Tuesday, January 7, 2020

ដំណឹងល្អសំរាប់អ្នកចង់ទៅជប៉ុន!!!! ឈ្មោះក្រុមហ៊ុននាំពលករស្របច្បាប់ទៅធ្វើការនៅជប៉ុន

ភ្នាក់ងារជ្រើសរើសឯកជនដែលបានទទួលការអនុញ្ញាតឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ 

រាល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងឡាយ​ណា​ដែលពុំមានឈ្នោះក្នុងបញ្ជីខាងក្រោមនេះ គឺចាត់ទុកថាជាទីភ្នាក់ងារជ្រើសរើសឯកជនខុសច្បាប់ ដូច្នេះសូមសាធារណជនរាយការណ៍ជាបន្ទាន់ មកទូរស័ព្ទលេខ 023 880 474 និងទំនាក់ទំនងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ ឬពិនិត្យមើលបញ្ជីឈ្មោះក្រុមហ៊ុនដែលមាននៅក្នុងគេហទំព័ររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ www.mlvt.gov.kh ។ 

អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន អង្គភាពពាក់ព័ន្ធ បណ្តាសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន និងសហការអនុវត្ត។

Friday, February 1, 2019

ជួយស៊ែរទាំងអស់គ្នាផង សូមប្រយ័ត្នប៉ះចំក្លែងក្លាយ

បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែចរាចរណ៍ក្រដាសប្រាក់ជាច្រើន មិនថាលុយរៀល លុយដុល្លារ និងរូបិយវត្ថុផ្សេងទៀតឡើយ ខណៈដែលប្រជាពលរដ្ឋបានប្រើប្រាស់ក្រដាសដើម្បីធ្វើការទិញដូរ ក៏មានពួករកស៊ីខុសច្បាប់ បានបង្កើតក្រដាសប្រាក់ក្លែងក្លាយ មិនថាលុយដុល្លារ ឬរៀល គឺត្រូវគេបង្កើត និងចែកចាយលើទីផ្សារជាមួយក្រដាសប្រាក់ពិត។


តួយ៉ាងប្រភពពីហ្វេសប៊ុកមួយឈ្មោះ អង្កាំ ដែលបានបង្ហោះក្រដាសប្រាក់ ៥ម៉ឺនរៀល ដែលមានរូបសម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចឪពុក ដោយរូបខាងលើគេបានសរសេរថា ជាលុយពិតប្រាកដ ឯរូបនៅខាងក្រោម ដាក់ថាលុយក្លែងក្លាយ។ លក្ខណៈពិសេស ដើម្បីសម្ដាល់ ក៏ត្រូវបានបញ្ជាក់លើក្រដាសប្រាក់ក្លែងក្លាយ ដោយចំណុចខ្វែងពណ៌ក្រហម រហូតដល់ ៨ចំណុចផ្សេងគ្នា។

លុយពិតប្រាកដ

តែទោះជាយ៉ាងណា ពុំទាន់ឃើញមានការបញ្ជាក់ជាផ្លូវការណាមួយឡើយ ក៏ប៉ុន្តែសូមបងប្អូនខ្មែរទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់រឿងក្រដាសប្រាក់ក្លែងក្លាយ មិនលុយរៀល ឬដុល្លារឡើយ មុននឹងទទួលប្រាក់ សូមពិនិត្យឲ្យបានច្បាស់សិន។​ ជួយចែករំលែកទៅកាន់មិត្តភក្ដិរបស់អ្នកផង។

Thursday, December 28, 2017

របៀបឆ្លាក់អក្សរខ្មែរ

សៀវភៅរបៀបឆ្លាក់អក្សរខ្មែរបែបមូល ដែលត្រូវបានរៀបរៀង និងរចនាឡើងដោយភិក្ខុ ថេរានុរក្ខិតោ ថាច់សើង ដើម្បីបង្ហាញពីរបៀបឆ្លាក់ព្យញ្ជនៈ ជើងព្យញ្ជនៈទាំង៣៣តួ ស្រៈពេញតួ ស្រៈនិស្ស័យ លេខ និងវណ្ណយុត្ត ឱ្យបានត្រឹមត្រូវ។
ទាញយកឯកសារជាទម្រង់ PDF ៖ https://goo.gl/rTVnpB







Friday, September 8, 2017

តេង ស៊ាងពីង៖ ប្រើប្រាស់យុទ្ធសាស្ត្រខ្ចីលុយបរទេស៣ចំណុចដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចិន

ប្រទេសចិនក្រោមការដឹកនាំរបស់តេង ស៊ាងពីង បានស្ថាបនាសេដ្ឋកិច្ចប្រទេសយក្សមួយនេះតពីបិតាបដិវត្តន៍ចិនម៉ៅ សេង​ទុ​ង បា​នប្រើយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ក្នុងការរុញច្រានប្រទេសដែលមានប្រជាជនច្រើនមួយនេះ មានការ​រីក​ច​ម្រើន​តាម​ការ​កំណត់របស់ខ្លួន។ តេង ស៊ាងពីង គឺជាមេដឹកនាំកំពូលរបស់ចិន ដែលប្រជាជនចិនចងចាំមិនភ្លេចឡើយ អំពី​ស្នា​ដៃ​ក្នុង​ការ​ក​​សាង​សេដ្ឋកិច្ចប្រទេសកុំម្មុនីស្តមួយនេះទៅជាសេដ្ឋកិច្ចទំនើប។ ខាងក្រោមនេះពាណិជ្ជកម្មកម្ពុជានឹង​លើកយក​ចំណុ​ច​សំ​ខា​ន់ ៣ដែលតេង ស៊ាងពីង ប្រើប្រាស់លុយបរទេសដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចចិន៖

១-ត្រូវហ៊ានខ្ចីលុយបរទេស ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍៖

CANADIA CAR AD
បើប្រទេសជាតិត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ចុះទៅខ្លាចអីក្នុងការខ្ចី អ្នកឲ្យខ្ចីគេមិនខ្លាផង។ ប្រទេសនៅលើពិភពលោក ជាពិសេ​ស​ប្រទេសមហាអំណាចធំៗ ដូចចិន សហរដ្ឋអាមេរិក រុស្ស៊ីជាដើម បានខ្ចីលុយពីប្រទេសដទៃទៀតមិនតិចនោះទេ ក៏ប៉ុន្តែ​អ្វី​ប្រ​ទេសចិនបានប្រើប្រាស់លុយទំាងនោះ គឺដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ច សម្រាប់បង្កើនល្បឿននៃការអភិវឌ្ឍន៍។ ក្រោ​ម​ការ​ដឹ​ក​នាំ តេង ស៊ាងពីង លោកជឿលើការដឹកនាំសេដ្ឋកិច្ចបែបមូលធននិយម ជាងបែបកុំម្មនីស្ត ដោយអនុញ្ញាត​ឲ្យពលរដ្ឋប្រ​កប​រប​ប​កសិកម្មជាលក្ខណៈឯកជន សហគ្រាសធុន និងមធ្យម។ ដោយលោកបានយកលុយទំាងនោះទៅអភិវឌ្ឍន៍​ហេដ្ឋា​រចនា​ស​ម្ព័ន្ធ ជាពិសេសសម្រូលដល់ការប្រកបរបបរបស់ប្រជាពលរដ្ឋផ្ទាល់ កត្តាទំាងនេះបានធ្វើឲ្យពលរដ្ឋចិន​មានជីវភាពរី​កលូ​ត​លា​ស់ជា​លំដាប់។

២-មិនត្រូវខ្ចីលុយពីបរទេសច្រើនពេកនោះទេ

លោកតេង ស៊ាងពីង តែគិតដល់លទ្ធភាពនៃការសង់ត្រឡប់ទៅវិញ កុំធ្វើឲ្យបញ្ហាខ្ចីលុយទៅជាបន្ទុកដ៏ធ្ងន់​រារំាង​ដល់​ការអភិ​វ​ឌ្ឍ​នជា​តិ។ ទោះបីជាលោកបានសិក្សាជ្រៅជ្រះទាក់ទងលទ្ធិកុំម្មនីស្តក៏ពិតមែន តែទស្សនៈវិស័យក្នុងការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ពិ​ត​ជាខ្ពស់ហួសការនឹកស្មានសម្រាប់ជនសាមញ្ញទៅទៀត។ ចិនមិនមែនខ្ចី ហើយមិនសងនោះទេ ការខ្ចីលុយពីបរទេស ត្រូវ​ច្បា​ស់ថា នឹងធ្វើការសង់ត្រឡប់មកវិញតាមការកំណត់ ព្រោះវាជាតម្លៃរបស់ចិន បើអ្នកមិនឲ្យតម្លៃប្រទេសខ្លួនឯងទេ តើ​អា​ច​ដឹ​ក​នាំប្រទេសមួយនេះឲ្យរីកចម្រើនម្តេចនឹងកើត។ ដោយសារការសង់ត្រឡប់នូវលុយដែលខ្ចីបរទេសមានភាពច្បាស់លាស់ បាន​ធ្វើឲ្យចិនងាយស្រួលក្នុងការខ្ចីលុយបរទេសជាបន្តបន្ទាប់។

