Sunday, November 16, 2014

ពាណិជ្ជកម្ម​ទ្វេ​ភា​ភី​រវាង​កម្ពុជា ​និង​សហរដ្ឋ​​អាមេរិក​កើន ៦,៥៦%​ ​៩​ខែ​ដើម​ឆ្នាំ​​នេះ​

 

ពាណិជ្ជកម្ម​ទ្វេ​ភា​ភី​រវាង​កម្ពុជា ​និង​សហរដ្ឋ​​អាមេរិក​កើនឡើង ​​៦,៥៦%​ ​៩​ខែ​ដើម​ឆ្នាំ​​នេះ​ប្រភព៖​ developwiki.wikispaces.com
គិត​ត្រឹម ​៩​ខែ​ដើម​ឆ្នាំ​២០១៤​ ​នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​​សហរដ្ឋ​​អាមេរិក ​កើនឡើង​ប្រមាណ ​​២.៤១៥​លាន​ដុល្លារ ស្មើនឹង​ ៦,៥៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ការិយាល័យ​ជំរឿន​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ដក​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​ AKP។​

​ការនាំចេញ​របស់​ប្រទេស​កម្ពុជា ​ទៅកាន់​សហរដ្ឋអាមេរិក​មានតម្លៃ​ប្រហែល​ ២.១៦១ លាន​ដុល្លារ កើន​ឡើង​ ៦៩,១​លាន​ដុល្លារ ឬ​ស្មើនឹង​៣,៣% ខណៈ​ការនាំ​ចូល​ពី​សហរដ្ឋអាមេរិក​មាន​ទំហំ​ទឹកប្រាក់ ២៥៣,៤​លាន​ដុល្លារ កើន​ឡើង​ ៧៩,៧ ​លាន​ដុល្លារ ឬ​ស្មើ​នឹង​ ៣១,៤៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ការនាំចេញ​ផលិតផល​កម្ពុជា​ដូចជា​ផលិតផល​ការ​ដេរ និង​ផលិតផល​កសិកម្ម​ ហើយ​សហរដ្ឋ​​អាមេរិក​ក៏​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​ទី​ពីរ​របស់​កម្ពុជា​បន្ទាប់​ ពី​​សហភាព​អឺរ៉ុប​​។​ ​​គិត​ត្រឹម​ខែ​មករា ​​ដល់​ខែ​មីនា​ នៅ​ឆ្នាំ​នេះ​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​​សហរដ្ឋ​អាមេរិក​មាន​តម្លៃ​ ​៧៧១​លាន​ដុល្លារ​កើន​ឡើង​១១%​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​មួយ​ឆ្នាំ​មុន​៕

ប្រើ​ច្បាប់​លក់​ 80/20 ​ដើម្បី​ស្វែង​រក​អតិថិជន​​ល្អ​បំផុត​របស់​អ្នក! (អាជីវកម្ម)


ច្បាប់​លក់​ 80/20 ប្រើ​សម្រាប់​ស្វែង​រក​អតិថិជន​​ ល្អ​បំផុត​របស់​អ្នក!ប្រភព៖​ http://pilotfire.com/
​​អ្វី​ទៅ​ជា​ច្បាប់​លក់​​ 80/20? ​​ប្រហែល​ជា​មាន​មិត្ត​អ្នក​អាន​មួយ​ចំនួន​ធ្លាប់​បាន​ដឹង​ពី​​រូបមន្ត​នៃ​ច្បាប់​លក់​​ដែល​មាន​ឈ្មោះ​ថា​ 20/80។ ​រូប​មន្ត​ចាស់​នេះ​ គឺ​បង្ហាញ​ថា​ ២០%​នៃ​អតិថិជន​របស់​អ្នក​​ ​​គឺ​បាន​ទិញ​​​​ផលិតផល​របស់​អ្នក​ ៨០​%។ ចុះ​ ​​ 80/20​វិញ​​មាន​ន័យ​យ៉ាង​ម៉េច? ​និង​ប្រើ​ប្រាស់​វា​យ៉ាង​ម៉េច?
​
​តាម​ពិត​ទៅ​រូប​មន្ត​ 80/20 វា​គឺ​ជា​គោលការណ៍​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ គោលការណ៍​ Pareto​ដែល​មាន​ន័យ​ថា​ ​៨០%​​នៃ​លទ្ធផល​​ (outcomes) ​គឺ​កើត​ចេញ​ពី​ការ​ប្រឹង​ប្រែង​ (effort) ​របស់​អ្នក​ ២០%។​ ​​

...យុទ្ធសាស្ត្រ​ទាំង ៥ ដើម្បី​លក់​ផលិតផល​ឲ្យ “អ្នកមាន” បាន​​ជោគជ័យ​!...

