Thursday, July 20, 2017

ខេត្តឧត្ដរមានជ័យ


ឧត្ដរមានជ័យ
(Oddar Meanchey)
ខេត្ត
Map of Cambodia highlighting Oddar Meanchey
កូអរដោនេ: 14°10′N 103°30′Eកូអរដោនេ: 14°10′N 103°30′E
ប្រទេស កម្ពុជា
តែងតាំង១ មីនា ១៩៦៦ (ចេញពីខេត្តសៀមរាប ព្រះ​រាជក្រមលេខ ២៨២- បរ) [១]
ទីរួមខេត្តក្រុងសំរោង
រដ្ឋាភិបាល
 • អភិបាល​ខេត្តស ថាវី
ផ្ទៃក្រឡា
 • សរុប៦១៥៨ គម២ (២៣៧៨ ម៉ាយ ការ)
ប្រជាជន (2008)[២]
 • សរុប១៨៥៤៤៣
 • សន្ទភាព៣០/គម២ (៧៨/ម៉ាយ ការ)
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-22
ស្រុក​និង​ក្រុង៥
ខេត្តឧត្តរមានជ័យ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តឧត្តរមានជ័យមានទីរួមខេត្តនៅក្រុងសំរោង។

ប្រវត្តិខេត្ត[កែប្រែ]

ខេត្ត​ឧត្តរមានជ័យ​បាន​​​បង្កើត​នៅ​ឆ្នាំ​១៩៦៤ តាម​ព្រះរាជក្រម​លេខ ១៩៤ ប.ក ចុះ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៦៤ នៅ​សម័យ​សង្គម​រាស្ត្រនិយម (១៩៥៣-១៩៧០)​ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​ដោយ​សម្ដេច​ព្រះបាទ នរោត្តម​សីហនុ ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧០ សង្គ្រាម​បាន​ឆាបឆេះ​ឡើង​ រាល់​រចនាសម្ព័ន្ធ​រដ្ឋបាល​ត្រូវ​បាន​លើក​ទីតាំង​ដាក់​នៅ​ខេត្ត​សៀមរាប​។[៣]
យោង​ព្រះរាជក្រឹត្យ​លេខ/រកត/០១៩៥/០៧ ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៩៥ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជា​ថ្មី​ផ្ដាច់​ចេញ​ពី​ខេត្ត​សៀមរាប ​នៅ​ពេល​នោះ​ រាល់​រចនាសម្ព័ន្ធ​ពុំ​ទាន់​ដំណើរ​ការ​នៅ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​១៩៩៩ ស្ថិត​ក្រោម​អធិបតីភាព ឯកឧត្ដម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ ការងារ​រដ្ឋបាល​ជា​ផ្លូវ​ការ។

ភូមិវិទ្យា[កែប្រែ]

ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ - ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សូរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ - ខាងត្បូងជាប់នឹងខេត្តសៀមរាប - ខាងកើតជាប់នឹងខេត្តព្រះវិហារ - ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា និង​កាត់​តាម​ខេត្ត​កណ្តាល កំពង់ចាម និង​បន្ត​ដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុច​បំបែក​ស្គន់​កាត់​តាម​ខេត្ត​កំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវ​បំបែក​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​តាម​ផ្លូវ​លេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្ត​មាន​ផ្ទៃដី​សរុប ៦ ១៥៨ គ.ម២។
ខេត្តឧត្តរមានជ័យ​មានអាកាសធាតុ​ក្ដៅសើមដូចនៅទូទាំងប្រទេស​កម្ពុជាដែរ។ រដូវក្ដៅ​ចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភា​ដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២​ទៅ២៨អង្សា) thumb|right|400px|ផែនទីស្រុក-ក្រុងទាំង៥​នៃខេត្តឧត្តរមានជ័យ

រដ្ឋបាល[កែប្រែ]

ខេត្តឧត្ដរមានជ័យចែកចេញជា​​​​​​​​​​​​​​​​ ៤ ស្រុកនិងក្រុង១គឺ៖
កូដស្រុក​និង​ក្រុងឈ្មោះស្រុកនិង​ក្រុងជាភាសាខ្មែរឈ្មោះស្រុក​និង​ក្រុងជាអក្សរឡាតាំង
២២០១ស្រុកអន្លង់វែងAnlong Veng
២២០២ស្រុកបន្ទាយអំពិលBanteay Ampil
២២០៣ស្រុកចុងកាល់Chong Kal
២២០៤ក្រុងសំរោងSamraong
២២០៥ស្រុកត្រពាំងប្រាសាទTrapeang Prasat

ប្រជាសាស្ត្រ[កែប្រែ]

ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួន​ខុស​គ្នា​រវាង​បុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែក​ស្រុក​អន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។
ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែល​មាន​សុវត្តិភាព​ជាង​គេ​បង្អស់​ បើ​ប្រៀប​ធៀប​ជា​មួយនឹង​បណ្តា​ស្រុក​ដទៃ​ទៀត​ក្នុង​ខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុក​សំរោង​មាន​ប្រជា​ជន​គិត​ជា​ភាគ​រយ​ប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុក​ចុងកាល់​ប្រមាណ​១៦% និង​ស្រុក​ត្រពាំង​ប្រាសាទ​ប្រមាណ ១២% ។
តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារ​ជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើ​គិត​ជា​ភាគរយ​នៃ​ចំនួន​គ្រួសារ​សរុប​គឺ ១៤.០៧ ភាគរយ ។ អត្រា​ស្ត្រីជា​មេ​គ្រួសារ​តាម​បណ្តា​ស្រុក​បាន​បញ្ជាក់​ថា​ស្រុក​អន្លង់វែង ​មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែក​ស្រុក​ដែល​មាន​ចំនួន​ស្ត្រី​ជា​មេ​គ្រួសារ​តិច​ជាង​គេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។

សេដ្ឋកិច្ច[កែប្រែ]

សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ​៩៣%ពឹងផ្អែក​លើ​កសិកម្មហើយ៧%ទៀត​ពឹងលើការនេសាទនិងជំនួញ។ ដោយសារតែ​ខេត្តនេះ​មានព្រំប្រទល់​ជាប់នឹង​ប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិ​មានសកម្មភាព​គួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់​សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច​ខេត្ត​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំងក្លា​នាសម័យ​ខ្មែរក្រហម។ ហេតុនេះការស្ដារ​រចនាសំព័ន្ធថ្មី​មានសារសំខាន់ខ្លាំងណាស់​សំរាប់សេចកិច្ចខេត្ត។
ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ​​ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។

កសិកម្ម[កែប្រែ]

ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺ​ប្រភេទ​ដី​ស្រូវ​វស្សា​ ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។
ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើ​ពិនិត្យ​លើ​ផលិត​ផល​ស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិន​អាច​នាំ​ផលិត​ផល​ស្រូវ​ចេញ​ទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជា​រួម​ខេត្ត​ឧត្តរមានជ័យ​មិន​អាច​សល់​ផលិត​ផល​ស្រូវ​សំរាប់​នាំ​ចេញ​បាន​ ឡើយ ។
ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មាន​មុខ​របរ​មួយ​ចំនួន​ទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួក​គាត់​តែង​តែ​ត្បាញ​ក្រមា ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ក្រមា​ខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បី​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។

ទេសចរណ៍[កែប្រែ]

ខេត្ត​ឧត្តរមានជ័យ​បានទទួលកេរ្តិ៍ដំណែលវប្បធម៌​មួយចំនួន ដែលសព្វថ្ងៃ​បានក្លាយជា​តំបន់ទេសចរណ៍​ដ៏គួរអោយ​ចាប់អារម្មណ៍​ពីសំណាក់ភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋាន​វប្បធម៌​ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់​នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទព្រហ្មកិល ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែង​ទៀត​សំរាប់ទាក់ទាញទេសចរណ៍។

ប្រភព៖ km.wikipedia.org

ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់
Pursat
ខេត្ត
រូបតំណាងខេត្តពោធិ៍សាត់
ផែនទីប្រទេសកម្ពុជាបង្ហាញទីតាំងខេត្តពោធិ៍សាត់
Map of Cambodia highlighting Pursat
កូអរដោនេ: 12°32′N 103°55′Eកូអរដោនេ: 12°32′N 103°55′E
ប្រទេស កម្ពុជា
ទីរួមខេត្ត (ក្រុង)ក្រុងពោធិ៍សាត់
រដ្ឋាភិបាល៖ រដ្ឋបាលខេត្តពោធិ៍សាត់
 • ប្រភេទក្រុមប្រឹក្សាខេត្ត
 • អភិបាលខេត្តម៉ៅ-ធនិន(គបក) (គបក)
 • អភិបាលរងខេត្តកើត-ឆែ អភិបាលរង
អ៊ឹង-គឹមលាង
ចេង-ឡៃ
ជុក-សុផានី
ម៉ក់-រ៉ា
ផ្ទៃក្រឡា
 • សរុប១២៦៩២ គម២ (៤៩០០ ម៉ាយ ការ)
ប្រជាជន (២០០៨)[១]
 • សរុប៣៩៧១០៧
 • សន្ទភាព៣១/គម២ (៨១/ម៉ាយ ការ)
ល្វែងម៉ោងUTC+07
Dialing code+855
ក្រមអ.ម.អ. ៣១៦៦KH-15
ស្រុក៦
ឃំុ
ភូមិ
ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ 360,445 នាក់ ក្នុងនោះ ប្រុស 172,890 នាក់ ស្រី 187,555 នាក់ ។ ស្រ្តី 52,0 ភាគរយ នៃប្រជារា្រស្ត សរុបក្នុងខេត្ត [២]។
ខេត្តនេះរួមមាន 6ស្រុក 49 ឃុំ និង 495 ភូមិ ។ ដោយមានការប្រយុទ្ធ ជំរឿនពុំអាចប្រតិបតិខ្ញុំការ បាននៅក្នុងស្រុកមួយគឺ ស្រុកវាលវែង ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន 3,2 ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ28 នាក់ ក្នុងមួយ គីឡូម៉ែត្រ ការ៉េ ទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

