ហេតុអ្វីបានជាបាតជើងវាមានពណ៌ស ខុសពីមុខនិងដៃជើង?
ចម្លើយព្រោះវាចេះតែលាក់មុខ។ ឆាវ ឆាវ
នៅលើលោកនេះគ្មានមេទ័ពណាច្បាំង ១០០ដង ឈ្នះទាំង ១០០ដងនោះទេ មានតែមនុស្ស
ចាញ់ហើយមិនអស់សង្ឃឹម រឹតតែចាញ់រឹតតែក្លាហាន ។ ឆាវ ឆាវ
ភាពងងឹតងងុលមិនស្គាល់សិទ្ធិសេរីភាពខ្លួនឋង អាចឲ្យអ្នកដ៏ទៃកេញយកប្រយោជន៍លើ
ជីវិតរបស់យើងបាន។ កែវ ចន្ទ័បូរណ៍
ច្បាំងមួយលើកចាញ់មួយលើក ចាញ់មួយលើកច្បាំងមួយលើក (ដកស្រង់ពីរឿងនគរបី)
ទោះដំណើរឆ្ពោះទៅមុខរបស់ខ្ញុំសង្ឃឹមតែ ១%នៃភាពជោគជ័យ ក៏ខ្ញុំមិននៅស្ងៀមមួយកន្លែង
រង់ចាំភាពបរាជ័យដែរ។ អេង វណ្ណា
ឆន្ទៈធំ ប្រាកដជាមានភាពស្មុកស្មាញច្រើន
ឆន្ទៈតូច ប្រាកដជាំមានភាពព្រួយបារម្ភច្រើន រឿងនគរបី
ចំណេះដឹង, សមត្ថភាព និងលុយ គឺជាកត្តាដែលធ្វើឲ្យមនុស្សមាន
ឥទ្ធិពល។ អេង វណ្ណា
Monday, November 17, 2014
ប្រវត្តិនៃការបង្កើតអង្គការបក្សសម្ព័ន្ធយោធាអាត្លង់ទិកខាងជើង – អូតង់!
ពេលសង្គ្រាមលោកលើកទីពីរបញ្ចប់ទៅ អឺរ៉ុបខាងលិចប្រឈមនឹងគ្រោះគម្រាមកំហែងពីរយ៉ាង គឺទីមួយ សេដ្ឋកិច្ចដុនដាប និងទីពីរ បញ្ហាសន្តិសុខក្នុងតំបន់ទាំងមូល។ វិបត្តិសេដ្ឋកិច្ចអាចដោះស្រាយបាន បន្ទាប់ពីសហរដ្ឋអាមេរិកផ្ដល់កម្ចីសន្ធឹកសន្ធាប់តាមផែនការណ៍ម៉ាសល (Marshall Plan) ដើម្បីឲ្យអឺរ៉ុបខាងលិចស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
ណាតូជាអង្គការបក្សសម្ព័ន្ធយោធាអន្តររដ្ឋាភិបាល (intergovernmental military alliance) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៩។ គោលដៅធំបំផុតរបស់អង្គការណាតូមានបីគឺ ៖ ១- ទប់ទល់នឹងឥទ្ធិពលសហភាពសូវៀត ២- ទប់ស្កាត់ការងើបឡើងវិញជាយថាហេតុនាពេលណាមួយនៃលទ្ធិយោធានិយមបែបជាតិនិយម (ស្ដាំនិយមជ្រុល ឬស្ដាំនិយមផ្ដាច់ការ) និង ៣- លើកស្ទួយសមាហរណកម្មនយោបាយនៅអឺរ៉ុប។
ដើម្បីធានាសុខសន្តិភាពជូនប្រជាពលរដ្ឋស្លូតត្រង់ បណ្ដាប្រទេសនៅអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក និងកាណាដា បានផ្ដួចផ្ដើមបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថា «ណាតូ ឬអូតង់» នៅក្នុងឆ្នាំ១៩៤៩។ អង្គការអូតង់ ត្រូវបានបង្កើតឡើងដើម្បីការពារខ្លួន ព្រោះនៅក្នុងពិភពលោកនេះ តាំងពីយូរលង់ណាស់មកហើយ ប្រទេសនីមួយតែងមានកងទ័ពសម្រាប់ការពារជាតិ ព្រោះចរិតមនុស្សនៅក្នុងពិភពលោកពោរពេញដោយចរិតឈ្លានពានគេ។ ដូចនេះ ដើម្បីដោះស្រាយនឹងបញ្ហានេះ គេត្រូវបង្កើតកម្លាំងយោធាឲ្យបានរឹងមាំ ដែលគេហៅថា «ធ្វើសង្គ្រាមដើម្បីសន្តិភាព»។ សូម្បីបណ្ដាប្រទេសខ្លះដែលនិយមសន្តិភាពខ្លាំងដូចជាប្រទេសន័រវេ - ដាណឺម៉ាក - ហូឡង់ជាដើម ក៏បានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការបក្សសម្ព័ន្ធយោធាអូតង់រួចជាស្រេច។
...១០ ចំណុចដែលអ្នកគួរដឹងពីអង្គការអូតង់ (NATO)...