​លោក​ Perry Marshal ​អ្នក​និពន្ធ​សៀវភៅ​​ ៨០/២០​ ​ការ​លក់​និង​ទីផ្សារ (80/20​​ Sales and Marketing)​ ​និង​ជា​​ប្រធាន​​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​​ Perry S. Marshall & Associates ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Chicago​​បាន​ចំណាយ​ពេល​ជាង​ ១០​ឆ្នាំ​​ដើម្បី​​យក​រូបមន្ត​​ ៨០/២០​ ​យក​មក​អនុវត្តន៍​​​ក្នុង​ការ​លក់។ ​​គាត់​បាន​ពន្យល់​យ៉ាង​លម្អិត​នៅ​ក្នុង​សៀវភៅ​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ 80/20 Sales and Marketing: The Definitive Guide to Working Less and Making More។

​​
​សហគ្រិន​ភាគ​ច្រើន​បំផុត​ចង់​បាន​ការ​ផ្គាប់​​ចិត្ត​អតិថិជន​ទាំង​អស់​ពោល ​​គឺ​​មិន​ចង់​ផ្គាប់ផ្គុន​អតិថិជន​មួយ​ផ្នែក​តូច​នោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​រូប​លោក​ Perry Marshal ​​ ការ​ធ្វើ​បែប​នេះ​​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​​បំផុត​ ហើយ​សម្រាប់​រូប​លោក ​​រូប​មន្ត​នេះ​គឺ​​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​ដើម្បី​ស្វែង​រក​អតិថិជន​ដ៏​ល្អ​បំផុត​ (lucrative customers) ​សម្រាប់​​ក្រុមហ៊ុន។
​
​​​​​​​​​ខាង​ក្រោម​នេះ ​​គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​អនុវត្ត​ដើម្បី​ទាក់ទាញ​​បាន​អតិថិជន​ល្អៗ​ ឬ​អតិថិជន​គ្រាក់​ៗ​ឱ្យ​មក​ទិញ​ផលិតផល​របស់​អ្នក​៖

​១) ​ពិនិត្យ​​មើល​បញ្ជី​​​ឈ្មោះ​អតិថិជន​របស់​អ្នក​ (​Mine your customer lists)៖ ​ការ​ពិត​ណាស់​ ​​មាន​វិធី​ជា​ច្រើន​ដើម្បី​ពិនិត្យ​មើល​ថា​​តើ​អតិថិជន​អ្នក​ណា​ខ្លះ​ ​​ដែល​​​​មក​ទិញ​ទំនិញ​​អ្នក​ច្រើន​ជាង​គេ ​និង​ញឹកញាប់​ជាង​គេ។ ​ជា​​ធម្មតា​ ​យ៉ាង​ហោច​ណាស់ ​​​​បើ​អ្នក​​គ្មាន​ប្រព័ន្ធ​​កុំព្យូទ័រ​កត់​ត្រា​​ ​ក៏​មាន​វិក្កយបត្រ​​​មាន​ឈ្មោះ​អតិថិជន​របស់​អ្នក​ដែរ។

...សាលាអន្តរជាតិលើននីង ផ្តល់​កម្មវិធីសិក្សា​វគ្គ​ពិសេសៗ​​សម្រាប់​ពេល​វិស្សមកាល​​នេះ...

​​​​អ្នក​គួរ​តែ​សើរើ​បញ្ជី​ស្នាម​ទាំង​នេះ​ រក​មើល​ និង​ស្រង់​ឈ្មោះ​អតិថិជន​ណា​ ដែល​មក​ទិញ​ទំនិញ​អ្នក​ញឹក​ញាប់​​ ឬ​ ទិញ​ច្រើន​ ឬ​អាច​និយាយ​ថា​ ម៉ូយ​ធំ។ អ្នក​ទាំង​នោះ​ហើយ​ ជា​ចំណែក​​ដ៏​ធំ​នៃ​ការ​លក់​​របស់​អ្នក។ ​​យ៉ាង​ហោច​​ណាស់​បុណ្យ​ចូលឆ្នាំ​ខ្មែរ​​ ឬ​ចិន​ អ្នក​មាន​របស់​ ឬ​កាដូ​បន្តិច​បន្តួច​​ជូន​ពួក​គេ​ដែរ។ ​

​២) សិក្សា​កត្តា​ភូមិសាស្ត្រ​របស់​អ្នក (study your geography)៖ ​​យក​​ផែន​ទី​មក​ពិនិត្យ​​មើល​ និង​សិក្សា​​ថា​តើ​អតិថិជន​របស់​អ្នក​ដែល​មក​ទិញ​ទំនិញ​ញឹក​ញាប់​ ឬ​មក​ទិញ​ច្រើន​​រស់​​នៅ​កន្លែង​ណា។ ​អ្នក​អាច​ពិនិត្យ​​មើល​អាសយដ្ឋាន​របស់​ពួក​គេ​ ​និង​​ធ្វើ​ការ​កត់​ត្រា​នៅ​ក្នុង​ផែន​ទី​តំបន់​របស់​អ្នក។

​​ចំណុច​​សំខាន់​នោះ​គឺ​ថា​ ​អ្នក​អាច​កំណត់​បាន​ថា​អតិថិជន​របស់​អ្នក​រស់​នៅ​តំបន់​ដែល​មាន​កម្រិត​ជីវភាព​ខ្ពស់​ ឬ​តំបន់​​ដែល​មាន​កម្រិត​ជីវភាព​ទាប​ ឬ​មធ្យម​ ផល​​ប្រយោជន៍​នៅ​ពេល​ដែល​អ្នក​បាន​ដឹង​ គឺ​ងាយ​ស្រួល​ធ្វើ​​​ផែនការ​អាជីវកម្ម។ ​ឧទាហរណ៍​ថា​ ​បើ​អ្នក​អតិថិជន​​ស្នូល​របស់​អ្នក​​​មួយ​ភាគ​ធំ​រស់​នៅ​តំបន់​ទីក្រុង​ និង​ជា​យុវវ័យ​ ដូច្នេះ​អ្នក​គួរ​​​បុក​ការ​ចំណាយ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អាជីវកម្ម​របស់​អ្នក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (ក្នុង​ទំហំ​ធំ ឬ​ភាគ​ច្រើន) ​ព្រោះ​ថា​យុវវ័យ​​ភាគ​ច្រើន​ចេះ​ប្រើ​បណ្ដាញ​សង្គម។ ​​បើ​ពិនិត្យ​ឃើញ​ថា​ អតិថិជន​មួយ​​ផ្នែក​ធំ​រស់​នៅ​តំបន់​ជាយ​ក្រុង​ ​​អ្នក​គួរ​ធ្វើ​ខិត្តប័ណ្ណ​ ឬ​មធ្យោបាយ​ប្រ៉ូម៉ូត​ដោយ​​ផ្ទាល់​។