រដ្ឋបាលខេត្ត[កែប្រែ]

ខេត្តពោធិ៍សាត់មាន៦ស្រុក[៣]។
កូដស្រុកស្រុកជាអក្សរឡាតាំងឃុំ សង្កាត់ភូមិ
១៥០១បាកានBakan១០
១៥០២កណ្តៀងKandieng
១៥០៣ក្រគរKrakor១១
១៥០៤ភ្នំក្រវាញPhnom Kravanh៧៥៦
១៥០៥ក្រុងពោធិ៍សាត់Pursat Municipality៧៦៦
១៥០៦វាលវែងVeal Veaeng៥

តំបន់ទាក់ទាញ[កែប្រែ]

  • ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង៖ ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿងជាបូជនីដ្ឋាន​ប្រវត្តិសាស្ត្រ​​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ស្ថិត​ត​នៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​។ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។
  • ​តំបន់​បាក់​ត្រា៖ ​តំបន់​បាក់​ត្រា​ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​តាម​ផ្លូវ​លេខ៥៦​។ រមណីយដ្ឋាន​​នេះ​មានកូនភ្នំ មានព្រៃ មាន​ទឹកអូរ​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​ព្រៃ​ដូច​ជា គុយ សិរមាន់ ជាដើម​។
  • ភ្នំ​បា​ឃ្នះ៖ ភ្នំ​បា​ឃ្នះ​ជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំងស្ថិត​​នៅ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ តាម​ផ្លូវជាតិ​លេខ​៥
  • កំពង់ហ្លួង៖ កំពង់ហ្លួង​មាន​ទីតាំង​ស្ថិត​នៅ​​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ តំបន់​នេះ​មាន​ជ្រោយ​ខ្សាច់​ដែល​ជា​ទី​សំរាប់​ងូត​ទឹក​លេង​កំសាន្ត​នៅ​រដូវ​ប្រាំង​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចំណែក​នៅ​រដូវ​វស្សា​វិញ ជា​ពិសេស​ពេល​បុណ្យភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាជន​នាំ​គ្នា​លេងល្បែង​កំសាន្តចោល​ទឹកល័ក្ខ​ដាក់គ្នាលើ​ផ្ទៃ​បឹង​ទន្លេសាប។
  • ​កំពែង៖ កំពែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ក្រ​វ៉ា​ញ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • ​ភ្នំ​ដាក់​ព្រះ៖ ភ្នំ​ដាក់​ព្រះ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុងភូមិ​រលាប ឃុំ​រលាប ស្រុក​ពោធិ៍សាត់​។
  • ​កោះ​សំពៅ​មាស៖ ​កោះ​សំពៅ​មាសមានទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ដ​ពោធិ៍សាត់ មាន​ផ្ទៃ​ប្រមាណ​ជាង ២​ហិច​តា​។
  • ​ព្រះ​ធាតុ៖ ព្រះ​ធាតុ​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • រម្មនីយដ្ឋានធម្មជាតិច្រកល្អៀង
ប្រភព៖ km.wikipedia.org