ប្រទេសសមាជិកស្ថាបនិកអង្គការអូតង់មានដប់ពីរប្រទេស ៖ បែលហ្ស៊ិក – កាណាម៉ា - ដាណឺម៉ាក – បារាំង – អ៊ីស្លង់ - អ៊ីតាលី - លុចហ្សំបួ - ហូឡង់ - ន័រវេ - ព័រទុយហ្កាល់ - អង់គ្លេស និងអាមេរិក។
...ទស្សនាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អង្គការណាតូ សម្រាប់ទល់ទល់នឹងកាំជ្រួចអន្តរទ្វីប...
ប្រទេសដែលចូលជាសមាជិកថ្មី ៖ ក្រិក – ទួរគី - អាល្លឺម៉ង់ - អេស្ប៉ាញ – ឆែក – ហុងគ្រី - ប៉ូឡូញ – ប៊ុលហ្ការី - អេស្តូនី - ឡាតវី - លីទុយអានី - រ៉ូម៉ានី - ស្លូវ៉ាគី - ស្លូវ៉ានី - អាល់បានី - ក្រូអាស៊ី៕

ទស្សនាវដី្តរុស្ស៊ី៖ រុស្ស៊ីនឹងឈ្នះងាយបំផុត បើសង្រ្គាមលោកលើកទី៣ផ្ទុះឡើង ព្រោះមានអាវុធនុយក្លេអ៊ែរច្រើនជាងអាមេរិកលើសលប់
រុស្ស៊ី មានអាវុធនុយក្លេអ៊ែរទំនើប និង ច្រើនជាងអាមេរិកឆ្ងាយខ្លាំងណាស់ ហើយថា ប្រសិនបើសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងមែន ប្រាកដណាស់ថា លោកVladimir Putin ប្រធានាធិបតីរុស្ស៊ីនឹងឈ្នះដោយងាយបំផុត ។ នេះតាមការចុះផ្សាយរបស់ទស្សនាវដី្ត PRAVDA របស់រុស្ស៊ី។
ការចុះផ្សាយ ដោយបង្ហាញពីឥទ្ធិពលរបស់រុស្ស៊ីតាមរយៈអាវុធនុយក្លេអ៊ែរនេះ គឺធ្វើឡើងស្របពេលដែល រុស្ស៊ីកំពុងមានភាពតានតឹងជាមួយនឹង សហរដ្ឋអាមេរិក និង អង្គការNATO ជុំវិញវិបត្តិក្នុងប្រទេសអ៊ុយក្រែន។ ថ្មីៗនេះទៀត មានយន្តហោះចម្បាំងរបស់រុស្ស៊ីជាច្រើនគ្រឿងបានហោះចូលក្នុងដែន អាកាសដែលកាន់កាប់ដោយអង្គការ NATO។
បើតាមទស្សនាវដី្ត PRAVDA ដដែលឲ្យដឹងថា រុស្ស៊ីមានលទ្ធភាពលើសពីអាមេរិក ព្រោះថា ចាប់តាំងពីសង្គ្រាមត្រជាក់បញ្ចប់មក អាមេរិកមិនសូវយកចិត្តទុកដាក់ខ្លាំង លើបច្ចេកវិទ្យានុយក្លេអ៊ែរ ដូចរុស្ស៊ីនោះឡើយ។
...រុស្ស៊ីកំពុងគម្រាមបារាំងថានឹងមាន “បញ្ហាធំ” បើសិនមិនប្រគល់កប៉ាល់ដឹកយន្តហោះតាមការសន្យា...