៣) ​​ស្វែង​រក​ចំណែក​អតិថិជន​របស់​អ្នក​ (Find your customer niches)៖ ​អតិថិជន​ដែល​ទិញ​ទំនិញ​ ឬ​សេវាកម្ម​​​ថ្លៃ​ៗ​របស់​អ្នក​ ឬ​អតិថិជន​គ្រាក់​ៗ​របស់​អ្នក​​ គឺ​ច្បាស់​ថា ​​​មាន​មួយ​ចំណែក​តូច​ ប៉ុណ្ណោះ។ ​ប៉ុន្តែ​លក្ខណៈ​ពិសេស​របស់​អតិថិជន​ទាំង​​នោះ​​ គឺ​ពិត​ជា​​ខុស​ពី​អតិថិជន​​មួយ​ចំណែក​ធំ​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​រក​ឃើញ​បែប​នេះ​ហើយ​ អ្នក​គួរ​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​ចំពោះ​ពួក​គេ។ ​

៤) ​បញ្ចៀស​បញ្ហា​​អតិថិជន​របស់​អ្នក​ (Fire your problem customers)៖ ​ជៀស​មិន​ផុត​នោះ​ទេ​ ដែល​ក្នុង​ចំណោម​អតិថិជន​របស់​អ្នក​ពី​ ១០​ ទៅ​ ២០​​ភាគរយ​របស់​អ្នក​ តែង​តែ​ចង់​បាន​នេះ​​ចង់​បាន​នោះ​ ចង់​បាន​បញ្ចុះ​តម្លៃ​ច្រើន​ ចង់​បាន​ការ​បន្ថែម​ច្រើន​ បើ​ទោះ​បី​ជា​ពួក​គេ​មិន​ទិញ​ច្រើន​ និង​ញឹក​ញាប់​ក៏ដោយ។ ​​ដូច្នេះ​បើ​អ្នក​ចៀស​បាន​ មិន​បាច់​​គិត​ច្រើន​​ គឺ​បំភ្លេច​ចោល​ពួក​គេ​ទៅ ​ឬ​ព្យាយាម​កុំ​យក​ចិត្ត​ទុក​ដាក់​ពួក​គេ​ច្រើន​ពេក៕​​

(ទូរសព្ទ័)​ គន្លឹះ ១០ យ៉ាង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ជួយ​​ឱ្យ​ស្មាតហ្វូន​ដំណើរការ​លឿន​ជាង​មុន!

 

១០ យ៉ាង​ប្រកប​ដោយ​ប្រសិទ្ធភាព​ជួយ​​ឱ្យ​ស្មាតហ្វូន​ដំណើរការ​លឿន​ជាង​មុន!ប្រភព៖​ droidviews
ជា​ធម្មតា​ល្បឿន​ដំណើរការ​របស់​ស្មាតហ្វូន គឺ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​សម្បត្តិ​នៅ​ត្រង់ Hardware ជា​សំខាន់ បន្ទាប់​មក Software បន្ទាប់​បន្សំ។ ថ្វីត្បិត​អ្នក​ទិញ​ស្មាតហ្វូន​ទំនើប​ថ្លៃៗ ពេល​ប្រើ​ដំបូង ​វា​ប្រព្រឹត្ត​ទៅ​​​លឿន​ក៏​ដោយ​ តែ​ប្រើ​យូរៗ​ទៅ ល្បឿន​ចាប់ផ្ដើម​យឺត​បន្តិចៗ​ម្ដងៗ ប្រសិន​ស្មាតហ្វូន​នោះ​បំពាក់​អង្គ​ប្រតិបត្តិ និង RAM ខ្ពស់​ប្រហែល​អ្នក​មិន​ចាប់​អារម្មណ៍​ដឹង​ឡើយ តែ​បើ​ស្មាតហ្វូន​ធន់​មធ្យម​អាច​នឹង​ធុញទ្រាន់​នឹង​ល្បឿន​យឺត។

ទោះជា​យ៉ាងណា ​គេ​មាន​វិធី​សាស្ត្រ​អាច​ថែទាំ ត្រួត​ពិនិត្យ​ផ្នែក Software ​រក្សា​បាន​ល្បឿន​ដំណើរការ​ស្មាតហ្វូន​នៅ​តែ​លឿន​ដូច​ថ្មី ទោះបី​ប្រើ​រយៈពេល​យូរ​ហើយ​ក៏​ដោយ។ ទំព័រ​នេះ TheBNEWS សូម​លើក​យក​គន្លឹះ​ដើម្បី​ជួយ​បង្កើន​ល្បឿន​ដំណើរការ​ស្មាតហ្វូន​ឱ្យ​លឿន​ជាង​មុន ៧ចំណុច​ដូច​ខាង​ក្រោម៖