ខេត្តកោះកុង


កោះកុង
ខេត្ត
ការកាប់ឈើនៅខេត្តកោះកុង
កោះកុងដែលរំលេចពណ៌ក្នុងផែនទីកម្ពុជា
កូអរដោនេ: 11°23′57″N 103°29′41″Eកូអរដោនេ: 11°23′57″N 103°29′41″E
ប្រទេស កម្ពុជា
ទីរួមខេត្តខេមរភូមិន្ទ
ផ្ទៃក្រឡា
 • សរុប១១១៦០ គម២ (៤៣១០ ម៉ាយ ការ)
ប្រជាជន (២០០៨)[១]
 • សរុប១៣៩៧២២
 • សន្ទភាព១៣/គម២ (៣២/ម៉ាយ ការ)
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៩
ស្រុក-ក្រុង៧
ឃុំ-សង្កាត់២៩
ភូមិ១៣៣
កោះកុង (អ.ស.អ.: [kɑh koŋ]) គឺជាខេត្តនៃកម្ពុជា។ ទីរួមខេត្តគឺក្រុងខេមរភូមិន្ទ។ខេត្តនេះដែលមានក្រុងខេមរភូមិន្ទជាទីរួមខេត្តស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្តកោះកុងមានព្រំប្រទល់ ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ កំពត និង ព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ និងមួយផែ្នកនៃ ចង្វាតត្រាចប្រទេសថៃ។

ប្រវត្តិសាស្ត្រ[កែប្រែ]

មុនសម័យអាណានិគមបារាំង[កែប្រែ]

ចង្វាត​បច្ចន្ត​គិរី​ខែត្រ (សៀម៖ ปัจจันตคิรีเขตร) អតីតកាល​នៃ​ក្រុង​កោះកុង ឬ​ខេមរភូមិន្ទ សៀម​បាន​រឹប​អូស​មក​ធ្វើ​ជា​របស់​ខ្លួន​ក្នុង​សម័យ​រជ្ជកាល​ទី​៥ ហើយ​ដែល​ជា​ខែត្រ​ជាប់​ប្រទល់​ដែន​សមុទ្រ មាន​ភាព​សំខាន់​ដូច​គ្នា​នឹងចង្វាត​ចន្ទបុរី និង​ចង្វាតត្រាចពី​អតីត​ផង​ដែរ។ បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​កោះ​កុង នៃ​ខេត្ត​កោះ​កុង​របស់​ប្រទេស​កម្ពុជា។ ដែន​ដី​ខេត្ត​នេះ​ត្រូវ​បាន​ធ្លាក់​មក​ជា​របស់​បារាំង ព្រម​ជាមួយ​នឹង​ផ្នែក​ខាង​ស្ដាំ​ទន្លេ​មេគង្គ គឺខ្វែង​ជយបុរី និង​ខ្វែង​ចម្ប៉ា​សក្ដិ កាល​គ.ស.​១៩០៤។
តាំង​ពី​ដើម​មក កោះ​កុង​គឺ​ជា​ខេត្ត​មួយ​របស់​រាជ​អាណាចក្រ​ខ្មែរ តែ​រហូត​មក​ដល់​សម័យ​ដែល​ខ្មែរ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​សៀម ព្រះ​ចៅ​ក្រុង​សៀម​ក៏​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង​ជា​ផ្នែក​មួយ​របស់​ក្រុង​ត្រាច។
នៅ​គ.ស.​១៨៥៥ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួបាន​មាន​ព្រះ​បរម​រាជ​ឱង្ការ​ឲ្យ​តាំង​កោះ​កុង ដោយ​ព្រះ​រាជ​ទាន​នាម​ក្រុង​នេះ​ថា ក្រុង​បច្ចន្ត​គិរី​ខែត្រដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុង​ជាប់​សមុទ្ទ​ផ្នែក​ខាង​កើត​របស់​សៀមដោយ​សារ​ជា​ក្រុង​ដែល​មាន​ផ្ទៃ​ដី​ជាប់​នឹង​ប្រទេស​ខ្មែរ និង​ប្រទេស​យួន។
ហេតុ​ដែល​រជ្ជកាល​ទី​៤ (ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ) ព្រះ​រាជ​ទាន​កោះ​កុង​ថា បច្ចន្ត​គិរី​ខែត្រក៏​គឺ​ដើម្បី​ឲ្យ​ជួន​នឹង​ក្រុង​ប្រជួបគីរីខ័ន្ធដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​របស់​ថៃ ហើយ​ដែល​ក្រុង​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ក្នុង​រយៈ​ទទឹង​ដូច​គ្នា។
មក​ដល់​គ.ស.​១៨៧៩ ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ទ្រង់​ព្រះ​ករុណា​ព្រះ​រាជានុញ្ញាត​ឲ្យ​ព្រះ​អង្គ​ម្ចាស់សាយសនិទវង្ស ចាត់​តាំង​ស្ថានីយ​ទាហាន​ជាយ​ដែន​សមុទ្ទ​ភាគ​ខាង​កើត ឯ​ក្រុង​ជល​បុរីបាង​ព្រះ ស្រុក​បាង​លៈមុង ក្រុង​រៈយ៉ង ក្រុង​ក្លែង ក្រុង​ចន្ទបុរី ស្រុក​ខ្លុង ក្រុង​ត្រាច ក្រុង​បច្ចន្ត​គិរី​ខែត្រ និង​កោះ​សមេត​ក្រៅ ដើម្បី​ត​ទល់​នឹង​បារាំង​តាម​ដែន​សមុទ្ទ។
ត​មក​នៅ គ.ស.​១៨៩២ បារាំង​ចាប់​ផ្ដើម​ប្រើ​ទាហាន បង្ខំ​ថៃដោយ​លើក​កង​ទ័ព​មក​ដេញ​ទាហាន​ថៃ​ឲ្យ​ចេញ​ពី​ដែន​ដី​ផ្នែក​ខាង​ឆ្វេង​នៃ​ទន្លេ​មេគង្គ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ជាយ​ដែន​ថៃ​មាន​បញ្ហា​ទ្វេ​ឡើង ហេតុ​ដូច​នេះ​ព្រះ​អង្គ​ក៏​ព្រះ​រាជានុញ្ញាត តែង​តាំង​កម្មការ​ប្រឹក្សា​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ឡើង និង​ចាត់​កង​បញ្ជាការ​ទ័ព​តាម​ក្រុង​ដែន​សមុទ្ទ​ឡើង។
នៅ​គ.ស.​១៨៩៣ រាជការ​សៀម​បាន​តែង​តាំង​ឲ្យ​នាយ​ពល​នាវា​ចត្វា ពញាជល​យុទ្ធ​យោធិន្ទ្រ (André du Plésis de Richelieu) ជា​អ្នក​ចាត់​ការ​​ការពារ​ព្រះ​រាជ​អាណា​ខែត្រ​ភាគ​ខាង​កើត។ ខាង​ក្រសួង​ការ​បរទេស​ក៏​មាន​បញ្ជា​មក​ចៅហ្វាយ​ខែត្រ​នៅ​តំបន់​នេះដោយ​រួម​ទាំង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ផង ឲ្យ​ជួយ​ពញាជល​យុទ្ធ​យោធិន្ទ្រចាត់​ការ​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​ការ​ការពារ​ព្រះ​រាជ​អាណា​ខែត្រ។ [២] [៣]