៣-ខ្ចីលុយបរទេសដើម្បីអភិវឌ្ឍន៍ផលិតកម្ម មិនមែនសំរាប់បំពេញឱនភាពហិរញ្ញវត្ថុនោះទេ

ប្រទេសចិនមិនត្រូវខ្ចីលុយ គ្រាន់តែយកមកដោះស្រាយការហូបចុកនោះទេ ប្រសិនបើខ្ចីត្រឹមហូបចុកនោះ​នឹងជួបការ​លំ​បា​ក​ក្នុ​ងការដោះខ្លួនឲ្យចេញផុតពីឋានៈជាប្រទេសខ្ចីបុលមិនចេះចប់មិនចេះហើយមិនខាន។ តេង ស៊ាង បានប្រើយុ​ទ្ធ​សា​ស្ត្រ​ខ្ចី​លុ​យ​នេះ ដើម្បីយកទៅអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈអភិវឌ្ឍន៍កត្តាផលិតកម្មរបស់ចិន ដូចជាសហគ្រាសខ្នាតតូច មធ្យម និង​រោ​ង​ច​ក្រសំខាន់ៗរបស់ចិន ដើម្បីបង្កើនការផលិតរបស់ខ្លួនសំរាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដែល​ជា​ចំ​ណូលជាតិដ៏សំខាន់បំផុតរបស់ចិន។

លោកតេង ស៊ាងពីង បានធ្វើការកំណែទម្រង់សេដ្ឋកិច្ចចិនដែលមិនធ្លាប់មានពីមុនមក ដែលជាឬសគល់នៃកា​អភិវឌ្ឍន៍សេដ្ឋ​កិច្ច​ចិន ដោយបង្កើតឲ្យមានរបបកម្មសិទ្ធិឯកជន ដោយឲ្យពលរដ្ឋមានសិទ្ធិកាន់កាប់ដីធ្លី និងបង្កបង្កើនផល មានសិទ្ធិវិនិ​យោ​គ​​លើវិស័យផ្សេងៗទៀត ដែលធ្វើឲ្យសេដ្ឋកិច្ចចិនមានការរីកលូតលាស់ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានបើកទ្វារឲ្យ​ក្រុម​ហ៊ុន​ប​រ​ទេ​សអាចវិនិយោគផ្ទាល់ក្នុងប្រទេសចិនបានផងដែរ៕

Thursday, July 20, 2017

ខេត្តត្បូងឃ្មុំ


ត្បូង
មេមត់ មេមត់ ត្បូងឃ្មុំ ប្រទេសកម្ពុជា​
ឃ្មុំ
ខេត្ត
ចូលត្បូងឃ្មុំពីកំពង់ចាមតាមរយៈស្ពានឆ្លងទន្លេមេគង្គ
ផែនទីកម្ពុជាដែលផ្ដិតពន្លឺត្បូងឃ្មុំ
កូអរដោនេ: 11°59′N 105°27′Eកូអរដោនេ11°59′N 105°27′E
ប្រទេស កម្ពុជា
ទីរួមខេត្តសួង
រដ្ឋាភិបាល
 • អភិបាលខេត្តប្រាជ្ញ ចន្ទ (គ.ប្រ.ក)
ផ្ទៃក្រឡា
 • សរុប៤៩២៨ គម (១៩០៣ ម៉ាយ ការ)
ប្រជាជន (២០០៨)
 • សរុប៧៥៤០០០
 • សន្ទភាព១៥០/គម (៤០០/ម៉ាយ ការ)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមហៅទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-3
ស្រុក-ក្រុង
ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង

និរុត្តិសាស្ត្រ[កែប្រែ]

ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ពីលើ​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។
បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។
ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕ [១]

ប្រវត្តិ[កែប្រែ]

រជ្ជកាលអរិដ្ឋពលពាហនោ[កែប្រែ]

កាលផែនដីព្រះបាទអរិដ្ឋពលពាហនោនោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអជ៌ូនឱ្យមកគ្រងស្រុកត្បូងឃ្មុំជាសាមន្តរាជធំ។ សន្តតិវង្សពញាអរគ្រងស្រុកនេះបាន ៨ តលុះផុតបុត្រព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សតទៅទៀត​។

រជ្ជកាលធម្មរាជាទី១[កែប្រែ]

ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី។ ក្នុងតំបន់នីមួយៗ មានស្ដេចត្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចត្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ)។ ស្ដេចត្រាញ់ មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចត្រាញ់ ៥ អង្គគឺ:

ព្រះរាជាណាចក្រទីពីរ[កែប្រែ]

ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ។ [២]

រដ្ឋបាល[កែប្រែ]

ខេត្តនេះត្រូវបានបែងចែកបន្តទៅជា ៦ ស្រុក និង ក្រុង ១។
ប្រភព៖ km.wikipedia.org