ពួកថៃបានបំលាស់ទីមកពីស្រុកកំនើតរបស់ដូនតាខ្លួននៅ
ចិនខាងត្បូង មកកាន់ដីទ្វីប
អាស៊ីអាគ្នេយ៍នៅ ប្រហែលសតវត្សទី១០ ។ តាំងពីមុនដល់ពេលនោះ
រាជាអាណាចក្រឥណ្ឌាភាវូបនីយកម្មមួយចំនួន ដូចជា នគរ
មន ខ្មែរ និង
ម៉ាឡេ បានគ្រប់គ្រងតំបន់ទាំងនោះ ។ ពួកថៃបានបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេដោយចាប់ផ្ដើមជាមួយ
សុខោទ័យ ឆៀងសែន និង
ឆៀងម៉ៃ និង
នគរស្រែមួយលាន (Lanna) ហើយនិងក្រោយមកទៀត
នគរអយុធ្យា ។ រដ្ឋទាំងនេះបានប្រយុទ្ធគ្នាទៅវិញទៅមកហើយស្ថិតក្រោមការគំរាមកំហែងជានិច្ចកាលពី
ពួកខ្មែរ ភូមា និង
វៀតណាម ។ យូរៗក្រោយមកទៀត មហាអំនាចអាណានិគមអឺរ៉ុប បានធ្វើការគំរាមកំហែងក្នុងសតវត្សទី១៩ និងដើមសតវត្សទី២០ ក៏ប៉ុន្តែប្រទេសថៃនៅតែជារដ្ឋក្នុង
អាស៊ីអាគ្នេយ៍តែមួយគត់ បានរួចផុតពីការគ្រប់គ្រងតាមបែប
អាណានិគម ។ បន្ទាប់ពីបញ្ចប់រាជាធិបតេយ្យផ្ដាច់ការក្នុងឆ្នាំ១៩៣២ ប្រទេសថៃបានស៊ូទ្រាំអស់ហុកសិបឆ្នាំ នៃការគ្រប់គ្រង
យោធាជាស្ទើរតែជាអចិន្ត្រៃយ៍ មុនពេលការបង្កើតនូវប្រព័ន្ធគ្រប់គ្រងតាមបែប
ប្រជាធិបតេយ្យ ។
រដ្ឋដំបូងៗនៃប្រទេសថៃ[កែប្រែ]
ពីមុន
ការចំនាកស្រុកមកទិសខាងត្បូងនៃ
ប្រជាជនតៃពី
យូណាន ក្នុងសតវត្សទី១០
ឧបទ្វីបឥណ្ឌូចិន គឺធ្លាប់ជាទឹកដីកំណើតរបស់សង្គមអ្នកស្រុកដើមផ្សេងៗ ដែលមានជំនឿលើ
ព្រលឹងជាយូរមកបើរាប់ថយក្រោយគឺ៥០០,០០០ឆ្នាំកន្លយមកហើយ ។ ការស្រាវជ្រាវថ្មីនៃ
បាសាណីភូត ហូម៉ូ អេរ៉ិកថឹស (Homo erectus) ដូចជា
មនុស្សឡាំផាង (Lampang)ក៏ជាឧទាហរណ៍មួយដែរ ។ សំនល់ដែលត្រូវបានរកឃើញដំបូងកំឡុងពេលកំនាយ ក្នុងខេត្ត
ឡាំផាង ប្រទេស
ថៃ ។ ការរកឃើញត្រូវបានចុះកាលបរិច្ឆេទពីប្រហែល ១,០០០,០០០-៥០០,០០០កន្លងទៅហើយក្នុង
យុគទឹកកក (Pleistocene)។ មានស្ថានីយជាច្រើនអនេកក្នុងប្រទេសថៃចុះកាលបរិច្ឆេទនូវយុគ សំរិទ្ធិ (១៥០០-៥០០ម.គ.) និងដែក (៥០០ម.គ.-៥០០គ.ស.) ។ ភាគច្រើនបំផុតបានស្រាវជ្រាវទូទាំង នៃស្ថានីយទាំងនេះដែលស្ថិតនៅខាងជើងឆៀងខាងកើតប្រទេស ជាពិសេសនៅតាមដង
ទន្លេមូន និង
ឈី ។ ទន្លេមូនជាពិសេសគឺជាទឹកដីកំណើតទីកន្លែងមាន'ស្នាមភ្លោះ'ជាច្រើន ដែលប្រកបដោយពំនូកព័ទ្ធជុំវិញដោយប្រឡាយ និងកំពែង ។ គំនីគំនរមានផ្ទុកភស្តុតាងនៃការកាន់កាប់នាសម័យបុរេប្រវត្តិ ។
នៅប្រហែលសតវត្សទី១នៃសម័យពួក
គ្រិស្ត តាមរយះ
អក្សចារិកនគរភ្នំ និងកំណត់ត្រា
ប្រវត្តិវិទូចិន (ការសិក្សាររួម) ភាគច្រើននៃការតាំងទីលំនៅគឺដើម្បីដោះដូរពាណិជ្ជកម្ម នៅភាគត្បូងដែលធ្វើឲឃើញឡើង នូវការរៀបចំទៅជារដ្ឋម៉ាឡេជាច្រើន ក្នុងចំណោមរដ្ឋដំបូងៗបង្អស់ដែលគេជឿជាក់ថាគឺជា
លង្កាសុខា (Langkasuka) និង
Tambraលិង្គ (Tambralinga) ។
អរិយធ៌មបុរាណ[កែប្រែ]
ពីមុនមកទល់ការមកដល់នៃពួកតៃ និងវប្បធ៌មជាអ្វីដែលគឺជាប្រទេសថៃឥឡូវនេះ តំបន់នេះបានទទួលរងនូវអរិយធ៌ម
មន-ខ្មែរ និង
ម៉ាឡេ ដែលជាជនជាតិដើម ។ ប៉ុន្តែមិនសូវទូលំទូលាយទេដើម្បីស្វែងយល់ ពីប្រទេសថៃមុនសតវត្សទី១៣តាមអក្សរសាស្ត្រ និងប្រភពច្បាស់លាស់គឺកម្រមែនទែន និងភាគច្រើនការសិក្សាអំពីសម័យកាលនេះត្រូវបានផ្សែផ្សំ ពីភស្តុតាងបុរាណវត្ថុ ។
ព្រះពុទ្ធកំពុងសឹងទម្រេតខ្លួនប្រវែង១៣ម៉ែត្រ នៅ
នគររាជសីមា
តាមដងជ្រលង
ចៅពញា(ថៃ:ចៅផ្រាយ៉ា)នៅអ្វីដែលឥឡូវគឺជាថៃកណ្ដាលសព្វថ្ងៃនេះ ពេលមួយនោះធ្លាប់ជាទឹកដីកំណើតនៃវប្បធ៌ម
ទ្វារវតីមន ដែលបានផ្សាយពីសតវត្សទី៧ដល់សតវត្សទី១០ ។
[១] អត្ថិភាពនៃអរិយធ៌មទាំងនោះត្រូវបានបំភ្លេចចោលយូរមកហើយដោយពួកថៃពេលនោះ សាមូល បៀល (Samuel Beal) បានរកឃើញភាពសមរមចំនោមសំនេរចិននៅអាស៊ីអាគ្នេយ៍
ទូឡូប៉ូទី (Tou-lo-po-ti) ។ កំឡុងដើមសតវត្សទី២០ពួកអ្នកបុរាណវត្ថុដឹកនាំដោយលោក
ហ្សក សឺដេស (George Coedès) បានធ្វើកំណាយដ៏ធំមួយនៅអ្វី ដែលឥឡូវគឺជា
នគរបឋម (ថៃ:ណាខនផាថម) ហើយបានរកឃើញថាខេត្តនេះគឺជាមជ្ឈមណ្ឌល នៃវប្បធ៌មទ្វារវតី ។ ក្រុមសំណង់ដែលមានឈ្មោះទ្វារវតីគឺត្រូវបានបញ្ជាក់ ដោយសិលាចារឹកមួយផ្ទាំងជាភាសា
សំស្ក្រឹតដោយមានចារឈ្មោះទ្វារវតី នៅលើសិលាចារឹក ។
រូបចម្លាក់ នៃព្រះនរាយណ៍ (វិស្ណុ)ថៃ សម័យកាលខ្មែរ ~សតវត្សទី១០ ។
ក្រោយៗមកទៀត ស្ថានីយទ្វារវតីមួយចំនួនបន្ថែមទៀតបានរកឃើញ ទូទាំងដងទន្លេចៅពញា ។ ស្ថានីយដ៏សំខាន់បំផុតពីរគឺនគរបឋម និង
ឧថោង (ថៃ:អ៊ុថង,អង់គ្លេស:Uthong) (បច្ចុប្បន្ន