១) ​រក្សា​ទម្លាប់​សាក​ថ្ម​ស្មាតហ្វូន​ឱ្យ​ពេញ​ហើយ​​ចាំ​ប្រើ (Keep it Fully Charged)៖
អ្នក​ប្រើ​តែង​ចង់​បាន​ស្មាតហ្វូន Android ណា​ដែល​មាន​ល្បឿន​ដំណើរការ​លឿន ហើយ​សាក​ថ្ម​ពេញ​ប្រើប្រាស់​បាន​រយៈពេល​យូរ។ បើ​ស្មាតហ្វូន​ស៊េរី​ខ្ពស់ ប្រើ​ប្រហែល​មួយ​ថ្ងៃ​ពេញ យប់​ឡើង​ប្រាកដ​ជា​ត្រូវ​យក​មក​ដោត​ឌុយ​បញ្ចូល​ថ្ម​វិញ​មិន​ខាន។ ដូច្នេះ​ចូល​ចាំ​ថា មិន​គួរ​ប្រើ​រហូត​ដល់​ស្មាតហ្វូន​អស់​ថ្ម​រលីង រលត់​នោះ​ទេ ព្រោះ​នាំ​ឱ្យ​ថ្ម​ឆាប់​ខូច។

អ្នក​ប្រើ​មួយ​ចំនួន​សូម្បី​តែ​ថ្ម​ចាប់​ផ្ដើម​មាន​បញ្ហា ឬ​ខូច​ក៏​មិន​ចាប់​អារម្មណ៍​​ផង ដូច្នេះ​វា​ធ្វើ​ឱ្យ​ស្មាតហ្វូន​របស់​អ្នក​ងាកៗ​ឆាប់​អស់​ថ្ម (ថ្ម​លែង​កាន់) ដូច្នេះ​តម្រូវ​ឱ្យ​យក​ទៅ​សាក​ឡើង​វិញ អាច​មាន​ចំនួន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ បែបនេះ នឹង​ធ្វើ​ឱ្យ​ស្មាតហ្វូន​ក្ដៅ ហើយ​ស្មាតហ្វូន​ក្ដៅ និង​ទំហំ​ទំនេរ​របស់​អង្គ​ចងចាំ​នឹង​ថយ​ចុះ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ដំណើរការ​យឺត​បាន។

មិន​តែ​ប៉ុណ្ណោះ ប្រសិន​ប៉ះពាល់​ដល់​ទំហំ​ទំនេរ (Storage capacity) នោះ​អាយុកាល​នៃ​ការ​ប្រើប្រាស់​ស្មាតហ្វូន​នឹង​ថយ​ចុះ​ផង​ដែរ។ ថ្ម​ប្រភេទ​លីចូម​អ៊ីយ៉ុង ជាទូទៅ​មាន​គុណភាព​អាច​ប្រើ​ចន្លោះ​ពី ៣ ទៅ​ ៥ឆ្នាំ​អាស្រ័យ​លើ​ការ​ចេះ​ថែម​ទាំ។ ប្រសិន​ការ​ប្រើ មាន​សីតុណ្ហភាព​ទូទៅ 32F ឬ 0Cº អង្គ​ចងចាំ​អាច​បាត់បង់​សមត្ថភាព​ផ្ទុក ៦% ប្រសិន​ប្រើ​ក្នុង​សីតុណ្ហភាព ២៥​អង្សា នោះ​អង្គ​ចងចាំ​នឹង​បាត់បង់​សមត្ថភាព​ផ្ទុក ២០% ហើយ​បើ​ប្រើ​ក្នុង​សីតុណ្ហភាព​ក្ដៅ​រហូត ៤០​អង្សា ថ្ម​នឹង​ឆាប់​បាត់បង់​សមត្ថភាព​ផ្ទុក ៣៥%។


២) ប្រើ​​កម្មវិធី​គ្រប់គ្រង​អង្គ​ចងចាំ​ឱ្យ​បាន​ល្អ (Get Memory Management Software)៖

អ្នក​ប្រើ​អាច​ទាញ​យក (download) និង​ដំឡើង​ប្រភេទ​កម្មវិធី​មាន​មុខងារ​គ្រប់គ្រង​អង្គ​ចងចាំ (Memory) ឥត​គិត​ថ្លៃ ឬ​តម្លៃ​ធូរ​ថ្លៃ​បំផុត ដើម្បី​ប្រើ​នៅ​លើ​ស្មាតហ្វូន។ កម្មវិធី​ទាំង​នោះ restore ទំហំ​អង្គ​ចងចាំ​មិន​ឱ្យ​បាត់បង់​ដោយ​ធ្វើ defragmenting លើ Hard Drive ឬ​អាច​ស្វែងរក​មក​វិញ​នូវ​ឯកសារ​ដែល​បាន​លុប។

...សាលាអន្តរជាតិលើននីង ផ្តល់​កម្មវិធីសិក្សា​វគ្គ​ពិសេសៗ​​សម្រាប់​ពេល​វិស្សមកាល​​នេះ...

