង នៅថ្ងៃ ទី9 ខែវិច្ឆិកា ឆ្នាំ1953។
បំណងទ្រង់ ចង់ស្ដារប្រទេអោយមាំ នឹងតទល់ទាមទារកម្ពុជាក្រោមមកវិញ ។
ទ្រង់បានឈប់គ្រងរាជ្យរួចដើរនយោបាយ សម័យសង្គមរាស្រ្ដនិយម ។
ជាការពិតសម្ដេចសីហនុ ក្នុងរាជ្យជាតិ ទើបរស់សារជាថ្មី ត្រូវចាំបាច់ដោះស្រាយ រឿងព្រំដែនខាងលិច (សៀម) ជាមុនសិន ទ្រង់អភិវឌ្ឍន៍ប្រទេស និងរវល់រហូតដល់ឈ្នះសៀមក្នុងឆ្នាំ1962។

ពេលនោះនយោបាយខ្មែរលែងមានគ្រឹះរឹងមាំហើយដោយពួកឆ្វេងនិយមបានមូលបង្កាច់អ្នកស្នេហាជាតិ បានញុះញង់សម្ដេចតា អោយស្អប់ពួកសេរីជា អ្នកជាតិនិយម (ស្ដាំនិយម)។ (ត្រឹមនេះទៅ ខ្ញុំសូមកាត់ មិននិយាយព្រោះវាជាកំហុសមួយដែររបស់ព្រះអង្គដែរ)។

លុះសង្រ្គាមរវាងយួននិង អាមេរិក បានចូលមកដល់។
ហូជីមិញបានបញ្ចុះបញ្ចូលសម្ដេចតា ដោយមានកិច្ចសន្យា
ទី ១: បើសង្រ្គាមឈ្នះអាមេរិក ហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោមអោយវិញ
ទី ២: ខ្មែរត្រូវគោរពកិច្ចសន្យា អោយ កងទ័ពយួនបោះទីតាំងនៅតាមព្រំដែន កម្ពុជានិង ប្រជាជនយួនចូលមកដោយគ្មានលក្ខណ្ឌ។

កិច្ចសន្យានេះ មិនបានត្រូវបង្ហើបអោយ ឥស្សរជនខ្មែរ បានដឹងឡើយ ដែលធ្វើអោយគ្រប់គ្នា អ្នកជាតិនិយម ចោទព្រះអង្គថា រាប់អានយួន ។

ដោយអាមេរិកមិនមានទីតាំងបោះទ័ពចូលវាយ យួន ក៏ សម្រេចចុះផ្ទាល់វាយតែត្រូវចាញ់ យួនយ៉ាងអាម៉ាស់។

ដើម្បីបញ្ចៀស ពីកិច្ចសន្យា របស់សម្ដេចតា ហូជីមិញ ដែលបានធ្វើសង្រ្គាមឈ្នះអាមេរិក ហូជីមិញបាន លេបថ្នាំ សំលាប់ខ្លួននៅថ្ងៃទី3 ខែកញ្ញា ឆ្នាំ1969។

សម្ដេចតា បានទៅចូលរូមបុណ្យសព ហូជីមិញទាំងស្រក់ទឹកភ្នែកដោយដើរនយោបាយទាល់ច្រក សម្ដេចតាបានធ្វើដំណើរកំសាន្ដ ទៅចិន បារាំង។

ឆ្នាំ1970 លំហូរចូលជនជាតិ យួន កាន់តែច្រើនឡើងបន្ដមេទ័ព លុន នល់បាន ទូរសាអង្វរ អោយព្រះអង្គចូលមកគ្រប់គ្រង់ ស្ថានភាពប្រទេសជាបន្ទាន់ ព្រោះយួនចូលកាន់តែច្រើន។

សម្ដេចតា បានបញ្ជាឲ្យ លន់ នុល ធ្វើរដ្ឋប្រហារព្រះអង្គ ដើម្បីយកអំណាចទ័ពដេញយួន។
លន់ នុល មិនព្រមធ្វើតាម ….ក្រោយមកមិនយូរប៉ុន្មានដោយមិនមានវត្តមានត្រលប់មកវិញនៃព្រះអង្គ, សភាជាតិ បានបោះឆ្នោតជាឯកឆន្ទ ដកសេចក្ដីទុកចិត្ត និងតែងតាំងលោក លុន នល់ ធ្វើជា ប្រធានាធិបតី ។

លន់ នុល, ចេង ហេង , សេរី អមតះ បានប្រកាសថា ក្នុងរយៈពេល ៤៨ម៉ោង យួនត្រូវចាកចេញវិញអោយអស់ បើពុំនោះ និងប្រកាសសង្រ្គាម។ ក្រោយមក របបសាធារណៈរដ្ឋ បានសំលាប់យួន យ៉ាងរង្គាល លុន នល់ ឯកភាព អោយអាមេរិក ទំលាក់គ្រាប់បែក ដើម្បី បណ្ដេញយួន តាមព្រំដែន។

……………………………….