ខេត្តសុវណ្ណបុរី, ថៃ:សុផាន់បូរី) ។ សិលាចារិកទ្វារវតីត្រូវបានចារជាភាសាសំស្ក្រឹត និងមនដោយប្រើអក្សរយកចេញពី
អក្សរបល្លវៈ នៃ
រាជវង្សបល្លវៈ ។ សាសនារបស់ទ្វារវតីត្រូវបានគេគិតថាគឺ
ថេរវាទ តាមរយះទំនាក់ទំនងជាមួយ
ស្រីលង្កាជាមួយនឹងពួកវណ្ណៈអ្នកគ្រប់គ្រងក៏ប្រារព្ធធ្វើដែរ នូវពិធីការសាសនា
ហិណ្ឌូជាច្រើន ។ សិល្បៈទ្វារវតី រួមមានរូបចម្លាក់ព្រះពុទ្ធ និង
ចេតិយជាច្រើនបង្ហាញភាពស្រដៀងគ្នាខ្លាំងទៅនឹងអ្វីដែល
រាជវង្សគុប្តៈ (Gupta) មាន ។ ការបង្ហាញនូវសិល្បៈទ្វារវតីដ៏លេចធ្លោបំផុតគឺ
ធម្មចក្រជាច្រើន រឺ កងថ្ម ដែលប្រកាសនូវគោលការណ៍នៃព្រះពុទ្ធសាសនា ។ ផ្នែកខ្លះនៅភាគខាងត្បូង នៃដងទន្លេចៅពញាត្រូវបានធ្វើជាប្រធានចំពោះឥទ្ធិពលខ្មែរ និងហិណ្ឌូថែមទៀតតាមរយះសិលាចារិក ដែលរកឃើញជាភាសាខ្មែរ និងសំស្ក្រឹត ។
[២]
ទ្វារវតីមិនមែនជានគរមួយទេ ប៉ុន្តែជាបណ្ដាញក្រុងនៃរដ្ឋជាច្រើននាំសួយសារអាករដើម្បីរដ្ឋៗនីមួយបន្ថែមអំណាច តាមរយះ
មណ្ឌលគំរូ ។ វប្បធ៌មទ្វារវតីបានរីកសាយភាយទៅ ដល់ឥសានដូចគ្នាដែលក៏ឆ្ពោះទៅខាងត្បូងឆ្ងាយ ដល់
បួរដីក្រៈទៀត ។ ទ្វារវតីគឺជាកន្លែង នៃការដោះដូរពាណិជ្ជកម្មអន្តរជាតិ តាមរយះវត្ថុបុរាណរបស់រ៉ូម៉ាំងដែលបានរកឃើញនៅទីនោះ និងទ្វារវតីបាននាំសួយទៅព្រះបរមរាជវាំងស្ដេច
ថាងក៏ត្រូវបានកត់ត្រាទុកដែរ។ វប្បធ៌មនេះបានមកដល់ទីបញ្ចប់ប្រហែលសតវត្សទី១០ នៅពេលនោះវាត្រូវបានជំនួសមកវិញដោយទម្រង់ការរដ្ឋបាលបែបបង្រួបបង្រួមល្វោ-ខ្មែរវិញ ។
ស្រីគោត្របូរណ៍[កែប្រែ]
ពេលដែលពួកអ្នកទ្វារវតីបានកាន់កាប់បាន ចៅពញា
ឥសានគឺជាកន្លែងមួយនៃវប្បធ៌មស្រីកុត្តាប៊ុនដែលជារបស់ប្រជាជនជាតិដើមមន-ខ្មែរ ។ ស្រីកុត្តាប៊ុនត្រូវគេចាត់ទុកថាជាវប្បធ៌មដើមនៃទ្វារវតី ដែលរួមមានអក្សរមននិងទីក្រុងរាងមូល ។
ធម្មចក្រនៃទ្វារវតីបានក្លាយជា
សីមា រឺក៏ ថ្ម បានបន្សល់ទុកនៅស្រីកុត្តាប៊ុន ។ វប្បធ៌មនេះបានទទួលដោយការពង្រីកទឹកដីខ្មែរ
ចេនឡាប្រហែលសតវត្សទី៧ ។ ផ្នែកដ៏ធំបំផុតនៃឥសានភាគអាគ្នេយ៍គឺជាបេះដូង នៃនគរចេនឡាដែលលាតសន្ធឹងលើ
នគរភ្នំភាគខាងត្បូងប្រហែលនៅសតវត្សទី៧ ។
ខាងក្រោមបួរដីក្រៈគឺជាកន្លែងមួយនៃអរិយធ៌មម៉ាឡេ ។ អាណាចក្រម៉ាឡេដំបូងៗមួយចំនួនត្រូវបានគេពិព៌ណនាថាជារដ្ឋចំណុះហ្វូណន (ភ្នំ) តាមរយះប្រភពចិននៅសតវត្សទី២ទោះបីជាភាគច្រើន នៃរដ្ឋទាំងនោះបានបញ្ជាក់ថាគឺជាអង្គការបែបកុលសម្ព័ន្ធ ក៏ដោយ ក៏វាតំណាងឲនគរទាំងនោះពេញទី ។
[៣] ចាប់ពីសតវត្សទី៦មកមុខទៀត មណ្ឌលសំខាន់ៗពីរបានគ្រប់គ្រងភាគខាងត្បូងថៃ គឺកណ្ឌុលី (Kanduli) និង
លង្កាសុខា ។ កណ្ឌុលី ស្ថិតនៅអ្វីដែលឥឡូវគឺជា
ខេត្តសុរដ្ឋធានី (ថៃ:សុរ៉ាត់ថានី) និងលង្កាសុខា នៅឯ
ផាត់ថានី (Pattani) ។ ថៃខាងត្បូងគឺជាមជ្ឈមណ្ឌលនៃ
ព្រហ្មញ្ញសាសនា និង
មហាយាន ។ ព្រះសង្ឃ
រាជវង្សថាង អ៊ី ឈីង (I Ching) បានឈប់នៅលង្កាសុខាដើម្បីសិក្សាវេយ្យាករណ៍ភាសា
បាលី និងមហាយានកំឡុងពេលធ្វើដំណើររបស់លោកទៅកាន់ឥណ្ឌានៅប្រហែលឆ្នាំ៨០០គ.ស. ។ នៅពេលនោះដែរ ក្រុមនគរនៅភាគខាងត្បូងថៃភ្លាមៗបានធ្លាក់ នៅក្រោមឥទ្ធិពល នៃនគរម៉ាឡេ
ស្រីវិជ័យពី
ស៊ូម៉ាត្រា ។
ចាប់ពីប្រហែលសតវត្សទី១០ដល់ទី១៤ ប្រទេសថៃត្រូវបានគេស្គាល់ តាមរយះរបកគំហើញបុរាណវត្ថុនិងតាមរឿងព្រេងក្នុងស្រុកតំបន់ជាច្រើន ។ សម័យនេះបានមើលឃើញ នូវការត្រួតត្រារបស់ខ្មែរលើមួយផ្នែកធំនៃអាងទន្លេចៅពញា និងឥសាន ។ ការពង្រីកទឹកដីនៃប្រជាជននិងវប្បធ៌មតៃឆ្ពោះមកភាគខាងត្បូងក៏បានកើតឡើង កំឡុងសម័យបុរាណនេះដែរ ។
នៅប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋជាច្រើននៃទ្វារវតីបានបញ្ចូលគ្នាជាមណ្ឌលពីរគឺ ល្វោ (សម័យទំនើប
លពបុរី) និង
សុវណ្ណភូមិ (សម័យទំនើប
សុវណ្ណបុរី) ។ តាមរយះរឿងនិទានមួយជាកាលប្រវត្តិសាស្ត្រ នៅភាគខាងជើងមួយចំនួនក្នុងឆ្នាំ៩០៣
Tambraលិង្គ (Tambralinga) បានលុកលុយ និងដណ្ដើមបានល្វោហើយបានប្រគល់រាជបល្ល័ង្កល្វោ ឲព្រះអង្គម្ចាស់ម៉ាឡេមួយអង្គ ។ ព្រះអង្គម្ចាស់ម៉ាឡេរៀបអភិសេក ជាមួយនឹងព្រះនាងខ្មែរដែលជាអ្នកបានភៀសព្រះកាយពីការបង្ហូរឈាមរបស់រាជវង្សអង្គរ ។ ព្រះបុត្រាពីរអង្គបានប្រកួតប្រជែងគ្នាដណ្ដើមរាជបល្ល័ង្កខ្មែរ ហើយបានក្លាយជា
សូរ្យវរ្ម័នទី១ ដូច្នេះហើយបាននាំឲល្វោស្ថិតក្រោមការត្រួតត្រារបស់ខ្មែរ តាមរយះការរួបរួមគ្នាដោយផ្ទាល់ ។ ព្រះបាទសូរ្យវរ្ម័នទី១បានពង្រីកទឹកដីទៅ