Defragmentation ថែមទាំង​អាច​ជួយ​ដល់​ល្បឿន​ដំណើរការ​ស្មាតហ្វូន​ប្រើ Android បាន​មួយ​កម្រិត​ដែរ។ ក្រោយ​ពី​ដំឡើង​កម្មវិធី​ប្រភេទ​នេះ​ហើយ អ្នក​ប្រើ​អាច​បើក​ប្រើ app គ្រប់​ពេល ដើម្បី​ធ្វើ​ឱ្យ​អង្គ​ចងចាំ​មាន space ធំ (free up memory)។

៣) បិទ​រាល់​កម្មវិធី​ណា​ដែល​មិន​ប្រើ និង​ដំណើរការ (Close Unused Apps and Processes)៖
ស្មាតហ្វូន​មិន​ដូច​ជា Desktop Computer នោះ​ទេ គឺ​ពុំ​មាន​អនុភាព​ដំណើរការ​ខ្លាំង​ដូច​កុំព្យូទ័រ​ឡើយ។ ដូច្នេះ​ហើយ ទើប​ពេល​ដំណើរការ​កម្មវិធី​ច្រើន​លើ​ស្មាតហ្វូន នឹង​ធ្វើ​ឱ្យ​ដំណើរការ​យឺត។ ដើម្បី​ជៀសវាង​ល្បឿន​យឺត អ្នក​អាច​បិទ (close) កម្មវិធី​មួយ​ចំនួន​មិន​ចាំបាច់​ប្រើ​ដែល​ដំណើរការ​ជា​លក្ខណៈ​ស្ថិត​នៅ Background។

អ្នក​ប្រើ​ថែមទាំង​អាច​បិទ​ផ្ដាច់ (end) process ដែល​កំពុង​ដំណើរការ​ជា​លក្ខណៈ Background នៅ​លើ​ស្មាតហ្វូន​បាន ដោយ​ប្រើ​ប្រភេទ​កម្មវិធី background task killer ដូច​ជា Advance Task Killer ជាដើម។ កម្មវិធី​ទាំង​អស់​នេះ ងាយស្រួល​ទាញ​យក (download) និង​ប្រើប្រាស់។ វា​មាន​មុខងារ​ដូច​នឹង task manager នៅ​លើ desktop ឬ laptop អីចឹង គឺ​អាច​បិទ background process នៅ​ពេល​ជាប់​ដំណើរការ​ច្រើន​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​យឺត។

៤) លុប​ឯកសារ​ផ្ទុក (Cache) របស់​កម្មវិធី Browser (Clear the Browser Cache)៖
ការ​ប្រើ​កម្មវិធី Browser នៅ​លើ​ស្មាតហ្វូន​រយៈពេល​យូរៗ​ទៅ ឯកសារ​នឹង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​លើ​អង្គ​ចងចាំ។ អង្គ​ចងចាំ​ដែល​រក្សា​ទុក browser cache ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​ល្បឿន​ដំណើរការ​របស់​ទូរស័ព្ទ​យឺត​ជាង​មុន មិន​ត្រឹមតែ​នៅ​លើ Browser ប៉ុណ្ណោះ​ទេ។ ដូច្នេះ អ្នក​ប្រើ​គួរ​លុប Browser Cache ដោយ​ចូល​ទៅ​ម៉ឺនុយ Menu → Options → Settings រួច​ចុច​លើ​ប៊ូតុង Clear Cache។

... គន្លឹះ ១១យ៉ាង​ជួយ​ឱ្យ​កុំព្យូទ័រ​ស៊េរី​​ទាំង​ចាស់​ទាំង​ថ្មី​​ ​អាច​ដំណើរការ​​បាន​លឿន​ជាង​មុន! ...

៥) លុប Cookies និង​កម្មវិធី​ដែល​មិន​ប្រើ ឬ​ឯកសារ​តន្ត្រី (Delete Cookies and Unused Programs or Media)៖
នៅ​លើ​ស្មាតហ្វូន Android គេ​អាច​រក្សាទុក​ឯកសារ​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដែល​មាន​ទម្រង់​ជា កម្មវិធី (software app), ឯកសារ (file) និង​វីដេអូ​ជា​ដើម។ ភាគច្រើន​របស់​ទាំង​នេះ​ស្ថិត​ក្នុង Gallery របស់​ទូរស័ព្ទ ឬ​នៅ​លើ​អេក្រង់ main screen ហើយ​ប្រភេទ​ព័ត៌មាន​ផ្សេង​ទៀត​អាច​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ​ក្រោយ​ពេល​ដំឡើង​កម្មវិធី​ក្នុង​ទម្រង់​ជា Cookies។ Cookies គឺ​ជា​កម្មវិធី​ដែល​ត្រូវ​បាន​ដំឡើង​លើ browser ទូរស័ព្ទ ដើម្បី​តាមដាន history នៃ​សកម្មភាព​ចេញ​ចូល​គេហទំព័រ​ណាមួយ។ ឯកសារ និង​កម្មវិធី​ទាំង​នេះ នឹង​ត្រូវ​ចំណាយ​ទំហំ​ទំនេរ​ច្រើន​លើ​អង្គ​ចងចាំ ហើយ​យូរៗ​ទៅ​អង្គ​ចងចាំ​នឹង​អស់ space ពុំ​មាន​កន្លែង​ទំនេរ​សម្រាប់​រក្សា​តទៅទៀត ដែល​នឹង​នាំ​ឱ្យ​ដំណើរការ​យឺត។

ដូច្នេះ​អ្នក​គួរ​លុប cookies, app, និង​ឯកសារ​តន្ត្រី​ដែល​មិន​ចាំបាច់​លើ​ទូរស័ព្ទ​ចេញ ដើម្បី​ឱ្យ​មាន​ដំណើរការ​ល្អ​ឡើង​វិញ។

- របៀប​លុប Cookies
ចូល​ទៅ Menu → More Options → Settings → Clear all cookie data
- របៀប​លុប​កម្មវិធី
ចូល​ទៅ Settings → Applications → Manage Application → Downloaded apps បន្ទាប់​មក​រក​មើល​កម្មវិធី​ដែល​ចង់​លុប រួច​ចុច​លើ​ប៊ូតុង Uninstall។
- របៀប​លុប​ឯកសារ
ងាយស្រួល​ដោយ​គ្រាន់​តែ​ចូល​ទៅ Gallery រួច​រក​មើល​ឯកសារ​ដែល​ចង់​លុប ចុច​ពី​លើ​ឱ្យ​ជាប់ រួច​ចុច​លើ​ប៊ូតុង Delete។