ហូជីមិញ ជាមុគ្គទេសនយោបាយដ៏ឆ្នើម វាពិតជាដឹងថាជនជាតិយួន នឹងត្រូវបានសំលាប់រង្គាល វាបានបញ្ជូន យួន យ៉ាងច្រើន ចូលបង្កប់ក្នុងព្រៃម៉ាគី រៀនខ្មែរឆ្អិនឆ្អៅ ហៅថា អង្គការខ្មែរក្រហម ចាំជួយ សាឡុតស និង អៀង សារី ផ្ដួលរបបថ្មី សំរាប់សងសឹក ទៅហ្នឹងការសម្លាប់រង្គាល របស់ខ្មែរ គឺ នោះហើយ អង្គការជានរណា ខ្ចីដៃខ្មែរ សំលាប់ខ្មែរ ជាង ២លាន ៥សែន នាក់។
………………………………..

បណ្ដាំ ហូជីមិញ :

ចម្ប៉ាយកបាន ស្ងាត់ !
ឡាវ យកបាន ស្ងាត់ !
ខ្មែរកម្ពុជាក្រោម យកបាន កូនចៅយួនជំនាន់ក្រោយ មិនត្រូវទាក់ទងជាមួយខ្មែរដាច់ខាត បើស្ដេច សីហនុ នៅមានជីវិត បើពុំនោះទេ ខ្មែរក្រោមនឹងបាត់បង់ទៅវិញ
ហើយជាពិសេស ត្រូវប្រយ័ត្នអោយបានដាច់ខាត ពួកអាវធំ (ព្រះសង្ឃ) មុន ១០០ឆ្នាំ ដែលកម្ពុជាក្រោមបានមកយើង។

តើ ប្រទេស​រុស្ស៊ី​មាន​ទឹកដី​ធំ ហើយ​សត្រូវ​វាយ​យក​មិន​បាន​ ដោយ​សារ​កត្តា​អ្វីខ្លះ?

តាម​ពិត​​​ប្រទេស​រុស្ស៊ី​មាន​ទឹកដី​ធំ ហើយ​សត្រូវ​វាយ​យក​មិន​បាន​ ដោយ​សារ​កត្តា​ទាំង​នេះ​សោះ!ផែនទី​ប្រទេស​រុស្ស៊ី​ប្រភព៖​ wikipedia

​​កត្តា​ភូមិសាស្ត្ររបស់​​​ប្រទេស​រុស្ស៊ី​​​​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​​ប្រទេស​នេះ​មាន​អតីតកាល​ពោរពេញ​ដោយ​ចម្បាំង​រាំងជល់ ​ភាព​ក្រីក្រ និង​អំណាច​ផ្ដាច់​ការ​។ តាមរយៈ​វីដេអូ​មួយ​ឈុត​ដែល​បង្ហោះ​នៅ​លើ YouTube ​កាលពី​ដើម​ឆ្នាំ២០១៥ បណ្ដាញ​ខាង​ចែកចាយ​ព័ត៌មាន​អំពី​ភូមិសាស្ត្រ​នយោបាយ​បាន​សរុប​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​កត្តា​ភូមិសាស្ត្រ​របស់​ប្រទេស​រុស្ស៊ី ​ហើយ​បាន​បង្ហាញ​ថា​កត្តា​ទាំង​ពីរ​នេះ​មិន​អាច​កាត់​ផ្ដាច់​គ្នា​​ជា​ដាច់​ខាត។

កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​រុស្ស៊ី​មាន​ផ្ទៃ​ដី​ធំ​ទូលាយ – ​ផ្ទៃ​ដី​មិន​សូវ​មាន​តំបន់​ទាប​ខ្ពស់​លើស​គ្នា និង​គ្មាន​តំបន់​ជួរ​ភ្នំ ឬ​ដែនសមុទ្រ​ធ្វើ​ជា​របង​ការពារ​។ ប្រជាពលរដ្ឋ​រុស្ស៊ី​ តាំងពី​ណា​ពី​ណី​មក​ ត្រូវ​តែ​ខំប្រឹង​ការពារ​ទឹកដី​ដែល​ដូនតា​ខ្លួន​បន្សល់​ទុក​ឲ្យ តាមវិធី​គ្រប់គ្រង​បែប​ផ្ដាច់​ការ និង​បែប​ការិយាធិបតេយ្យ (bureaucratic)។