ឥសានដែរ ហើយក៏កសាងប្រាង្គប្រាសាទជាច្រើន ។
សូរ្យវរ្ម័នផ្ទុយមកវិញគ្មានព្រះរាជទាយាទទេ ហើយម្ដងនោះល្វោក៏បានទទួលឯករាជ្យ ។ ព្រះបាទ
អាណោរដ្ឋានៃ
បាហ្កានបានលុកលុយល្វោក្នុងឆ្នាំ១០៥៧ និងយកបានព្រះរាជធីតាល្វោជាព្រះមហេសីរបស់ទ្រង់ ។ ឥទ្ធិពលនៃនគរល្វោបានឈានដល់កំរិតកំពូលក្នុងរជ្ជកាលស្ដេចនរាយណ៍ (Narai) (១០៧២-១០៧៦) ។ ល្វោបានប្រឈមមុខនឹងការលុកលុយឈ្លានពានរបស់ភូមាក្រោមការដឹកនាំស្ដេច
ខ្យានស៊ីថា (Kyanzittha)ដែលមាតារបស់ទ្រង់គឺជាព្រះនាងល្វោ ក្នុងឆ្នាំ១០៨០ផ្ទុយទៅវិញអាចនឹងត្រូវរុញច្រានមកវិញ ។ បន្ទាប់ពីការចូលទីវង្គត់ស្ដេចនរាយណ៍ ផ្ទុយទៅវិញល្វោបានលិចលង់ក្នុងសង្គ្រាមបង្ហូរឈាម ក្នុងស្រុកហើយខ្មែរក្រោមការដឹកនាំរបស់ព្រះបាទ
សូរ្យវរ្ម័នទី២បានទាញយកប្រយោជន៍ពីរឿងនេះដោយធ្វើការលុកលុយល្វោ និងតែងតាំងព្រះរាជបុត្ររបស់ព្រះអង្គជាស្ដេចល្វោ ។
ដោយដដែលៗប៉ុន្តែការត្រួតត្រារបស់ខ្មែរបានផ្អាកសិន ជាចុងក្រោយខ្មែរបានធ្វើ
ខ្មែរូបនីយកម្មលើល្វោ ។ ល្វោត្រូវបានប្រែក្លាយ ពីទីក្រុងទ្វារវតីមនបែប
ថេរវាទទៅ ជាទីក្រុងខ្មែរមួយបែបព្រហ្មញ្ញសាសនាវិញ ។ ល្វោបានក្លាយជាឃ្លាំងផ្ទុកវប្បធ៌ម និងអំណាចឥទ្ធិពលរបស់ខ្មែរនៅឯអាងទន្លេចៅពញា ។ ចម្លាក់លៀននៅ
អង្គរវត្ត បានបង្ហាញកងទ័ពល្វោជាកងទ័ពមួយក្រោមការបញ្ជាពីអង្គរ ។ យ៉ាងណាក៏ដោយ ការកត់សំគាល់គួរឲចាប់អារម្មណ៍មួយ គឺថាទាហានតៃត្រូវបានបង្ហាញឲឃើញថាជាផ្នែកមួយនៃទាហានល្វោដែរ មួយសតវត្សមុនការបង្កើតឡើងនៃនគរសុខោទ័យ ។
អត្ថបទដើមចំបង: ហរិបុញ្ជ័យ
ព្រះពុទ្ធអង្គមកពីវត្តគុកគុតនៅ
ឡាំភុន (Lamphun) ។
តាមរយៈជាមាទេវីវាម្សៈ ទីក្រុងនៃហរិបុញ្ជ័យ (សម័យទំនើប
ឡាំភុនត្រូវបានស្ថាបនិកឡើងដោយពួកឥសី
ជាមាទេវី ព្រះនាងល្វោមួយអង្គ ដែលត្រូវបានគេអញ្ជើញឲទៅគ្រប់គ្រងទីក្រុងក្នុងប្រហែលឆ្នាំ៧០០គ.ស. ។ ក៏ប៉ុន្តែកាលបរិច្ឆេទត្រូវគេចាត់ទុកថាលឿនពេក សំរាប់ការស្ថាបនាហរិបុញ្ជ័យ ពេលនោះជាមាទេវីមិនបាននាំធម្មចក្រមកភាគខាងជើងទេ ។ ហរិបុញ្ជ័យប្រហែលជាពន្លកចុងក្រោយ (ប្រហែលសតវត្សទី១០) នៃនគរល្វោ រឺក៏ជំនួស ដោយជាប់ទាក់ទងនឹងនគរ
ថាទង ។
ហរិបុញ្ជ័យគឺជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាថេរវាទនៅភាគខាងជើង ។ នគរនេះបានចម្រើនលូតលាស់កំឡុងរជ្ជកាលព្រះបាទអត្តយាវង្ស ដែលបានសាង
ធាតុហរិបុញ្ជ័យ ក្នុងឆ្នាំ១១០៨ ។ នគរនេះមានចំណងមេត្រីភាពរឹងមាំទៅនឹងនគរមនមួយទៀតនៅឯថាទង ។ កំឡុងសតវត្សទី១១ ហរិបុញ្ជ័យបានធ្វើសង្គ្រាមរ៉ាំរ៉ៃជាមួយនគរ
ឆៀងសែនងឿនយ៉ាងតៃ ។ ដោយចុះខ្សោយដោយសារការលុកលុយរបស់តៃ ហរិបុញ្ជ័យនៅទីបញ្ចប់បានធ្លាក់ក្នុងឆ្នាំ១២៩៣ទៅដៃព្រះបាទ
ម៉័ងក្រៃ (Mangrai) ស្ដេចនៃនគរ
ស្រែមួយលានជារដ្ឋបន្តពីនគរងឿនយ៉ាង ។
ការមកដល់នៃពួកតៃ[កែប្រែ]
ទ្រឹស្ដីថ្មីនិងត្រឹមត្រូវបំផុតអំពីដើមកំនើត នៃប្រជាជនតៃបានថ្លែងយ៉ាងច្បាស់ថាខេត្ត
គ័ងស៊ី (Guangxi) ក្នុងប្រទេស
ចិនពិតជាមាតុភូមិរបស់ពួកតៃមែនជំនួស ឲខេត្ត
យូណាន (Yunnan)វិញ ។ ប្រជាជនតៃដ៏ច្រើនត្រូវបានស្គាល់ថាជា
ពួកចួង នៅមានរស់នៅឯគ័ងស៊ីសព្វថ្ងៃនេះ ។ នៅប្រហែលឆ្នាំ៧០០គ.ស.ពួកតៃ ដែលមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនបានមកតាំងលំនៅ នៅអ្វីដែលឥឡូវគឺជា
ដៀន បៀន ភូនៅប្រទេស
វៀតណាមនាសម័យថ្មីនេះ តាមរយៈរឿងនិទានរបស់
ឃុន បរម (Khun Borom) ។ ចាប់ពីទីនោះមក ពួកតៃបានចាប់ផ្ដើមសាយភាយមកតំបន់ទួលភ្នំភាគខាងជើង និងបានស្ថាបនាទីក្រុងជាច្រើននៅ
ហ្លួងព្រះបាង និង
ឆៀងសែន ។
រឿងនិទានសិង្ហនវតី និទានប្រាប់យើងឲដឹងថាមេកន្ទ្រាញពួកតៃឈ្មោះ
សិង្ហនវតីបានដេញកម្ចាត់
ប្រជាជនវ៉ាជាជនជាតិដើម ហើយបានស្ថាបនាទីក្រុងមួយនៅឆៀងសែននៅប្រហែលឆ្នាំ៨០០នៃគ.ស. ។ ជាលើកទីមួយហើយ ដែលប្រជាជនតៃបានបង្កើតទំនាក់ទំនង ជាមួយអរិយធ៌ម
ឥណ្ឌូបនីយកម្មនៅអាស៊ីអាគ្នេយ៍ ។ តាមរយៈហរិបុញ្ជ័យ ពួកតៃនៅឆៀងសែនបានសម្របខ្លួនទៅនឹងពុទ្ធសាសនាថេរវាទ និងរាជនាម
សំស្ក្រឹត ។
ធាតុនៃដយទង់បានសាងឡើងប្រហែលឆ្នាំ៨៥០គ.ស. ដែលបង្ហាញន័យនូវការគោរពស្រលាញ់ នៃប្រជាជនតៃលើព្រះពុទ្ធសាសនាថេរវាទ ។ ប្រហែលឆ្នាំ៩០០គ.ស. សង្គ្រាមដ៏ធំដែលប្រយុទ្ធតទល់គ្នារវាងឆៀងសែន និងហរិបុញ្ជ័យបានផ្ទុះឡើង ។ កងទ័ពមនបានកាន់កាប់ឆៀងសែន ហើយស្ដេចឆៀងសែនបានភៀសព្រះកាយបាត់ ។ ក្នុងឆ្នាំ៩៣៧ មហាព្រះអង្គម្ចាស់ព្រំបានដណ្ដើមឆៀងសែន បានវិញពីពួកមន ហើយបានធ្វើទុក្ខកម្ចាត់ហរិបុញ្ជ័យយ៉ាងធ្ងន់ធ្ងរ ។