៦) Format អង្គ​ចងចាំ (Perform Factory Reset)៖
ប្រសិន​ស្មាតហ្វូន​ដំណើរការ​ចេះ​តែ​រអាក់រអួល មាន​បញ្ហា​ច្រើន​នៅ​ពេល​នេះ គឺ​ដល់​ពេល​គួរ​តែ​ធ្វើ system restore ឬ Factory Reset ដែល​ច្រើន​តែ​ឮ​គេ​ថា “Format មេម៉ូរី​ម៉ាស៊ីន"។ នេះ​គឺ​ជា​គន្លឹះ​ចុងក្រោយ ប្រសិន​ដំណោះស្រាយ​ទាំងឡាយ​ខាង​លើ​ពុំ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។

៧) ធ្វើ​បច្ចុប្បន្នភាព​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ស្មាតហ្វូន (Update your smartphone firmware)៖
ការ​ធ្វើ​បច្ចុប្បន្នភាព​លើ Firmware ក៏​អាច​ជួសជុល​បញ្ហា error មួយ​ចំនួន​អ្នក​មិន​បាន​ដឹង ដែល​អាច​នាំ​ឱ្យ​ល្បឿន​ដំណើរការ​របស់​ស្មាតហ្វូន​យឺត តែ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​។

៨) ឆែក​មើល​ទំហំ​ទំនេរ​លើ​អង្គ​ចងចាំ​របស់​ម៉ាស៊ីន (Check the internal memory space)៖
ប្រសិន​បាន​ដឹង​ថា ទំហំ​អង្គ​ចងចាំ​នៅ​សល់​តិច គួរ​រក​វិធី​យ៉ាងណា ធ្វើ​ឱ្យ​សល់​ទំហំ​ទំនេរ​ច្រើន​វិញ បើ​មិន​ដូច្នោះ​ល្បឿន​ដំណើរការ​នឹង​ចុះ​ខ្សោយ។ វិធី​ដ៏​សាមញ្ញ​មួយ អ្នក​អាច​ប្ដូរ​ទីតាំង​រក្សាទុក​ឯកសារ​ដូច​ជា រូបថត ឯកសារ mp3 វីដេអូ និង​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​មេម៉ូរី​កាត (microSD) វិញ។ ទោះជា​យ៉ាងណា ស្មាតហ្វូន​ស៊េរី​ទាប​មួយ​ចំនួន មាន​អង្គ​ចងចាំ​ម៉ាស៊ីន​តូច​ស្រាប់​ទៅ​ហើយ ទោះ​បី​ខំ​ផ្លាស់ប្ដូរ​ឯកសារ​ទៅ​ដាក់​ក្នុង​កាត SD វិញ ក៏​នៅតែ​មិន​អាច​ជួយ​បាន​ច្រើន​នោះ​ទេ។

៩) ស្វែងរក​កម្មវិធី​មាន​ប្រយោជន៍​នៅ​លើ Play Store ដែល​អាច​ជួយ​បង្កើន​ល្បឿន​ស្មាតហ្វូន (Search the Play Store for useful applications)៖

ខាង​ក្រោម​នេះ គឺ​ជា​ឈ្មោះ​កម្មវិធី​ខ្លះៗ​ដែល​មាន​ប្រយោជន៍​អាច​ជួយ​ឱ្យ​ស្មាតហ្វូន​ដំណើរការ​លឿន​ជាង​មុន​គ្រាន់​បើ៖
- កម្មវិធី auto task killer៖ ជួយ​សម្លាប់ (kill) កម្មវិធី​ក្នុង​រយៈពេល​រហ័ស​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ វា​អាច​ជួយ​បង្កើន​ទំហំ RAM ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ដំណើរការ​បាន​ធូរ លឿន​ជាង​មុន។
- ជ្រើសរើស​កម្មវិធី antivirus ល្អ​មួយ​យក​មក​ប្រើ៖ ដើម្បី​សុវត្ថិភាព មិន​ឱ្យ​មេរោគ malware ឆ្លង​ចូល ដែល​អ្នក​ឱ្យ​ស្មាតហ្វូន​យឺត។
- ប្រភេទ​កម្មវិធី start up manager៖ អាច​ឱ្យ​អ្នក​បញ្ឈប់ (stop) ដំណើរការ​កម្មវិធី​មួយ​ចំនួន ពី​ដំណាក់កាល​ចាប់ផ្ដើម​ដំណើរការ​ទូរស័ព្ទ (starting up) ដោយ​ស្វ័យប្រវត្តិ​ក្រោយ​ពី​ចុច​ប៊ូតុង Power។
- កម្មវិធី Juice defender៖ ជួយ​ឱ្យ​ថ្ម​ទូរស័ព្ទ​ប្រើ​បាន​យូរ ព្រោះ​មាន​មុខងារ​បញ្ឈប់ service និង application។
- កម្មវិធី Apps to SD Card៖ ប្រើ​សម្រាប់​ផ្លាស់ប្ដូរ (move) កម្មវិធី​មួយ​ចំនួន​ពី​អង្គ​ចងចាំ​ម៉ាស៊ីន​
ទៅ​កាត microSD។ នេះ​ក៏​អាច​ជួយ​បង្កើន​ល្បឿន​ទូរស័ព្ទ​បាន​មួយ​ផ្នែក​ផង​ដែរ។
- កម្មវិធី Spare parts៖ អាច​ឱ្យ​អ្នក​ប្រើ​ settings ច្រើន ក្នុង​ការ configure ទូរស័ព្ទ ដូច​ជា Faster window និង transition animation។