សម័យអាណានិគមបារាំង[កែប្រែ]

នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​១៨៩៣ មាន​កើត​វិបត្ត​នៅ​ឯ​មាត់​ទន្លេ​ចៅ​ព្រះញា ទូក​ចំបាំង​របស់​បារាំង​បាន​ចូល​មក​ដល់​តំបន់​ការពារ​របស់​សៀម និង​រហូត​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)។ បារាំង​បាន​ដាក់​ឱសានវាទឲ្យ​ថៃ​បដិបត្ត​តាម​នា​ថ្ងៃ​ទី​២០ កក្កដា ដោយ​ទុក​ពេល​ឲ្យ​៤៨​ម៉ោង ចំណែក​ឯ​ខាង​ថៃ​វិញ​បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា តែ​មិន​បាន​បំពេញ​បំណង​របស់​បារាំង​ទេ ហេតុ​ដូច​នេះ​នា​ថ្ងៃ​ទី​២៤ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ផ្នែក​ការ​ទូត​ជាមួយ​ថៃ។ ពីរ​ថ្ងៃ​ក្រោយ​មកគឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បារាំង​ក៏​បាន​បញ្ជូន​មេ​បញ្ជាការ​ជើង​ទឹក​តំបន់​ខាង​កើត​ឲ្យ​ព័ទ្ទ​ឡោម​ឈូង​សមុទ្ទ​ថៃ ចាប់​តាំង​ពី​ហ្លេម​ចៅលាយ (แหลมเจ้าลาย) រហូត​ដល់​បរិវេណ​ហ្លេម​ក្របាំង (แหลมกระบัง) និង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា បារាំង​ក៏​បាន​ប្រកាស​បិទ​ឡោម​ឈូង​សមុទ្ទ​ថៃ​ជា​លើក​ទី​២ ដោយ​ពង្រីក​បន្ថែម​បរិវេណ​កោះ​សាម៉េត រហូត​ដល់​ហ្លេមលិង (แหลมลิง) ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ទទួល​យក​ឱសានវាទ​របស់​បារាំង។
តែ​នៅ​ថ្ងៃ​ព្រឹក​ឡើង​បារាំង​ឆក់​ឱកាស​កំណត់​បញ្ជា​បន្ថែម​ទៀតដោយ​ប្រកាស​រឹប​អូស​យក​ប៉ាកណាំ (មាត់​ទឹក) និង​ក្រុង​ចន្ទ​បុរីជា​ឈ្លើយ និង​បង្គាប់​ឲ្យ​ថៃ​ដក​ចេញ​ពី​ផ្នែក​ខាង​ឆ្វេង​ទន្លេ​មេគង្គ​ថែម​ទៀត។ ថៃ​ចាំ​បាច់​ត្រូវ​យល់​ព្រម​ដោយ​គ្មាន​វិធី​ជ្រើស​រើស។ នៅ​ពេល​ដែល​ថៃ​បដិបត្តិ​តាម​ពាក្យ​បញ្ជា​នេះ​ហើយ បារាំង​ក៏​បាន​ដក​ការ​ព័ទ្ធ​ឈូង​សមុទ្ទ​ថៃ​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា វេលា​ម៉ោង​ ១២ ​ថ្ងៃ​ត្រង់ តែ​ការ​រឹប​អូស​យក​ប៉ាកណាំ និង​ក្រុង​ចន្ទ​បុរីនៅ​បន្ត​ដដែល។
ត​មក​មាន​ការ​ធ្វើ​សិទ្ធិ​សញ្ញា​បញ្ឈប់​សង្គ្រាមដោយ​មាន​សន្ធិ​សញ្ញាចុះ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​១៨៩៣។ នៅ​ក្នុង​សន្ធិសញ្ញា​នេះ​មាន​កំណត់​ថា “រដ្ឋបាល​បារាំង​និង​បាន​នៅ​តាំង​បន្ត​នៅ​ក្រុង​ចន្ទ​បុរីរហូត​ការងារ​ទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិ​សញ្ញា​នេះ​ត្រូវ​បាន​សំរេច​រួច​រាល់...”។