…​​រុស្ស៊ី​ គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​លើ​ប្រទេស​នៅ​តំបន់​​បាល់ទិក​ ដើម្បី​បណ្តេញ​កងទ័ព​​អង្គការ​ NATO​ ចេញពី​ព្រំដែន​ខ្លួន​!…

បន្ទាប់​ពី​ផ្ដួល​រំលំ​ចក្រភព​ម៉ុងហ្គោល​ និង​ចក្រភព Tatar កាលពី​ឆ្នាំ១៥០០ ប្លាយ​រួចមក មេដឹកនាំ​រុស្ស៊ី​គ្រប់​ជំនាន់​សម្លឹង​ឃើញ​ថា​ប្រទេស​រុស្ស៊ី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក «បើ​មិន​ដើរ​ឈ្លានពាន​គេ មាន​តែ​ត្រូវ​គេ​ឈ្លានពាន​ – conquer or be conquered»។ ដូចនេះ បំណាច់​នឹង​គេច​មិន​ផុត​ពី​ស្ថានភាព​ធ្វើ​សង្គ្រាម​ដដែល ​ធ្វើ​ឲ្យ​អធិរាជ​សារ (Tsar) ​នៃ​ចក្រភព​រុស្ស៊ី​សម្រេច​លើក​កងទ័ព​ដើរ​វាយ​យក​តំបន់​ជិត​ខាង​មក​ត្រួតត្រា ហើយ​វាយ​ពង្រីក​ខ្លួន​ឥត​ឈប់ឈរ។ អំណឹះ​តមក ប្រទេស​រុស្ស៊ី​បាន​វាយ​ពង្រីក​ខ្លួន​តាម​ច្រើន​មុខ​ព្រួញ​ដូច​ជា៖ ពង្រីក​ទៅ​ភាគ​ខាង​ត្បូង – ភាគ​ខាង​លិច និង​ពិសេស​គឺ​ភាគ​ខាងកើត (អឺរ៉ុប​ខាងកើត)។

តាមពិត ប្រទេស​រុស្ស៊ី​មាន​ប្រជាពលរដ្ឋ​ច្រើន អាច​ធ្វើ​កំណែន​កងទ័ព​ក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ទប់​ទល់​នឹង​សត្រូវ​ដែល​ចង់​ឈ្លានពាន ប៉ុន្តែ​យ៉ាងហោចណាស់ ការ​វាយ​ពង្រីក​ទឹក​ដី​ឲ្យ​ធំ​ទូលាយ​បែប​នេះ​ជា​យុទ្ធ​វិធី​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​យុទ្ធសាស្ត្រ «ដក​ថយ ដើម្បី​ប្រមូល​កម្លាំង​វាយ​បក​វិញ» ហើយ​ទឹក​ដី​ដ៏​ធំ​ទូលាយ​នេះ​ហើយ ដែល​កងទ័ព​ឈ្លាន​ពាន​មិន​អាច​វាយ​ឈ្នះ​កងទ័ព​រុស្ស៊ី ព្រោះ​វាយ​យក​បាន​ត្រឹម​តំបន់​មួយ​ផ្នែក​ប៉ុណ្ណោះ។ លុះ​ឱកាស​ល្អ (ជា​ពិសេស​រដូវ​ធ្លាក់​ទឹកកក) កងទ័ព​រុស្ស៊ី​នឹង​វាយ​បក​វិញ។ ជាក់ស្ដែង អធិរាជ​ណាប៉ូឡេអុង (Napoleon Bonaparte) និង​អ៊ីទ្លែ (Hitler) ​ធ្លាប់​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាក្ដី អាណាចក្រ​មួយ​ដែល​មាន​វិសាលភាព​ធំ​ធេង​ដល់​ថ្នាក់​នេះ គឺ​ពិត​ជា​ពិបាក​គ្រប់គ្រង ហើយ​តម្លៃ​ដែល​ត្រូវខាត​បង់ គឺ​មាន​លក្ខណៈ​ធំធេង​បំផុត​។ ដូច​យើង​ឃើញ​ជា​ឧទាហរណ៍​ស្រាប់​ក្នុង​សម័យ​សហភាពសូវៀត ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មជ្ឈិម និង​កងឈ្លប KGB។ ឥឡូវនេះ ប្រទេស​រុស្ស៊ី​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ពូទីន ជា​អតីត​ប្រធាន KGB ផ្ទាល់​តែ​ម្ដង។ លោក​នៅ​តែ​អនុវត្ត​នយោបាយ «បើ​មិន​ឈ្លានពាន​គេ មានតែ​ត្រូវ​គេ​ឈ្លាន​ពាន» នេះ​ជា​បន្ត​ទៀត៕