ថ្វីបើសហរដ្ឋអាមេរិក មានលទ្ធភាពក្នុងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយដែលអាចកំទេចគោលដៅយ៉ាងងាយក៏ដោយ ប៉ុន្តែរុស្ស៊ីក៏មានមីស៊ីលរយៈចម្ងាយវែងដែលបំពាក់នៅលើនាវាចម្បាំងដែរ។
...ទស្សនាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អង្គការណាតូ សម្រាប់ទល់ទល់នឹងកាំជ្រួចអន្តរទ្វីប...
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបញ្ជាក់ថា រុស្ស៊ីមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគំរាមដល់សន្តិសុខអាមេរិកនោះឡើយ។ ថ្មីៗនេះ លោកChuck Hagel រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រកាសពីគម្រោង បង្កើនទឹកប្រាក់ពី១, ៥ ពាន់លានដុល្លារ ដល់ ១៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីពង្រឹងលើការស្រាវជ្រាវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

ឈ្មួញអង្ករ និងអ្នកជំនាញ ៦០០នាក់ មកពី ៤០ប្រទេសនឹងមកជុំគ្នានៅកម្ពុជាចាប់ពីថ្ងៃទី១៩-២០ វិច្ឆិកា
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអង្ករពិភពលោកលើកទី៦ (The 6th World Rice Conference) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ដោយមានការចូលរួមពី ឈ្មួញអង្ករ និងអ្នកជំនាញប្រមាណ ៦០០នាក់ មកពី ៤០ប្រទេសជុំវិញពិភពលោក។
សន្និសីទអង្ករពិភពលោកលើកទី៦ នេះនឹង ត្រូវរៀបចំនៅសណ្ឋាគារ Sofitel ដោយគន្លឹះសំខាន់ គឺដើម្បីអភិវឌ្ឍទីផ្សារអង្ករ និងការកើនឡើងថ្មីៗនៃឧស្សាហកម្មពាណិជ្ជកម្មអង្ករដូចជាប្រទេសថៃ និងកម្ពុជា។
សន្និសីទនេះត្រូវបានរំពឹងទុកថា នឹងមានការចូលរួមពីបណ្តាគណៈប្រតិភូ និងអ្នកតំណាងអាជីវកម្មអង្ករធំៗជាច្រើននឹងមកផ្លាស់ប្តូរបទ ពិសោធន៍គ្នារួមទាំងព័ត៌មានផ្សេងៗជុំវិញសក្ដានុពលអង្ករទាំងទីផ្សារក្នុងតំបន់ និងពិភពលោក ហើយវាក៏ជាឱកាសមួយដើម្បីតភ្ជាប់និងរៀនពីវិធីនៃការផ្លាស់ប្តូរពីផលប៉ះពាល់ទៅដល់ពាណិជ្ជកម្មអង្ករពិភពលោកផងដែរ។
គួររំលឹកថា សន្និសីទអង្ករពិភពលោកលើកទី៥ (The 5th World Rice Conference) ធ្វើឡើងនៅប្រទេសចិន ដោយមានការចូលរួមពីប្រទេសចិន ឥណ្ឌា វៀតណាម ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង និងគណៈប្រតិភូដែលមកពីប្រទេសអាហ្វ្រិក អាមេរិកខាងត្បួង និងអឺរ៉ុបចូលរួម៕

កត្តាភូមិសាស្ត្រមានអំណោយផលយ៉ាងម៉េចខ្លះ ទើបធ្វើឲ្យប្រទេសរុស្ស៊ីមានថាមពលខ្លាំងក្លា?
