Friday, February 1, 2019

ជួយស៊ែរទាំងអស់គ្នាផង សូមប្រយ័ត្នប៉ះចំក្លែងក្លាយ

បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែចរាចរណ៍ក្រដាសប្រាក់ជាច្រើន មិនថាលុយរៀល លុយដុល្លារ និងរូបិយវត្ថុផ្សេងទៀតឡើយ ខណៈដែលប្រជាពលរដ្ឋបានប្រើប្រាស់ក្រដាសដើម្បីធ្វើការទិញដូរ ក៏មានពួករកស៊ីខុសច្បាប់ បានបង្កើតក្រដាសប្រាក់ក្លែងក្លាយ មិនថាលុយដុល្លារ ឬរៀល គឺត្រូវគេបង្កើត និងចែកចាយលើទីផ្សារជាមួយក្រដាសប្រាក់ពិត។


តួយ៉ាងប្រភពពីហ្វេសប៊ុកមួយឈ្មោះ អង្កាំ ដែលបានបង្ហោះក្រដាសប្រាក់ ៥ម៉ឺនរៀល ដែលមានរូបសម្ដេចព្រះបរមរតនកោដ្ឋ សម្ដេចឪពុក ដោយរូបខាងលើគេបានសរសេរថា ជាលុយពិតប្រាកដ ឯរូបនៅខាងក្រោម ដាក់ថាលុយក្លែងក្លាយ។ លក្ខណៈពិសេស ដើម្បីសម្ដាល់ ក៏ត្រូវបានបញ្ជាក់លើក្រដាសប្រាក់ក្លែងក្លាយ ដោយចំណុចខ្វែងពណ៌ក្រហម រហូតដល់ ៨ចំណុចផ្សេងគ្នា។

លុយពិតប្រាកដ

តែទោះជាយ៉ាងណា ពុំទាន់ឃើញមានការបញ្ជាក់ជាផ្លូវការណាមួយឡើយ ក៏ប៉ុន្តែសូមបងប្អូនខ្មែរទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់រឿងក្រដាសប្រាក់ក្លែងក្លាយ មិនលុយរៀល ឬដុល្លារឡើយ មុននឹងទទួលប្រាក់ សូមពិនិត្យឲ្យបានច្បាស់សិន។​ ជួយចែករំលែកទៅកាន់មិត្តភក្ដិរបស់អ្នកផង។