លោក Xi Jinping ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិនបច្ចុប្បន្ន បរទេស
លោក Xi Jinping បច្ចុប្បន្ន ជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តចិន និង ជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ថែមទាំងជាប្រធាន គណៈកម្មការយោធាកណ្ដាល របស់ចិនផងដែរ។ លោកXi Jinping ដែលបានឡើងកាន់តំណែងតាំងពីថ្ងៃ ១៤ មិនា ឆ្នាំ ២០១៣ បន្តពីលោក Hu Jintao នោះលោក Xi ត្រូវបានពិភពលោកចាត់ទុកថា លោកជាបុរសខ្លាំង និង មានឥទ្ធិពលជាងគេចំណាត់ថ្នាក់លេខ ៥ លើពិភពលោក។ តើលោក Xi Jinping មានប្រវត្តិនិងបទពិសោធន៍អ្វីខ្លះក្នុងឆាកជីវិតរបស់លោក?
លោក Xi Jinping កើតនៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៥៣ ក្នុងទីក្រុង ប៉េកាំងប្រទេសចិន មានឪពុកជាចូលរួមបដិវត្តន៍កុម្មុយនិស្តចិន ក្រោយពីមានការបង្កើតរដ្ឋកុម្មុយនិស្តឡើងក្នុងឆ្នាំ ១៩៤៩ ដោយឪពុករបស់លោក Xi Jinping បានកាន់តំណែងធំៗជាច្រើននៅក្នុងជួរបក្ស។ នៅពេលលោក Xi Jinping អាយុ ១០ ឆ្នាំឪពុករបស់លោកបានបញ្ជូនលោកឲ្យទៅធ្វើការរោងចក្រក្នុងទីក្រុង Luoyang ខេត្ត Henan។
នៅខែឧសភាឆ្នាំ ១៩៦៦ គឺជាឆ្នាំដែលលោក Xi បានចូលរៀនថ្នាក់វិទ្យាល័យ ហើយត្រូវបានកាត់ផ្តាច់មកវិញដោយបដិវត្តន៍វប្បធម៌ ហើយនៅថ្នាក់រៀនទាំងអស់ត្រូវបានផ្អាក សម្រាប់ទង្វើរបស់សិស្សដែលរិះគន់សាលា និង ការវាយដំគ្រូនៅសាលា។ មកដល់វ័យ ១៥ ឪពុករបស់លោក Xi បានជាប់គុកក្នុងឆ្នាំ ១៩៦៨ ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌។ ដោយគ្មានការការពារពីឪពុករបស់ខ្លួនលោក Xi បានធ្វើដំណើរទៅរកការងារធ្វើក្នុងដែនដី Yanchuan ក្នុងឆ្នាំ១៩៦៩ ដែលទីនោះជាដែនដីកាន់កាប់ដោយចលនាតស៊ូរបស់លោក ម៉ៅសេទុង។
ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ លោក Xi បានសិក្សាជំនាញវិស្វករ គីមី ក្នុងសាកលវិទ្យាល័យ Tsinghua University ក្នុងទីក្រុង ប៉េកាំង ដំណាលគ្នាក្នុងពេលកំពុងសិក្សាកម្មវិធីសាលា ១ ក្នុងចំណោម ៥ គឺសិក្សាទៅលើទ្រឹស្តី លទ្ធិម៉ាកលេនីននិយម និង ម៉ៅសេទុងនិយម ដោយការធ្វើការងារកសិកម្ម ដោយរៀនពីកងទ័ពរំដោះប្រជាជនចិន ក្រោយមកទៀតលោកបានរៀនចប់ថ្នាក់បណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យដដែល ។ ចាប់ពីឆ្នាំ ១៩៧៩ មកដល់ ១៩៨២ លោក Xi បានឡើងកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការ យោធាកណ្តាលរបស់ចិន។
លោក Xi មុននឹងបានឡើងកាន់តំណែងធំៗលោកក៏ធ្លាប់ចូលបម្រើការងារជាច្រើនដោយបានចូលរួមជាមួយក្រុម សម្ព័ន្ធយុវជនកុម្មុយនិស្ត នៅក្នុង ឆ្នាំ ១៩៧១ និង បានចូលរួមជាមួយបក្សកុម្មុយនិស្តចិននៅក្នុងឆ្នាំ ១៩៧៤។ មកដល់ឆ្នាំ ១៩៨២ លោកត្រូវបានគេបញ្ជូនទៅកាន់ក្រុង Zhengding ខេត្ត Hebei ដោយទទួលបានដំណែងជាអនុលេខាបក្សប្រចាំក្រុង ហើយមួយឆ្នាំក្រោយមកលោកត្រូវបានតែងតាំងជាលេខាបក្សទី១ របស់ក្រុងតែម្តង។ ក្នុងពេលដំណាលគ្នានេះលោក Xi បានគ្រប់គ្រងដែនដីរហូតដល់ទៅ ៤ខេត្ត Hebei 1982-1985 ខេត្ត Fujian 1985-2002 ខេត្ត Zhejiang 2002-2007 និងទីក្រុង សៀងហៃ ឆ្នាំ ២០០៧។
មកដល់ឆ្នាំ ១៩៩៩ ត្រូវបានគេលើកឲ្យធ្វើជា អភិបាលរងនៃខេត្ត Fujian និងបានក្លាយជាអភិបាលខេត្ត មួយឆ្នាំបន្ទាប់មកទៀត។ មកដល់ថ្ងៃ ១៥ វិច្ឆិកា ឆ្នាំ ២០១២ លោក Xi Jinping ត្រូវបានគេមើលឃើញរួចទៅហើយថានឹងក្លាយជាអ្នកជំនួសតំណែងលោក Hu Jintao ក្នុងតំណែងជា ជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តចិន ជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជាប្រធាន គណៈកម្មការយោធាកណ្ដាល របស់ចិនដោយវាមិនទាន់ក្លាយជាផ្លូវការនៅឡើយនោះទេ។ លោក Xi Jinping ត្រូវរងចាំរហូតដល់ថ្ងៃ ១៤ មិនា ឆ្នាំ ២០១៣ ទើបលោកត្រូវគេសម្រេចបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតីចិនជាផ្លូវការ។