បើ​ទោះ​បី​ភាគី​ថៃ​បដិបត្ត​តាម​ចំណុច​នានា​ដែល​បារាំង​បង្គាប់​បញ្ជា​គ្រប់​យ៉ាង​យ៉ាង​ណា​ក្ដី បារាំង​ក៏​នៅ​មិន​ព្រម​ដក​ទាហាន និង​នៅ​គ្រប់​គ្រង​ក្រុង​ចន្ទ​បុរីអស់​រយៈ​ពេល​១០​ឆ្នាំ ដែល​ជា​ហេតុ​តំរូវឲ្យ​មាន​ធ្វើ​សន្ធិសញ្ញា​ថ្មី​មួយ​ច្បាប់​ទៀតគឺ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​១៩០៣ ពេល​នេះ​ទើប​បារាំង​ដក​កំលាំង​ចេញ​ពី​ចន្ទ​បុរី តែ​បាន​ចូល​ទៅ​កាន់​កាប់​ក្រុង​ត្រាច (បារាំង​ហៅ​ថា ក្រាត) និង​បណ្ដា​កោះ​ទាំងឡាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ហ្លេម​លិង និង​រហូត​ទៅ​ដល់​កោះ​កុង។ ភាគី​ថៃ​ចាំ​បាច់​ត្រូវ​ប្រគល់​ក្រុង​ត្រាច និង​ក្រុង​បច្ចន្ត​គិរី​ខែត្រ​ឲ្យ​ដល់​បារាំង នា​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​១៩០៤។
តំបន់​ទាំង​នេះ​ត្រូវ​ធ្លាក់​លើ​ការ​គ្រប់​គ្រង​របស់​បារាំងរហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​១៩០៦ ទើប​មាន​ការ​ឯកភាព​ធ្វើ​សន្ធិសញ្ញា​មួយ​ច្បាប់​ទៀត​ដែល​ឲ្យ​ឈ្មោះ​ថា “សន្ធិ​សញ្ញា​រវាង​សម្ដេច​ព្រះ​ចៅ​ផែន​ដី​សៀម ជាមួយប្រធានាធិបតីហង់រី-ហ៊្វីលីព​បារាំង” បារាំង​ទើប​ប្រគល់​ក្រុង​ត្រាច​មក​ថៃ​វិញ តែ​ភាគី​ថៃ​ត្រូវ​បាត់បង់​ដែន​ដី​ខ្មែរ​ផ្នែក​ខាង​ក្នុង (ថៃ​ហៅ​ថា​មណ្ឌល​បូព៌ា) គឺ​ក្រុង​បាត់ដំបង (ថៃ​ហៅ​ព្រះ​ដំបង) សៀមរាប និង​សិរីសោភ័ណ (ថៃ​ហៅ​ស៊ីសុផុន) ជា​ការ​ដោះ​ដូរ តែ​ប្រាកដ​ថា​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) នេះ បារាំង​មិន​បាន​ប្រគល់​ឲ្យ​មក​ថៃ​វិញ​ទេ។ បច្ចុប្បន្ន​នេះ​ក្រុង​​បច្ចន្ត​គិរី​ខែត្រ (កោះ​កុង) បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​កម្ពុជា។
ការ​បាត់​បង់​ផែន​ដី​កោះ​កុង​នា​សម័យ​នោះ ប្រវត្តិសាស្ត្រ​ថៃ​មិន​មាន​ចុះ​អំពី​ការ​បាត់​បង់​ដែន​ដី​កោះ​កុង​ទេ ដោយ​ចុះ​ដោយ​រួម​ក្នុង​ករណី​ដែន​ដី​ខេត្ត​ត្រាច​ប៉ុណ្ណោះ ព្រោះ​នៅ​ខណៈ​នោះ​ថៃ​ត្រូវ​ការ​ដែន​ដី​ខ្មែរ​ភាគ​ខាង​លើ​ខ្លាំង​ណាស់គឺ​ដែន​ដី​ឦសាន​ខាង​ត្បូង​បច្ចុប្បន្ន (រួម​មាន​អតីត​ខេត្ត​ខ្មែរ​មួយ​ចំនួន​ដូច​ជា ស្រី​ស្លាកែត សុរិន្ទ្រ បុរីរម្យ ជា​ដើម) ដោយ​មាន​កំណត់​យក​ភ្នំ​ដង​រែក​ជា​ខ្សែ​កំណត់​ខេត្ត​ដែន ដែល​បារាំង​ក៏​បាន​យល់​ព្រម។