៩) ចាប់​ផ្ដើម​ដំណើរការ​ស្មាតហ្វូន​ម្ដង​ទៀត (Restart the phone)៖
ជា​វិធីសាស្ត្រ​បណ្ដោះអាសន្ន​ប្រើ​បាន​មួយ​គ្រាៗ ព្រោះ​នៅ​ពេល​អ្នក​ប្រើ​ទូរស័ព្ទ​រយៈពេល​យូរ​មិន​ដែល​បិទ ឬ restart នោះ​នឹង​នាំ​ឱ្យ​ជាប់ service និង​ដំណើរការ process ច្រើន។ ដូច្នេះ​គួរ​តែ​បិទ ឬ restart ក្នុង​រយៈពេល​កំណត់​មួយ​អាច​ជា ១សប្ដាហ៍​ម្ដង​យ៉ាង​យូរ។

១០) Format អង្គ​ចងចាំ (Perform Factory Reset)៖
ប្រសិន​ស្មាតហ្វូន​ដំណើរការ​ចេះ​តែ​រអាក់រអួល មាន​បញ្ហា​ច្រើន​នៅ​ពេល​នេះ គឺ​ដល់​ពេល​គួរ​តែ​ធ្វើ system restore ឬ Factory Reset ដែល​ច្រើន​តែ​ឮ​គេ​ថា “Format មេម៉ូរី​ម៉ាស៊ីន"។ នេះ​គឺ​ជា​គន្លឹះ​ចុងក្រោយ ប្រសិន​ដំណោះស្រាយ​ទាំងឡាយ​ខាង​លើ​ពុំ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ៕

តើ​រូបិយប័ណ្ណ​ប្រទេស​​ណា​​ មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​លើ​លោក​?

 

ប្រាក់ ប្រាក់​​ឌីណា​​គុយវ៉ែតប្រភព៖​ oneiraqidinar
តម្លៃ​រូបិយប័ណ្ណ​ប្រទេស​មួយ​​​អាច​កំណត់​បាន​​​​ថា មាន​​តម្លៃ​​ថ្លៃ ឬ ​ថោក​​ជាង​រូបិយប័ណ្ណ​​ប្រទេស​ផ្សេង​ទៀត​ អាស្រ័យ​លើ​លទ្ធភាព​ ឬ អំណាច​នៃ​ការ​ទិញ (Purchasing Power) វត្ថុ​មួយ​មួយ​ដូចគ្នា​ក្នុង​ចំនួន​ប៉ុន្មាន។ ទន្ទឹម​នឹង​នេះ ​សេដ្ឋកិច្ច​ប្រទេស​មួយ​​​រីកចម្រើន ឬ អន់ថយ​ក៏​អាស្រ័យ​លើ​ការ​ចរាចរណ៍​រូបិយប័ណ្ណ​ប្រទេស​នោះ នៅ​​លើ​ទីផ្សារ​​ហិរញ្ញវត្ថុ​អន្តរជាតិ​ផង​ដែរ។

ប្រាក់​​ដុល្លារ​របស់​​អាមេរិក ត្រូវ​បាន​​គេ​ទទួល​ស្គាល់​ថា ជា​រូបិយប័ណ្ណ​ដែល​បាន​ចរាចរណ៍​ច្រើន​ជាង​គេ​​ដែល​​មាន​ចំនួន​ស្មើ​នឹង​៨៧% ​នៃ​រូបិយប័ណ្ណ​​សរុប​​ដែល​​ចរាចរណ៍​នៅ​ជុំវិញ​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារ​ BIS របស់​អាមេរិក។

...ចំណាត់​ថ្នាក់​កំពូលៗ​​ចំនួន ១២ ​របស់​សិង្ហបុរី​​​​លើ​ឆាក​អន្តរជាតិ​ដែល​​​អ្នក​មិន​បាន​ដឹង!...

ទោះបី​ជា​​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​បង្ហាញ​ពី​សក្ដានុពល​សេដ្ឋកិច្ច​អាមេរិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១​នៅ​ពេល​បច្ចុប្បន្ន​ក៏​ពិត​មែន តែ​​បើ​និយាយ​ពី​រឿង​តម្លៃ​រូបិយប័ណ្ណ​ដែល​ថ្លៃ​ជាងគេ​វិញ​នោះ គឺ​មិន​មែន​ប្រាក់​ដុល្លារ​នោះ​ឡើយ។ នោះ​គឺ​​រូបិយប័ណ្ណ​ឌីណា​គុយវ៉ែត​ (Kuwaiti Dinar ឬ KWD)។

ចង់​ដឹង​ថា​​​ ​ប្រទេស​ទាំង​១០​ណា​ខ្លះ​មាន​តម្លៃ​រូបិយប័ណ្ណ​​ថ្លៃ​​ជាង​គេ ហើយ​រូបិយប័ណ្ណ​​​​​នីមួយៗ​មាន​តម្លៃ​ប៉ុន្មាន​បើ​ប្រៀបធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក TheBNEWS ​សូម​​បង្ហាញ​ជួន​មិត្ត​អ្នកអាន​ដូច​ខាងក្រោម​នេះ៖​​

...១០ចំណុច​ដែល​អ្នក​ត្រូវ​ដឹង​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​សិង្ហបុរី...