ប្រហែលឆ្នាំ១០០០គ.ស. ឆៀងសែនត្រូវបានបំផ្លាញដោយសាររញ្ជួយដី រួមជាមួយនិងអ្នកស្រុកទាំងអស់ក៏ស្លាប់ដែរ ។ ក្រុមប្រឹក្សាមួយត្រូវបានបង្កើតឡើងដើម្បីអភិបាលនគរមួយរយៈកាល ហើយក្រោយមកទៀតបុរសអ្នកស្រុកជាតិវ៉ាម្នាក់ដែលគេស្គាល់ថាជា
លវចក្ករាជត្រូវបានជ្រើសរើសឲធ្វើស្ដេចនៃទីក្រុងថ្មីឆៀងសែន រឺ
ងឿនយ៉ាង ។ រាជវង្សលវចក្ករាជប្រហែលជាបានគ្រប់គ្រង លើតំបន់នោះអស់រយៈពេលក្បែរ៥០០ឆ្នាំ ។
ចំនួនប្រជាជនដ៏ច្រើនលើសលប់ពេក ប្រហែលជាបានជំរុញដល់ពួកតៃដើម្បីស្វែងរកធនធានភោគទ្រព្យបន្ថែម ឆ្ពោះមកខាងត្បូង ។ នៅឆ្នាំ១១០០គ.ស. ពួកតៃបានបង្កើតខ្លួនឯងជាពួក
ផ ឃុន (ពួកជនកគ្រប់គ្រង) នៅ
ណាន់ ផ្រែ ស៊ុងឃ្វែ (Songkwae)
សុវណ្ណខៈលោក ចក្រអង្គរ៉ៅ (Chakangrao) ។ល។ នៅជ្រលងដងទន្លេ
ចៅពញាខាងលើ ។ ពួកព្រះអង្គម្ចាស់តៃភាគខាងត្បូងទាំងនេះបានប្រឈមមុខ នឹងឥទ្ធិពលរបស់ខ្មែរពី
ល្វោ ។ ភាគខ្លះក្នុងចំនោមពួកគេបានក្លាយជាអ្នកចំនុះទៅនឹងទម្រង់រាជការល្វោ-ខ្មែរ ។
អាងទន្លេចៅពញាស្ថិតក្រោមការកាន់កាប់របស់ពួកតៃ[កែប្រែ]
មានរឿងព្រេងជាច្រើននិយាយ អំពីការមកដល់របស់ពួកតៃគ្រប់គ្រង លើ
មណ្ឌលនៃថៃកណ្ដាលរួមមានល្វោ និងសុវណ្ណភូមិ ។ មណ្ឌលសុវណ្ណភូមិបានទទួលឯករាជ្យពីអំនាចឥទ្ធិពលខ្មែរ និងដើមឡើយរួមផ្សំនូវខេត្តភាគខាងលិចថៃសម័យថ្មីនេះរួមមាន
សុវណ្ណបុរី រាជបុរី និង
ពេជ្របុរី ។
នៅសតវត្សទី១២ ពួកតៃ
ផ ឃុននៃទន្លេចៅពញាខាង លើបានពួតដៃគ្នានៅក្បែរ
ផ ឃុននៃ
សុខោទ័យជាទីតាំងកងទាហានខ្មែរដ៏សំខាន់មួយ ។ ជាមួយនឹងរាជការខ្មែរទន់ខ្សោយ
ផ ឃុនស្រី នោ ណាមថម នៃសុខោទ័យបានទទួលបានស្វយ័តភាពនៅឯដងទន្លេចៅពញាខាងលើ ។ ក៏ប៉ុន្តែ កំឡុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មហាអំនាចខ្មែរបានពង្រឹងនិងពួកតៃ ពួក
ផ ឃុនត្រូវបានបង្ក្រាបនិងនៅក្រោមបង្គាប់អធិរាជខ្មែរ ។ សុវណ្ណភូមិក៏បានចុះខ្សោយ ដោយសារការលុកលុយរបស់ខ្មែរ ហើយមានតែទីក្រុងសុវណ្ណបុរីតែមួយគត់ទេដែលនៅសល់ ។
សុខោទ័យនិងស្រែមួយលាន[កែប្រែ]
អត្ថបទដើមចំបង: នគរសុខោទ័យ
អត្ថបទដើមចំបង: ស្រែមួយលាន
ទីក្រុងរដ្ឋថៃជាច្រើនបានទទួលឯករាជ្យបន្តិចម្ដងៗ ពី
ចក្រភពខ្មែរដែលកាន់តែទន់ខ្សោយទៅៗ ។ ទីក្រុងរដ្ឋនោះត្រូវបានគេនិយាយថា
សុខោទ័យបានបង្កើតឡើងដោយក្សត្រមួយអង្គ នគរខ្លាំងដោយសារតែ
ពុកឃុន ស្រីឥន្ទ្រាទិត្យ (ពាក្យ ពុកឃុន មានន័យថា លោកឪ)នៅឆ្នាំ១២៣៨គ.ស. ។ លក្ខណៈនយោបាយហៅតាមបុរាណហៅតាមបុរាណថា'
ឪពុកគ្រប់គ្រងកូន' ដែលស្ថិតស្ថេរមកដល់ពេលនេះ ។ គ្រប់គ្នាអាចនាំយកបញ្ហារបស់ពួកគេទៅទូលស្ដេចដោយផ្ទាល់ ដោយមានកណ្ដឹងនូវពីមុខព្រះបរមរាជវាំងសម្រាប់គោលបំណងនេះ ។ ទីក្រុងត្រូវបានត្រួតត្រាមួយរយៈខ្លីនូវតំបន់ ដែលបានកាន់កាប់ក្រោមការគ្រប់គ្រងស្ដេច
រាមកំហែង ជាអ្នកបង្កើត
អក្ខរក្រមថៃ ប៉ុន្តែបន្ទាប់ពីការចូលទីវង្គត់របស់ព្រះអង្គនៅឆ្នាំ១៣៦៥ នគរក៏បានធ្លាក់ចុះនិងក្លាយជាប្រធានបទ ដើម្បីការធ្វើឲលេចឡើងនូវរដ្ឋថៃ៖
នគរអយុធ្យានៅតំបន់ទន្លេចៅពញាខាងក្រោម ។
រដ្ឋថៃផ្សេងមួយទៀតដែលមានរួមគ្នា ជាមួយសុខោទ័យគឺជារដ្ឋ
ស្រែមួយលាននៅខាងជើង តាំងនៅ
ឆៀងម៉ៃ ។ ស្ដេចពញា
ម៉័ងក្រៃជាស្ថាបនិកនៃរដ្ឋនេះ ។ ទីក្រុងរដ្ឋនេះបានផុសឡើងនៅសម័យដូចគ្នាដូចសុខោទ័យ ។ ជាសក្ខីភាពស្រែមួយលានបានក្លាយ ជាសម្ព័ន្ធមិត្តិដ៏ជិស្និទ្ធនឹងសុខោទ័យ ។ បន្ទាប់ពី
នគរអយុធ្យាបានលេចផុសឡើង និងពង្រីកឥទ្ធិពលរបស់ខ្លួនពីជ្រលងទន្លេចៅពញាមក សុខោទ័យជាចុងក្រោយក៏បានត្រូវបង្ក្រាប ។ សង្គ្រាមស៊ីសាច់ហុតឈាមរវាងនគរស្រែមួយលាន និងអយុធ្យាក៏បានបន្តជានិច្ចហើយឆៀងម៉ៃនៅទីបញ្ចប់ ក៏បានរាបទាបក្លាយជា'ប្រទេសចំនុះ'អយុធ្យា ។
ប្រវត្តិសាស្ត្រឯករាជ្យរបស់ស្រែមួយលាន ក៏បានបញ្ចប់ក្នុងឆ្នាំ១៥៥៨ នៅពេលដែលវាធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ពួកភូមា តាំងពីពេលនោះមកនគរត្រូវបានត្រួតត្រា ដោយភូមារហូតដល់ចុងសតវត្សទី១៨ ។ ពួកមេដឹកនាំតាមតំបន់ ក្រោយមកទៀតបានរើបំរាស់ប្រឆាំងនឹងពួកភូមា ដោយមានជំនួយពីនគរថៃ
ធនបុរីនៃ