រជ្ជកាលព្រះស៊ីសុវត្ថិ-មុន្នីវង្ស[កែប្រែ]

ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីវត្ថិ​មុន្នីវង្ស (១៩២៧‑១៩៤១) ខេត្តកោះកុងជាស្រុកចំណុះខេត្តកំពត ដែល ចៅហ្វាយស្រុក​កោះកុង មានងារជា ពិជ័យរឿងឫទ្ធិ។ [៤]

សម័យសង្គមរាស្ត្រនិយម[កែប្រែ]

ការផ្តាច់ចេញពីខេត្តកំពតតាមព្រះរាជក្រមលេខ ៖ ២៤នស ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ១៩៥៨ នៃគ្រិស្តសករាជ។
ខេត្តកោះកុងត្រូវបានបែងចែកជា ៨ (ស្រុក) រួមមាន ៣៣ ឃុំ [៥] ។
ក្រមស្រុកស្រុកឡាតាំង
០៩០១បទុមសាគរBotum Sakor
០៩០២គីរីសាគរKiri Sakor
០៩០៣កោះកុងKaôh Kŏng
០៩០៤ស្មាច់មានជ័យSmach Mean Chey
០៩០៥មណ្ឌលសីមាMondol Seima
០៩០៦ស្រែអំបិលSrae Ambel
០៩០៧ថ្មបាំងThmo Bang
០៩០៨កំពង់សិលាKampong Seila

សម័យខ្មែរក្រហម[កែប្រែ]

កាលសម័យខ្មែរក្រហម ភូមិភាគបស្ចិម ឬភូមិភាគ៤០១ ភូមិភាគ នេះ​ដឹកនាំ​ដោយជូ-ជេត ហើយ​​រួមមា​នខេត្ត​កោះកុង និង​ខេត្ត​កំពង់ឆ្នាំង​ទាំង​មូល និង​ផ្នែក​ខ្លះ​នៃខេត្ត​កំពង់ស្ពឺ។ [៦]

ភូមិសាស្ត្រ[កែប្រែ]

ខេត្តនៅចុងនិរតីបំផុតនៃប្រទេសកម្ពុជា គឺកោះកុងមានខ្សែឆ្នេរសមុទ្រដ៏វែងដែលមិនទាន់បានអភិវឌ្ឍ និង ទីខាងក្នុងព្រៃ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ ឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជា គឺឧទ្យានជាតិបទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគីរីរម្យ។ អ្វីដែលជាភាពទាក់ទាញទេសចរណ៍របស់ខេត្តនេះរួមមានបនល្បែង និង ទឹកធ្លាក់ ខណៈនោះដែរតំបន់នេះក៏ជាតំបន់នាំចេញ ហើយសុខូបត្ថម្ភវត្ថុកំពង់ផែថ្មីៗត្រូវបានគេអភិវឌ្ឍឡើងដើម្បីធ្វើពាណិជ្ជកម្ម។

ភ្នំ[កែប្រែ]

ការរីកចម្រើនយ៉ាងរហ័ស[កែប្រែ]