រុស្ស៊ីជាប្រទេសមហាអំណាចពិភពលោក តាំងពីច្រើនជំនាន់មកហើយ ហើយបានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រវត្តិសាស្ត្រពិភពលោកសម័យទំនើប។ នៅពេលដែលគេនិយាយអំពីប្រទេសរុស្ស៊ី គេនឹកឃើញដល់បដិវត្តរុស្ស៊ី ខែតុលាឆ្នាំ១៩១៧ – គេនឹកឃើញដល់សង្គ្រាមត្រជាក់ ដែលរុស្ស៊ី និងសហរដ្ឋអាមេរិកជាអ្នកប្រកួតប្រជែងគ្នាខាងអំណាចនយោបាយ – យោធា និងសេដ្ឋកិច្ច។ល។
គេហទំព័រ TheBNEWS សូមនាំមកជូនអស់លោកអ្នកនូវអត្ថបទស្ដីពីកត្តាភូមិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដែលមានវិសាលភាពធំទូលាយ និងគុណប្រយោជន៍នៃកត្តាភូមិសាស្ត្រ និងអាកាសធាតុ ដែលធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេសមានឯករាជភាព និងសន្តិសុខជាតិល្អប្រសើរ។
...ទស្សនាវដី្តរុស្ស៊ី៖ រុស្ស៊ីនឹងឈ្នះងាយបំផុត បើសង្រ្គាមលោកលើកទី៣ផ្ទុះឡើង ព្រោះមានអាវុធនុយក្លេអ៊ែរច្រើនជាងអាមេរិកលើសលប់...
ឈ្មោះជាផ្លូវការ សហព័ន្ធរុស្ស៊ី
ផ្ទៃដីសរុប ជាង ១៧ លានគីឡូម៉ែត្រការ៉េ
ផ្ទៃដីដែលគ្រប់ដណ្ដប់ដោយទឹកកក ១៣,១ លានគីឡូម៉ែត្រការ៉េ
ផ្ទៃដីបង្កបង្កើនផលកសិកម្ម ជាង ១,២ លាននាក់ (លំដាប់ទីបួនពិភពលោក)
ប្រជាពលរដ្ឋសរុប ១៤៣,៥ លាននាក់ (តួលេខនេះមិនរួមបញ្ចូលតំបន់គ្រីមៀ ដែលរុស្ស៊ីទើបតែបញ្ចូលជាដែនអធិបតេយ្យរបស់រុស្ស៊ីផងទេ)
ទម្រង់រដ្ឋ សាធារណរដ្ឋសហព័ន្ធ
រូបិយប័ណ្ណជាតិ ប្រាក់រូបល ឬរូប (Ruble)
រដ្ឋធានី មូស្គូ (ធំលំដាប់ទីពីរនៅអឺរ៉ុប បន្ទាប់ពីទីក្រុងអ៊ីស្តាន់ប៊ុល)
ប្រធានាធិបតី វ៉្លាឌីមៀពូទីន
នាយករដ្ឋមន្ត្រី ឌីមីទ្រីមេតវេដេវ
...រុស្ស៊ីកំពុងគម្រាមបារាំងថានឹងមាន “បញ្ហាធំ” បើសិនមិនប្រគល់កប៉ាល់ដឹកយន្តហោះតាមការសន្យា...
ទិដ្ឋភាពទូទៅនៅប្រទេសរុស្ស៊ី
រុស្ស៊ីត្រូវបានគេប្រសិទ្ធិនាមថា «ប្រទេសខ្លាឃ្មុំ» (១)។ ប្រទេសរុស្ស៊ីមានទំហំដីសរុបធំជាងគេនៅក្នុងពិភពលោក។ ចំណោមផ្ទៃដីសរុបរបស់ប្រទេសរុស្ស៊ីទាំងជាង១៧ លានគីឡូម៉ែត្រការ៉េ គឺត្រូវបានគ្របដណ្ដប់ដោយទឹកកកនៅតំបន់ស៊ីបេរីប្រមាណជាង ១៣ លានគីឡូម៉ែត្រការ៉េរួចជាស្រេច។ ផ្ទៃដីប្រហែលបួនលានគីឡូម៉ែត្រការ៉េ ផ្ដល់លក្ខខ័ណ្ឌអនុគ្រោះ ឬលក្ខខ័ណ្ឌប្រកប សម្រាប់មនុស្សរស់នៅ និងបង្កបង្កើនផលកសិកម្ម។ តំបន់ស៊ីបេរីគ្របដណ្ដប់ដោយទឹកកកមួយភាគធំ ហើយផ្នែកខ្លះនៃតំបន់ គឺទឹកកកកកខួបប្រាំងខួបវស្សា (សីតុណ្ហភាពចុះត្រជាក់ដល់ - ៧១ អង្សាក្រោមសូន្យ)។
ប្រទេសរុស្ស៊ីលាតសន្ធឹងពីតំបន់អឺរ៉ុបខាងកើត (សមុទ្របាល់ទិក – Baltic Sea) ទៅទល់នឹងតំបន់អាស៊ីខាងជើង។ ប្រទេសរុស្ស៊ីភាគខាងលិច ជាប់នឹងសមុទ្របាល់ទិក (អឺរ៉ុបខាងកើត) – ភាគខាងកើត ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក – ភាគខាងជើងជាប់នឹងមហាសមុទ្រទឹកកកអាកទិក (Arctic Ocean) និងភាគខាងជើង ជាប់នឹងសមុទ្រខ្មៅ និងតំបន់កូកះ (Caucases)។
...បើចង់ទៅលេងរុស្ស៊ី លោកអ្នកត្រូវដឹងរឿងប្លែកៗទាំងនេះ!...