ព្រះចៅតាក់ស៊ីន ។ 'ទីក្រុងរដ្ឋ'ភាគខាងជើងជាច្រើន ក្រោយមកបានក្លាយជាប្រទេសចំណុះនៃនគរថៃធនបុរីនិងបាងកកភាគខាងក្រោម ។ នៅដើមសតវត្សទី២០ នគរទាំងនោះបានរួមផ្សំគ្នា ហើយបានក្លាយជាមួយភាគ នៃសៀមសម័យទំនើបនេះ ដែលប្រទេសនេះឥឡូវហៅថាប្រទេសថៃ ។
អត្ថបទដើមចំបង: នគរអយុធ្យា
ទូតសៀមមកចូលគាល់ ស្ដេច
ល្វីទី១៤នៅឆ្នាំ១៦៨៦ ដោយលោក ចាឃ្វីស វីហ្ករុច ឌុយផ្លេស៊ីស
ទីក្រុង
អយុធ្យាត្រូវបានតាំងនៅលើកូនកោះតូចមួយព័ទ្ធជុំវិញដោយទន្លេបី ។ ដោយសារតែទីតាំងដ៏ខ្ពស់របស់ក្រុង អយុធ្យាក៏បានប្រែក្លាយជាមានឥទ្ធិពលភ្លាម ខាងនយោបាយ និងសេដ្ឋកិច្ច ។ អយុធ្យាមានឈ្មោះដោយឡែកផ្សេងទៀតបន្តបន្ទាប់ក្រៅពី'អយុធ្យា' ដែលបានដកចេញពីឰយុធ្យា ទីក្រុងពិសិដ្ឋិរបស់ឥណ្ឌា គឺ'ក្រុងទេព' 'ព្រះនគរ' និង'ទ្វារវតី' ។ បឋមក្សត្រនៃនគរអយុធ្យា ព្រះចៅ
រាមាធិបតីទី១ (គ្រប់គ្រង១៣៥១ដល់១៣៦៩) បានបង្កើតវិភាគទានដ៏សំខាន់ពីរយ៉ាងចំពោះប្រវត្តិសាស្ត្រថៃ៖ការស្ថាបនា និងឧបត្ថម្ភដល់ព្រះពុទ្ធសាសនា
ថេរវាទជាសាសនាផ្លូវការ ដើម្បីធ្វើឲរាជាណាចក្រព្រះអង្គខុសពីអាណាចក្រអង្គរ
ហិណ្ឌូជិតខាង និងការចងក្រង
ធម្មសាស្ត្រា និងក្បួនច្បាប់ពឹងផ្អែកលើ់ប្រភពហិណ្ឌូនិងទំនៀមទម្លាប់ប្រពៃណីថៃ ។ ធម្មសាស្ត្រានៅតែជាឧបករណ៍នៃច្បាប់ថៃរហូតដល់ចុងសតវត្សទី១៩ ។ នៅក្នុងអត្ថិភាព៤១៧ឆ្នាំ នគរអយុធ្យាបានញាំញីដោយជម្លោះគ្នាឯង ក៏ប៉ុន្តែរឿងនេះមិនរារាំងការកើនឡើងនៅអំណាចដ៏ខ្លាំងក្លារបស់នគរឡើយ នៅលើមហាដែនអាស៊ីអាគ្នេយ៍ ។
ចាប់ផ្ដើមជាមួយការមកដល់នៃ ឯកអគ្គរាជទូត
ប៉ទុយហ្កាល់ ឌ័រតេ ផ្វឺណាន់ដេស (Duarte Fernandes) ក្នុងឆ្នាំ១៥១១ អយុធ្យាបានស្គាល់ដោយពួកអឺរ៉ុបថាជា'នគរសៀម' បានចូលមកទាក់ទង ជាមួយនឹងពួកបស្ចឹមលោកកំឡុងសតវត្សទី១៦ ។ អយុធ្យាប្រែក្លាយជាក្រុងមួយ ក្នុងចំណោមទីក្រុងដ៏សំបូររុងរឿងបំផុតនៅអាស៊ីបូព៌ា ។ តាមរយៈលោក
ចច ម៉ូដេលស្គី (George Modelski) អយុធ្យាត្រូវគេប៉ាន់ស្មានថាធ្លាប់ជា
ទីក្រុងធំបំផុតនៅលើពិភពលោក នៅឆ្នាំ១៧០០គ.ស. ជាមួយនឹងអត្រាប្រជាជនប្រហែល១លាននាក់ ។
[៤] ពាណិជ្ជកម្មបានរីកចំរើនលូតលាត់ ជាមួយនឹងពួកបារាំងនិងដាឆ់ក្នុងចំណោមពួកបរទេសភាគច្រើន នៅក្នុងនគររួមគ្នាជាមួយនឹងពួកចិននិងជប៉ុន ។
សម័យអយុធ្យាគេស្គាល់ថាជា"យុគមាសនៃវិជ្ជាពេទ្យ" ដោយសារតែភាពជឿនលឿនក្នុងវិស័យវេជ្ជសាស្ត្រនៅពេលនោះ ។
[៥]
អយុធ្យាបានពង្រីកនូវដែនឥទ្ធិពលរបស់ខ្លួនលើតំបន់ដ៏សំខាន់មួយ ដែលដាក់ឲនៅក្រោមអំនាចខ្លួនចាប់ពីក្រុមរដ្ឋ
ឥស្លាមលើ
ឧបទ្វីបម៉ាឡេនៅតាមកំពង់ផែអាន់ដាម៉ាន់នៅមីយ៉ាន់ម៉ាសម័យបច្ចុប្បន្ន
អាណាចក្រអង្គរនៃកម្ពុជា ទៅដល់រដ្ឋមួយចំនួនទៀតនៅភាគខាងជើងប្រទេសថៃ ។ នៅសតវត្សទី១៨ អំណាចនគរអយុធ្យាបានធ្លាក់ចុះបន្តិចម្ដងៗតាមរយៈជម្លោះ រវាងពួកព្រះអង្គម្ចាស់ និងពួកមន្ត្រីបានញាំញីលើឆាកនយោបាយរបស់នគរ។ ក្សត្របុរីឆ្ងាយៗបានក្លាយជាកាន់តែឯករាជ្យទៅៗ មិនខ្វល់ពីរាជបញ្ជានិងរាជក្រិតពីរាជធានីទេ ។
នៅសតវត្សទី១៨ តំណាក់កាលចុងក្រោយនៃនគរបានមកដល់ ។ ពួក
ភូមា ដែលពួកគេបានដណ្ដើមអំណាចនគរស្រែមួយលាន ហើយក៏បានបង្រួបបង្រួមនគររបស់ពួកគេក្រោម
រាជវង្សកន់បោង (Konbaung) បានចាប់ផ្ដើមការវាយលុកជាច្រើនលើកតទល់ នឹងអយុធ្យានៅទសវត្សឆ្នាំ១៧៥០និង១៧៦០ ។ នៅទីបញ្ចប់ ក្នុងឆ្នាំ១៧៦៧ បន្ទាប់ពីការឡោមព័ទ្ធជាច្រើនខែ ពួកភូមាបានបំបែកកំពែងក្រុងអយុធ្យាចូលទៅ ហើយបានប្លន់បំផ្លិចបំផ្លាញនិងដុតកម្ទេចក្រុង ។ គ្រួសាររាជវង្សបានភៀសខ្លួនចេញពីក្រុងនិងស្ដេចចុងក្រោយរបស់អយុធ្យា
ឯកអថាត (Ekkathat)បានសុគតក្រោយពីអត់អាហារដប់ថ្ងៃពេលកំពុងលាក់ព្រះកាយ ។ ព្រះញាតិវង្សអយុធ្យាក៏ត្រូវផុតរលត់អស់ទៅ ។ សរុបទៅមានស្ដេច៣៣អង្គនៅសម័យនេះបូករួមទាំងស្ដេចក្រៅផ្លូវការមួយអង្គ ។
រាជវង្សទាំងប្រាំដែលបានគ្រប់គ្រងនគរអយុធ្យា៖
- រាជវង្សឧទងមានស្ដេច៣អង្គ
- រាជវង្សសុវណ្ណភូមិមានស្ដេច១៣អង្គ
- រាជវង្សសុខោទ័យមានស្ដេច៧អង្គ
- រាជវង្សប្រាសាទទង (រាជវាំងមាស)មានស្ដេច៤អង្គ
- រាជវង្សបាន់ភ្លូ (Bann Plu)មានស្ដេច៦អង្គ
សម័យធនបុរីនិងបាងកក[កែប្រែ]
បន្ទាប់ពីជាង៤០០ឆ្នាំនៅក្នុងអំណាច ក្នុងឆ្នាំ១៧៦៧ នគរអយុធ្យាត្រូវបានដួលរលំដោយកងទ័ព
ភូមាឈ្លានពាន រាជធានីរបស់នគរបានឆេះ និងដែនដីបានបែកខ្ញែក ។ មេទ័ព
តាក់ស៊ីន បានចាត់ចែងដើម្បីបង្រួបបង្រួមនគរឡើងវិញ ពីរាជធានីថ្មីរបស់លោកនៅ