បន្ទាប់ពីការរំដោះពីរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ កោះកុងនៅតែមិនទាន់មានប្រជាជនច្រើននៅឡើយ។ ក្រោយមកគោលនយោបាយរដ្ឋាភិបាលថ្នាក់ជាតិបានជម្រុញលើកទឹកចិត្តឱ្យប្រជាជនមករស់នៅកោះកុង ក៏ធ្វើឱ្យមានលំហូរចូលមនុស្សយ៉ាងគំហុក។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៅកោះកុងគឺ ១៦ ភាគរយ ដែលបានគំរាមកំហែងដល់ធនធានព្រៃកោងកាងនៅក្នុងខេត្តនេះ។ ទីប្រជុំជនរបស់ខេត្តកោះកុងបានរីកចម្រើនយ៉ាងលឿនជាអន្លើៗដើម្បីឆ្លើយតបទៅនឹងសំពាធខាងទីផ្សារពីប្រទេសថៃ និងដោយសារការបំលាស់ទីចូលមកខេត្តពីប៉ែកផ្សេងៗនៃកម្ពុជា។[៧]

ស្រុក-ក្រុង (បច្ចុប្បន្ន)[កែប្រែ]

ខេត្តនេះត្រូវបានបែងចែកទៅជា​​ ៧ស្រុក និង ក្រុងមួយ។
ក្រមអ.ម.អ.ស្រុក-ក្រុងឡាតាំង
០៩០១បទុមសាគរBotum Sakor
០៩០២គីរីសាគរKiri Sakor
០៩០៣កោះកុងKoh Kong
០៩០៤ខេមរភូមិន្ទ (អតីតស្រុកស្មាច់មានជ័យ)Kamarakpumin
០៩០៥មណ្ឌលសីមាMondol Seima
០៩០៦ស្រែអំបិលSrae Ambel
០៩០៧ថ្មបាំងThmar Bang

ការឆ្លងកាត់ព្រំដែន[កែប្រែ]

ចុងខាងកើតបំផុតនៃស្ពានថ្មីទាំងបួន (ធ្នូ ២០០៧)
ខេត្តនេះគឺជាច្រកចេញយ៉ាងពេញនិយមមួយមកកម្ពុជាពីហាតលេកនៅក្នុងប្រទេសថៃភាគខាងកើត ដោយឡែកដោយសារតែហេតុផល វាជាច្រកចូលដោយផ្ទាល់ទៅកាន់កំពង់ផែ និង រមណីយដ្ឋានឆ្នេរ នៃក្រុងព្រះសីហនុ។ ព្រំប្រទល់នេះស្ថិតនៅចាំយាម ប្រហែល១៤ គម ពីក្រុងខេមរភូមិន្ទ។
ការធ្វើដំណើរទៅកោះកុងជាការធ្វើដំណើរដ៏សប្បាយរីករាយ ដែលស្ពានមួយចំនួនត្រូវបានគេកសាងឡើង ដំណាក់កាលទីមួយនៅឆ្នាំ២០០២។ ភូមិសញ្ញានៃខេត្តកោះកុងអាចបានបង្កើតឡើងដោយសម្ព័ន្ធល.យ.ផ. ស្ពានដែលមិនធ្លាប់មានសាងសង់វែងបំផុតនៅកម្ពុជា ដែលលោកអ្នកនឹងឆ្លងកាត់មានប្រវែង ១ ៩០០ មាត្រ កាត់សមុទ្រភ្ជាប់ក្រុងខេមរភូមិន្ទទៅនឹងរមណីយដ្ឋានកោះកុង និង ទីត្រួតពិនិត្យអន្តរជាតិ។ នៅឆ្នាំ ២០០៧ ផ្លូវជួសជុលថ្មីមួយខ្សែ (ផ្លូវជាតិលេខ៤៨) ត្រូវបានបញ្ចប់បង្ហើយពីទីប្រជុំជនកោះកុងទៅកាន់ស្រែអំបិល តាមបណ្ដោយផ្លូវជាតិពីភ្នំពេញទៅព្រះសីហនុរួមមានច្រកឆ្លងកាត់ទន្លេ ៤ នៅសល់ដែលស្ពានមួយចំនួនត្រូវបានបើកសម្ពោធនៅខែ ឧសភា ២០០៨ ដែលគឺជាអំណោយរបស់រដ្ឋាភិបាលថៃផ្ដល់មកឱ្យកម្ពុជា។

សេដ្ឋកិច្ច[កែប្រែ]

ផ្សារ៖
  1. ដងទង់
  2. ស្រែអំបិល

អប់រំ[កែប្រែ]

វិទ្យាល័យ[កែប្រែ]

អនុវិទ្យាល័យ[កែប្រែ]

សាលាបឋមសិក្សា[កែប្រែ]

សុខាភិបាល[កែប្រែ]

មន្ទីរពេទ្យ[កែប្រែ]

វត្តអារាម[កែប្រែ]

ប្រភព៖ km.wikipedia.org