លក្ខណៈភូមិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដែលលាតសន្ធឹងយ៉ាងធំទូលាយ គួបផ្សំនឹងប្រទេសត្រូវបានហ៊ុំព័ទ្ធដោយទឹកកកនិងសមុទ្រនេះហើយ ដែលធ្វើឲ្យឥទ្ធិពលនយោបាយ និងឥទ្ធិពលយោធារបស់រុស្ស៊ី រីកសាយភាយ និងមួយផ្នែកទៀត ស្ថានភាពភូមិសាស្ត្រនេះនាំឲ្យវិស័យការពារជាតិរបស់រុស្ស៊ីខ្លាំង និងមិនងាយប្រទេសណាច្បាំងឈ្នះទេ ព្រោះមានវិសាលភាពធំទូលាយ – ហ៊ុំព័ទ្ធដោយទឹកកករាប់លានគីឡូម៉ែត្រ និងអាកាសធាតុត្រជាក់ខ្លាំងពេលរដូវរងា។ តាំងពីណាពីណីមក កត្តាភូមិសាស្ត្រគឺជាឧត្ដមភាពរបស់រុស្ស៊ី ដែលធ្លាប់វាយបកលើកងទ័ពឈ្លានពានចំនួនពីរលើកធំៗ។ (២)
កត្តាមួយចំនួនដែលបណ្ដាលឲ្យប្រទេសរុស្ស៊ីមានវិសាលភាពធំទូលាយដូចសព្វថ្ងៃ គឺកើតឡើងនៅក្នុងសតវត្សទី១៦ (ឆ្នាំ១៥០០ – ១៥៩៩)។ កាលណោះ មេទ័ពឈ្មោះ Yermak Timofeyevich ក្រោមការគ្រប់គ្រងរបស់អធិរាជ Ivan the Terrible បានវាយយកតំបន់នានាមកកាន់កាប់ មានដូចជា «បណ្ដារដ្ឋបុរី - City states» នៅជាប់នឹងប្រទេសរុស្ស៊ី ហើយបញ្ចូលជាដែនអធិបតេយ្យរបស់រុស្ស៊ី។ បន្ទាប់មក មេទ័ព Yermak បានពង្រីកដែនដីទៅភាគខាងកើតទៀត ដោយបានលើកកងទ័ពវាយយកដែនដីមួយភាគធំ ដែលស្ថិតក្រោមចំណុះចក្រភពម៉ុងហ្គោល ហើយបានផ្ដួលរំលំអធិរាជម៉ុងហ្គោល នៅក្នុងឆ្នាំ ១៥៨២ (កាលណោះ ម៉ុងហ្គោលចុះខ្សោយ)៕
...យន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿងហោះបំពានដែនអាកាសអឺរ៉ុប ខណៈស្ថានភាពនៅតានតឹងជាមួយ NATO...