ធនបុរី ហើយប្រកាសខ្លួនឯងថាជាស្ដេចនៅឆ្នាំ១៧៦៩ ។ ក៏ប៉ុន្តែ តាក់ស៊ីនត្រូវបានពោលអះអាងថាប្រែជាឆ្កួត ហើយទ្រង់ត្រូវបានទម្លាក់ដាក់ឃុំក្នុងគុក និងប្រហារជីវិតនៅឆ្នាំ១៧៨២ ។ មេទ័ពចក្រីស្នងរាជ្យបន្តទ្រង់នៅឆ្នាំ១៧៨២ ជាព្រះបាទ
រាមាទី១ ជាស្ដេចទីមួយនៃ
រាជវង្សចក្រី ។ ក្នុងឆ្នាំដដែល ទ្រង់បានស្ថាបនាទីក្រុងរាជធានីថ្មីនៅ
បាងកក ដោយកាត់ខ្វាត់ខ្វែងដោយទន្លេ
ចៅពញា ពីរាជធានីធនបុរីរបស់តាក់ស៊ីន ។ ក្នុងទសវត្សឆ្នាំ១៧៩០ ភូមាត្រូវបានកម្ចាយ និងរុញច្រានទៅវិញអស់ដោយ
សៀម ដែលវាត្រូវគេហៅក្រោយមកទៀត ។ ស្រែមួយលានក៏មានសេរីភាពពីការត្រួតត្រារបស់ភូមា ប៉ុន្តែស្ដេចនៃរាជវង្សថ្មីដែលព្រះអង្គត្រូវបានតែងតាំងឡើង ក្នុងទសវត្សឆ្នាំ១៧៩០ក៏បានក្លាយជា សាមន្តរាជនៃក្សត្រចក្រីយ៉ាងពិតប្រាកដវិញ ។
រជ្ជទាយាទនៃព្រះបាទរាមាទី១ក៏មានការព្រួយព្រះទ័យកើនឡើង ជាមួយការគំរាមកំហែងអំពីអាណានិគមនិយមអឺរ៉ុប ក្រោយពីជ័យជំនះរបស់ចក្រភពអង់គ្លេស លើប្រទេសភូមាជិតខាងក្នុងឆ្នាំ១៨២៦ ។ ការទទួលស្គាល់របស់ថៃលើកដំបូងចំពោះមហាអំនាចបស្ចឹមលោកក្នុងតំបន់ គឺ
សន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្ម ជាមួយ
សហរាជាណាចក្រក្នុងឆ្នាំ១៨៣៣ ។ ក្នុងឆ្នាំ១៨៣៣
សហរដ្ឋអាមេរិកបានចាប់ផ្ដើមចំណងការទូតជាមួយសៀម ពេលនោះប្រទេសថៃត្រូវបានហៅរហូតដល់ឆ្នាំ១៩៣៩ ហើយម្ដងទៀតរវាងឆ្នាំ១៩៤៥និង១៩៤៩ ។ យ៉ាងណាក៏ដោយ គឺនៅកំឡុងរជ្ជកាលចុងក្រោយនៃរាជ្យស្ដេច
មង្កុត (១៨០៤-១៨៦៨) និងបុត្រារបស់ទ្រង់ព្រះបាទ
ចុឡាឡុងកន (១៨៥៣-១៩១០) ដែលពេលនោះប្រទេសថៃបានបង្កើតចំនងជិតស្និទ្ធិយ៉ាងមាំមួន ជាមួយនឹងមហាអំណាចលោកខាងលិច ។ គឺត្រូវតែប្រកាន់ខ្ជាប់នៅទស្សនៈវិស័យនេះ ក្នុងប្រទេសថៃយ៉ាងទូលំទូលាយ ដែលជំនាញខាងការទូតនៃក្សត្រទាំងនេះបានរួមផ្សំ ជាមួយនឹងកំនែទម្រង់ធ្វើទំនើបនៃរាជការថៃ ដែលធ្វើឲសៀមជាប្រទេសតែមួយគត់ នៅអាស៊ីអាគ្នេយ៍រួចផុតពីនឹម
អាណានិគមរបស់អឺរ៉ុប ។ នេះបានឆ្លុះបញ្ចាំងឲឃើញនៅឈ្មោះទំនើបរបស់ប្រទេស
ផ្រាថេតថៃ រឺ
ប្រទេសថៃ ប្រើតាំងពីឆ្នាំ១៩៣៩ (ទោះបីជាឈ្មោះនេះបានត្រូវប្ដូរត្រឡប់មកជាសៀមវិញកំឡុងឆ្នាំ១៩៤៥-៤៩ក៏ដោយ) ក្នុងន័យនេះ
ផ្រាថេតមានន័យថា
ប្រទេស រឺក៏ ជាតិ ។
ការបញ្ចប់នៃការគ្រប់គ្រងតាមបែបរាជាធិបតេយ្យផ្ដាច់ការ និងយោធា[កែប្រែ]
បដិវត្តន៍សៀមឆ្នាំ១៩៣២ដឹកនាំដោយមន្ត្រីរាជការយោធាក្មេងៗ និងអ្នកបំរើការងាររដ្ឋ ។ ។ ក្រុមនេះក្ដោបក្ដាប់នូវលក្ខណៈគន្លឹះសំខាន់ៗ ពួករដ្ឋមន្ត្រីមួយចំនួនដែលជាប់សាច់ឈាមជារាជវង្សបានក្លាយ ជាចំណាត់ខ្មាំង ពេលនោះព្រះបាទ
រាមាទី៧ បានយាងព្រះរាជនិវេសន៍នៅព្រះបរមរាជវាំងនិទាឃរដូវនៅឯ
ហួហ៊ិន (Hua Hin) ។ រដ្ឋប្រហារនេះ ជាធម្មតាហៅថា 'បដិវត្តន៍ឆ្នាំ១៩៣២' បានផ្លាស់ប្ដូរការគ្រប់គ្រងប្រទេសថៃ ពីរបបរាជាធិបតេយ្យផ្ដាច់ការមក ជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញវិញ ។ គណរដ្ឋមន្ត្រីគឺត្រូវបានធ្វើជាប្រធានដោយនាយករដ្ឋមន្ត្រី ។ ពួកយោធាតែងតែដើរតួសំខាន់ក្នុងនយោបាយតាំងពីមុនឆ្នាំ១៩៣២មកម៉្លេះ ។ រួចហើយនៅឆ្នាំ១៩១២ កំឡុងរាជ្យស្ដេចរាមាទី៦ ពួកទាហានក្មេងៗត្រូវបានចាប់ខ្លួនជាអ្នក ដែលបានរៀបចំផែនការធ្វើរដ្ឋប្រហារជំរុញឲមានរដ្ឋធម្មនុញ្ញ និងការផ្លាស់ប្ដូរឋានៈរបស់ស្ដេច ។
ព្រះចៅរាមាទី៧
ប្រជាធិផុកដំបូងឡើយបានទទួលយកការផ្លាស់ប្ដូរ អនុញ្ញាតឲមានរដ្ឋធម្មនុញ្ញ ប៉ុន្តែក្រោយមកទៀតក៏បានដាក់រាជ្យពីតួនាទីរបស់ទ្រង់ ដោយសារតែការប៉ះទង្គិចគ្នាជាមួយនឹងរាជរដ្ឋាភិបាល ។ រដ្ឋាភិបាលបដិវត្តន៍បានសម្រេចតែងតាំង ម្ចាស់ក្មួយព្រះជន្ម១០វស្សារបស់ទ្រង់
អនន្ទ ម៉ាហ៊ីឌុល ជាក្សត្រថ្មី ។ លើការដាក់រាជ្យរបស់ទ្រង់ ព្រះបាទប្រជាធិផុក មានព្រះរាជឱង្ការថាព្រះរាជកិច្ចនៃព្រះរាជាគឺត្រូវសោយរាជ្យ សំរាប់ភាពល្អនៃមនុស្សទាំងពួង មិនមែនសំរាប់មនុស្សតិចតួចជ្រើសរើសទ្រង់ទេ ។ នយោបាយថៃបានរត់ចូលក្នុងចលាចល តាមរយៈរាជរដ្ឋាភិបាលបដិវត្តន៍ បានលិចលង់ទៅក្នុងបក្សពួកនិយម យោធា និងពួកបញ្ញវន្ត ។ រដ្ឋប្រហារនិងការបះបោរបានចូលរួមគ្នា ។ នៅទីបញ្ចប់បក្សពួកយោធាបានដណ្ដើមអំណាចបាន ។ របបនេះបានក្លាយជារបបផ្ដាច់ការយ៉ាងជាក់ច្បាស់ឡើង ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី
ហ្លួង វិបុលសង្គ្រាម (Luang Pibulsongkram) ជាមនុស្សម្នាក់ក្នុងចំនោមសមាជិកខាងយោធាបដិវត្តន៍ ។
ស្ដេចក្មេងអនន្ទ ម៉ាហ៊ីដុល (រាមាទី៧)បានសុគតក្នុងឆ្នាំ១៩៤៦ ស្ថិតក្រោមកាលៈទេសៈអ្វីមួយដ៏អាថ៌កំបាំង ការពន្យល់របស់ពួកមន្ត្រីគឺថាទ្រង់បានបាញ់ព្រះអង្គឯងដោយចៃដន្យ ពេលដែលកំពុងជូតសំអាតកាំភ្លើងរបស់ទ្រង់ ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយព្រះភាតារបស់ព្រះអង្គ
ភូមិបុល អតុល្យតេជៈ (Bhumibol Adulyadej)ជាស្ដេចដែលសោយរាជ្យយូរបំផុត ក្នុងប្រទេសថៃ ហើយមានប្រជាប្រិយមែនទែនជាមួយនឹងពួកថៃៗ ។ ទោះបីជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញមានតែឈ្មោះក៏ដោយ ក៏ប្រទេសថៃត្រូវគ្រប់គ្រងដោយក្រុមរដ្ឋាភិបាលយោធាជាបន្តបន្ទាប់ ភាគច្រើនជាក់ស្ដែងដឹកនាំដោយ
ហ្លួង វិបុលសង្គ្រាម (Luang Phibunsongkhram) និង
សារិត ធនរត្ន (Sarit Dhanarajata) លាយឡំគ្នាជាមួយរយៈកាលដ៏ខ្លីនៃប្រជាធិបតេយ្យ ។
ពួកជប៉ុនបានសម្របសម្រួលការប៉ះទង្គិចគ្នា ហើយកិច្ចព្រមព្រៀងផ្អាកបាញ់ជាទូទៅត្រូវបានប្រកាសឡើងនៅថ្ងៃ២៨មករា ។ នៅថ្ងៃ៩ឧសភា សន្ធិសញ្ញាសន្តិភាពត្រូវបានចុះហត្ថលេខានៅ
តូក្យូ ជាមួយនឹងពួកបារាំងកំពុងត្រូវបង្ខិតបង្ខំដោយពួកជប៉ុន ក្នុងការលះបង់ការកាន់កាប់របស់គេលើដែនដីដែលមានជម្លោះ ។
នៅថ្ងៃ៨ធ្នូ ១៩៤១ ពីរបីម៉ោងបន្ទាប់ពី
ការវាយប្រហារលើកំពង់ផែគុជ ជប៉ុនបានទាមទារសិទ្ធិដើម្បីចល័តទ័ពឆ្លងកាត់ប្រទេសថៃ ទៅដល់ព្រំដែនម៉ាឡេ ។
ជប៉ុនបានឈ្លានពានប្រទសថៃ ហើយបានប្រយុទ្ធនឹងកងទ័ពថៃអស់រយៈពេលប្រាំមួយទៅប្រាំបីម៉ោង មុនពេលវិបុលសង្គ្រាមបានបញ្ជាឲមានបទឈប់បាញ់មួយ ។ ដោយខ្លីទៅបន្ទាប់មកទៀតជប៉ុនបានទទួលការឆ្លងកាត់ដោយសេរី ហើយនៅថ្ងៃ២១ធ្នូ ១៩៤១ ប្រទេសថៃនិងជប៉ុនបានចុះហត្ថលេខាសម្ព័ន្ធមិត្តយោធា ជាមួយនឹងពិធីការសម្ងាត់ ក្នុងទីមួយនៅឯតូក្យូព្រមព្រៀងជួយប្រទេសថៃយកមកវិញនូវដែនដី ដែលបាត់បង់ទៅចក្រភពអង់គ្លេសនិងបារាំង (ឧ.រដ្ឋសានភូមា ម៉ាឡេយ៉ា សិង្ហបុរី និងផ្នែកនៃយូនណាន បូករួមទាំងឡាវនិងកម្ពុជា) ជាលទ្ធផល ប្រទេសថៃព្យាយាមដើម្បី'ជួយ'ជប៉ុននៅ ក្នុងសង្គ្រាមប្រឆាំងនឹងពួកសម្ព័ន្ធមិត្ត ។ ការកត់សំគាល់៖ការមិនទុកចិត្តរបស់ជប៉ុនលើប្រទេសថៃបានបន្ត ដល់ចំណុចមួយនៃការបំពាក់អាវុធលើ'សម្ព័ន្ធមិត្ត' របស់ពួកគេវិញជាមួយការកាន់កាប់អាវុធយុទ្ធភណ្ឌរួមមាន
ម៉ូសឺសៀម (Mauser) ដែលត្រូវបានផលិតនៅព្យាសមិនធម្មតា ។ ពួកថៃសេរី (
ចលនាថៃសេរី) គឺជាចលនាតស៊ូលួចលាក់ ប្រឆាំងនឹងជប៉ុន ដែលបានគាំទ្រដោយ
សហរដ្ឋអាមេរិកនិងដំណើរការដោយសេរី ជារឿយៗជាមួយការគាំទ្រពីសមាជិកគ្រួសាររាជវង្ស (ព្រះអង្គម្ចាស់ ចុលឡា ចក្រាបុងសេ) និងក្រុមសមាជិកនៃរដ្ឋាភិបាលខ្លះ ។
បន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងឆ្នាំ១៩៤៥ ដោយមានការជួយពី
ថៃសេរី ប្រទេសថៃត្រូវបានប្រព្រឹត្តដូចជាប្រទេសបរាជ័យ ដោយពួកអង់គ្លេសនិងបារាំងអញ្ជឹង ទោះបីជាការគាំទ្ររបស់អាមេរិកបន្ធូរបន្ថយ ក្នុងន័យសម្ព័ន្ធមិត្ត ។ ប្រទេសថៃមិនត្រូវបានត្រួតត្រាដោយពួកសម្ព័ន្ធមិត្តទេ ក៏ប៉ុន្តែប្រទេសត្រូវបង្ខំឲប្រគល់ដែនដី ដែលបានយកពីពួកអង់គ្លេសនិងបារាំងវិញ ។ នៅក្រោយសម័យសង្គ្រាម ប្រទេសថៃធ្លាប់មានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលវាស្ដែងឲឃើញថាជា អ្នកគាំពារពីបដិវត្តន៍កុម្មុយនិស្តនៅ ក្នុងបណ្ដាប្រទេសជិតខាង ។
ទ័ពព្រៃកុម្មុយនិស្តចាប់មាន ក្នុងប្រទេសពីដើមទសវត្ស៦០រហូតដល់ឆ្នាំ១៩៨៧ យុទ្ធជនរាប់ស្ទើរទាំងអស់១២,០០០នាក់គ្រប់ពេល នៅកម្រិតកំពូលនៃចលនា ក៏ប៉ុន្តែមិនដែលចោទជាការគំរាមកំហែងធ្ងន់ធ្ងរដល់រដ្ឋទេ ។
ថ្មីៗនេះ ប្រទេសថៃក៏ជាសមាជិកសកម្មក្នុង
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសបន្ទាប់ពីការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ត្រូវបានស្ដារឡើងវិញក្នុងឆ្នាំ១៩៩២ ។
ប្រជាធិបតេយ្យ[កែប្រែ]
ក្រោយឆ្នាំ១៩៧៣កត់សំគាល់ ដោយការតស៊ូដើម្បីកំណត់ឲច្បាស់ នូវការសម្របសម្រួលនយោបាយនៃរដ្ឋ ។ វាត្រូវបានឈ្នះទៅខាងស្ដេចនិងឧត្ដមសេនីយ៍
ផ្រេម ទីនស៊ុឡានន្ទ (Prem Tinsulanonda) ដែលដង្ហែតាមឋានុក្រមធម្មនុញ្ញរាជាធិបតេយ្យ ។