១) ប្រាក់​​ឌីណា​​គុយវ៉ែត(Kuwaiti Dinar ឬ KWD) ដែល​ ១ KWD = ៣,៥៤ ដុល្លារ
២) ប្រាក់​​បារ៉ែន​ឌីណា​ (Bahraini Dinar ឬ BHD) ដែល​ ១ BHD = ២,៦៥ ​ដុល្លារ
៣) ប្រាក់​រញ៉ាល់​​​អូម៉ង់(Omani Rial ឬ OMR ) ដែល ១ OMR = ២,៦០​ដុល្លារ
៤) ប្រាក់​ឡេត​​ឡាតវី​ ​​​​​​(Latvian Lats ឬ LVL ) ដែល ១ LVL = ១,៩៧ ដុល្លារ
៥) ប្រាក់​​ផោន​អង់គ្លេស (UK Pound Sterling ឬ GBP) ដែល​ ១ GBP = ១,៦៤ ដុល្លារ​​
​៦) ប្រាក់​​​ឌីណា​ហ្សកដានី (Jordanian Dinar ឬ JOD) ដែល ១ JOD = ១,៤១ ដុល្លារ
៧) ប្រាក់​អឺរ៉ូ (European Euro ឬ EUR ) ដែល ១ EUR = ១,៣៧ ដុល្លារ
​៨) ប្រាក់​ម៉ាណាត​​​​អាហ្សេបៃហ្សង់ ( Azerbaijani Manat ឬ Manat) ដែល​ ១ Manat = ១,២៧ ដុល្លារ​
៩) ប្រាក់​ដុល្លារ​ខេមា​ (Cayman Dollar ឬ KYD ) ដែល ១ KYD = ១,២២ ដុល្លារ
១០) ប្រាក់​​​ស្វីស​ហ្វ្រង់ (Swiss Franc ឬ CHF) ដែល ១ CHF = ១, ១២ ដុល្លារ៕

តើ​រូបិយប័ណ្ណ​ប្រទេសណា​​​មាន​តម្លៃ​ថោក​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក?

 

ប្រាក់ ​រីអាល់ របស់​​​អ៊ីរ៉ង់ គឺ​ជា​ប្រាក់​ថោក​ជាងគេ​បំផុតប្រភព៖​ britannica
កាល​ពី​លើក​មុន​ គេហទំព័រ​សេដ្ឋកិច្ច​ TheBNEWS ធ្លាប់​បាន​ចុះ​ផ្សាយ​ជម្រាប​ជូន​ប្រិយមិត្ត​​ស្វែង​យល់​ពី​រូបិយប័ណ្ណ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក និង រូបិយប័ណ្ណ​ដែល​មាន​តម្លៃ​ថោក និង ថ្លៃ​ជាងគេ​​នៅ​ក្នុង​តំបន់​អាស៊ាន​។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ សូម​ប្រិយមិត្ត​បង្វែរ​ចំណាប់អារម្មណ៍​ស្វែង​យល់​ពី​រូបិយប័ណ្ណ​របស់​ប្រទេស​ចំនួន​១០ ​ដែល​មាន​តម្លៃ​ថោក​ជាងគេ​នៅ​លើ​ពិភពលោក​វិញ​ម្តង។ តើ​ប្រទេស​ទាំង​នោះ​មាន​អ្វី​ខ្លះ?

១) ប្រាក់ ​រីអាល់ ​​របស់​អ៊ីរ៉ង់ (Rial ឬ IRR) ១ ដុល្លារ = ២៤ ៥៧៦ រីអាល់​​​​
២) ប្រាក់​ ស៊ីលអ៊ីង ​របស់​សូម៉ាលី ( Shilling ឬ SOS) ១ ដុល្លារ = ២២ ០០០​ ​ស៊ីលអ៊ីង​​​​​
៣) ប្រាក់ ដុង របស់​វៀតណាម (Dong ឬ VND) ​១ ដុល្លារ​ = ២០៨៣៧ ដុង​
៤) ប្រាក់ ដូប្រា São Tomé and Príncipe ( Dobra ឬ STD) ១ ដុល្លារ= ១៨ ៧៧០ ដូប្រា
៥) ប្រាក់ រូពី ​របស់​ឥណ្ឌូណេស៊ី (Rupiah ឬ IDR) ១ ដុល្លារ​ = ៩ ៥៩៣ រូពី
៦) ប្រាក់ រួបល​​​ ​របស់​បេឡារុស្ស (Ruble ឬ BYR) ១ ដុល្លារ = ៨ ៥៩៣ រួបល​​​​
៧) ប្រាក់ គីប របស់​ឡាវ (Kip ឬ LAK)​ ១ ដុល្លារ​ = ៧ ៩៦៦ គីប​
៨) ប្រាក់ ហ្វ្រង់​ របស់​ហ្គីណេ ( Franc ឬ GNF) ១ ដុល្លារ =
៦ ៦៩២ ហ្វ្រង់
៩) ប្រាក់ ​វ៉ុន របស់​កូរ៉េខាងជើង (Won ឬ KPW) ១ ដុល្លារ = ៦ ៣០០ វ៉ុន​
១០) ប្រាក់ ខ្វាចា របស់​ហ្ស៊ីមបាវ៉េ (Kwacha ឬ ZMK) ១ ដុល្លារ = ៥ ២៤៩ ខ្វាចា។