កំណត់សម្គាល់:
(១) - ប្រទេសនីមួយៗមាននិមិត្តរូប ឬរហស្សនាមរបស់ខ្លួន ដូចជារុស្ស៊ី (ខ្លាឃ្មុំ) - អាល្លឺម៉ង់ (ឥន្ទ្រីដែក) – អាមេរិក (លោកអ៊ុំសាម – Uncle Sam) – បារាំង (មាន់គក) – អង់គ្លេស (តោ) - ចិន (ខ្លាឃ្មុំផេនដា - Panda)។ល។
(២) - អធិរាជសង្គ្រាម ណាប៉ូឡេអុង (Napoleon) ធ្លាប់លើកកងទ័ពជាងហុកសិបម៉ឺននាក់ និងសេះជាងហាសិបម៉ឺនសេះ វាយចូលប្រទេសរុស្ស៊ីកាលពីឆ្នាំ១៨១២ រហូតដល់ព័ទ្ធជាប់ទីក្រុងមូស្គូ ប៉ុន្តែមិនអាចវាយយកទីក្រុងមូស្គូបាន។ ទីបំផុត ណាប៉ូឡេអុងបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ហើយកងទ័ពរត់ផាសក្រញំា ខ្លះរត់រួចក៏អាចរត់រួច ឯមួយភាគធំត្រូវស្លាប់គរជើង។ មូលហេតុធំបំផុតគឺអាកាសធាតុត្រជាក់ហួសហេតុ ហើយអាកាសធាតុត្រជាក់នេះហើយ ដែលធ្វើឲ្យកងទ័ពអស់អារម្មណ៍ ឬអស់កម្លាំងចិត្ត លែងចង់ច្បាំង។ គេបង្កើតឃ្លាមួយថា «ធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ី គ្មានអនាគតល្អទេ»។
លោកអ៊ីទ្លែ មុននឹងលើកកងទ័ពវាយប្រទេសរុស្ស៊ីក្នុងសង្គ្រាមលោកលើកទីពីរ ក៏បានសិក្សាដឹងរួចជាស្រេចអំពីមូលហេតុនៃអាកាសធាតុត្រជាក់ ដែលអធិរាជសង្គ្រាមណាប៉ូឡេអុង បរាជ័យនៅប្រទេសរុស្ស៊ី។ ហេតុនេះ យុទ្ធសាស្ត្ររបស់អ៊ីទ្លែ គឺធ្វើយ៉ាងណាត្រូវវាយយកទីក្រុងមូស្គូឲ្យបានមុនរដូវរងាចូលមកដល់។ ប៉ុន្តែទោះបីជាកម្លាំងយោធារបស់អាល្លឺម៉ង់ខ្លាំងក្លាដល់កម្រិតកំពូល ជាមួយនិងកងទ័ពអាល្លឺម៉ងជាង ៣,៥ លាននាក់ និងកងទ័ពសម្ព័ន្ធមិត្តអាល្លឺម៉ង់ជាង ១,៥ លាននាក់ទៀត ដែលសរុបចូលគ្នាជាងប្រាំលាននាក់ អាចនិយាយបានថា «កងទ័ពទាំងនេះ ទៅទីណាគឺមេឃរលំ ភ្នំរលាយ» ក៏នៅតែមិនអាចវាយយកទីក្រុងសំខាន់ៗរបស់រុស្ស៊ី ដូចជាស្តាលីនក្រាត (Stalingrad) - មូស្គូូ និងឡេនីនក្រាត (Leningrad)។
មូលហេតុដែលកងទ័ពអាល្លឺម៉ង់មិនអាចវាយយកប្រទេសរុស្ស៊ីទាំងមូល គឺមួយផ្នែកបណ្ដាលមកពីអាកាសធាតុត្រជាក់ខ្លាំងដល់ -៥០ អង្សាក្រោមសូន្យ រហូតដល់អាល្លឺម៉ង់បញ្ឆេះម៉ាស៊ីនឡាន រថក្រោះ និងបាញ់កាំភ្លើងមិនចេញ)។ កាលណោះ សូម្បីកងទ័ពរុស្ស៊ីទូទៅ ក៏ពុំអាចធន់ទ្រាំនឹងអាកាសធាតុត្រជាក់ដល់ថ្នាក់ហ្នឹងបានដែរ គឺរុស្ស៊ីបានវាយបក ដោយប្រើកម្លាំងទ័ពដែលឈរជើងនៅតំបន់ស៊ីបេរី ជាងមួយលាននាក់ (តំបន់ស៊ីបេរីខាងលើ ទឹកកកកកខួបប្រាំងខួបវស្សា។

Subscribe to:
Posts (Atom)