ក្រោយឆ្នាំ១៩៧៣បានមើលឃើញនូវអន្តរកាលដ៏លំបាកលំបិន និងការបង្ហូរឈាមម្ដងម្កាលពីការគ្រប់គ្រងយោធា ទៅជារបបគ្រប់គ្រងតាមបែបប្រជាពលរដ្ឋវិញ ជាមួយការត្រឡប់ថយក្រោយជាច្រើនលើកច្រើនសារតាមផ្លូវដ៏វែងឆ្ងាយ ។ បដិវត្តិន៍១៩៧៣បានផ្ដើមឡើងនូវសម័យ
ប្រជាធិបតេយ្យដ៏ខ្លីមិននឹងនរមួយ ជាមួយនឹង
របបសឹកកំពុងតែធ្វើឲគេខ្លាចឡើងវិញបន្ទាប់ពី
ការសម្លាប់រង្គាល៦តុលា១៩៧៦ ។ ស្ទើរពេញមួយទសវត្សឆ្នាំ១៩៨០ ប្រទេសថៃត្រូវបានគ្រប់គ្រងដោយលោក
ផ្រេម ទីនស៊ុឡានន្ទ បុរសខ្លាំងដែលមានទំនោរទៅខាងប្រជាធិបតេយ្យ ដែលជាអ្នកស្ថាបនាឡើងវិញនូវនយោបាយសភានិយម ។ តាំងពីពេលនោះមក ប្រទេសបានបន្សល់ទុកនូវប្រជាធិបតេយ្យ ក្រោយពីកំឡុងពេលដ៏ខ្លីនៃរបបសឹកពី១៩៩១ដល់១៩៩២ ។ គណបក្ស
ថៃរ៉ាក់ថៃដ៏មានប្រជាប្រិយភាពដឹកនាំ ដោយលោក
នាយករដ្ឋមន្ត្រី ថាក់ស៊ិន ស៊ីណាវ៉ាត់ត្រាបានឡើងកាន់អំណាចនៅឆ្នាំ២០០១ ។ លោកមានប្រជាប្រិយភាពជាមួយអ្នកថ្នាក់ក្រោម និង អ្នកជនបទ និងអ្នកក្រីក្រនៅទីក្រុង ចំពោះកម្មវិធីសង្គមដ៏មានប្រជាប្រិយភាពរបស់លោក ដោយការលុបបំបាត់ចោលនូវលំនឹងហិរញ្ញវត្ថុក្នុងប្រទេស ការដឹកនាំរបស់លោកស្ថិតក្រោមការវាយប្រហារពីពួកឥស្សរជន ដែលមើលឃើញនូវគ្រោះថ្នាក់នៃអំណាចផ្ដាច់ការក្នុងរដ្ឋសភារបស់លោក ។ ផងដែរនៅពាក់កណ្ដាលឆ្នាំ២០០៥ លោក
សន្ធិ លឹមថងគុល (Sondhi Limthongkul) សេដ្ឋីជំនួញប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីឈ្មោះម្នាក់ បានក្លាយជា អ្នករិះគន់ថាក់ស៊ិនយ៉ាងសំខាន់ ពីព្រោះកម្មវិធីរបស់លោកត្រូវបានបញ្ជាឲបិទ ដោយបង្ហាញឡើងនូវភាពអយុត្តិធ៌មក្នុងការដឹកនាំ ។ លោកបានបន្តការបើកចំហ នូវការពិតនៃអំពើពុករលួយរបស់រដ្ឋាភិបាលលោកថាក់ស៊ិន ដែលបានលាក់កំបាំង និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលគេហៅថាសង្គ្រាមថ្នាំញៀន ដោយសំលាប់ប្រជាជនដែលគ្មានទោសច្រើនជាង២,០០០នាក់ ។ ជាទីបញ្ចប់លោកសន្ធិ និងសម្ព័ន្ធមិត្តបានវិវត្តចលនានេះទៅជាបដិវាដកម្មដ៏ធំសម្បើម និងក្រោយមកទៀតបានបង្រួបបង្រួមក្រោមឈ្មោះថា
សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ (PAD,ខ្មែរ:ភីអេឌី រឺ ស.ប.ប.) ។
នៅថ្ងៃ១៩កញ្ញា២០០៦ បន្ទាប់ពីការំលាយរដ្ឋសភា លោកថាក់ស៊ិន ក្រោយមកទៀតបានក្លាយជារដ្ឋាភិបាលបណ្ដោះអាសន្ន ។ ពេលនោះលោកនៅឯទីក្រុង
ញូយ៉កដើម្បីជំនួបនៃ
អ.ស.ប អគ្គមេបញ្ជាការនាយឧត្ដមសេនីយ៍ទោកងទ័ព
សន្ធិ ប៊ូនយ៉ារ៉ាត់គ្លីន (Sonthi Boonyaratglin) បានផ្ដើមនូវរដ្ឋប្រហារចិត្តសាស្ត្រដែលគ្មានការបង្ហូរឈាម គឺ
រដ្ឋប្រហារកងទ័ពខែកញ្ញា២០០៦ គាំទ្រដោយក្រុមបក្សពួកដែលប្រឆាំងនឹងថាក់ស៊ិនជាសមាគមសង្គមក្នុងស្រុក និងក្នុងចំណោមបក្សប្រជាធិបតេយ្យស្ដាំនិយម ។ ការបោះឆ្នោតសកលនៅថ្ងៃ ២៣ធ្នូ ២០០៧ បានស្ថាបនាឡើងវិញនូវរដ្ឋាភិបាលរដ្ឋបាលដឹកនាំដោយលោក
សាម៉ាក់ ស៊ុនថារ៉ាវ៉េត (Samak Sundaravej) មកពី
គណបក្សអំណាចប្រជាជន ជាបក្សបន្តវេនពីថៃរ៉ាក់ថៃ (ថៃស្រលាញ់ថៃ) ។
នៅពាក់កណ្ដាលឆ្នាំ២០០៨ សម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ (PAD, ខ្មែរ:ភីអេឌី រឺ ស.ប.ប.) ដឹកនាំការតវ៉ាប្រឆាំងដ៏ធំតទល់នឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថារ៉ាវ៉េត ដែលលោកត្រូវគេរិះគន់ចំពោះចំណងមិត្តភាពនឹងលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ិន ស៊ីណាវ៉ាត់ត្រា ។ នៅថ្ងៃ២៦សីហា ២០០៨ ពួកអ្នកតវ៉ាប្រឆាំងបានកាន់កាប់ក្រសួងរដ្ឋាភិបាលជាច្រើនដោយខុសច្បាប់ រួមនឹងវិមានរដ្ឋាភិបាលដែលពួកគេបានបំផ្លិចបំផ្លាញ ដើម្បីបង្ខំឲរដ្ឋាភិបាលផ្ដល់ទៅតាមការទាមទារ ។[៦] ផ្ដើមនៅថ្ងៃ២៩សីហា ពួកបាតុករបានបង្អាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសនិងដែក បូករួមទាំងអាកាសយានដ្ឋានសុវណ្ណភូមិ ។ ពួកគេមិនដែលបានត្រូវគេប្ដឹងទេ ។[៧] ការវឹកវរបានស្ងប់ទៅវិញក្នុងខែធ្នូ នៅពេលដែលបីក្នុងចំណោមគណបក្សទាំងនោះបានបង្កើតឡើង រដ្ឋាភិបាលក៏ត្រូវបានរំលាយ ដោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញចំពោះការក្លែងបន្លំការបោះឆ្នោត ។[៨] បន្ទាប់ពីការសំរេចនេះ ដៃគូចំរុះមុនៗជាច្រើននៃរដ្ឋាភិបាលក្រោយមកទៀតក៏បានចុះចូល និងចូលរួមគណបក្សប្រឆាំងដ៏ធំ គណបក្សប្រជាធិបតេយ្យ ហើយច្រានចោលការបោះឆ្នោត ដើម្បីបង្កើតឡើងរដ្ឋាភិបាលថ្មីភ្លាមៗជាការបំពេញចិត្តទៅ ដល់ឥស្សរជនអភិរក្សចាស់ៗ ។់
ប្រភព៖ www.wikipedia.org